គួតែចែករំលេកវីដេអូឯកសារចំណេះដឹងនេះដល់កូនខ្មែរគ្រប់ៗគ្នាបានដឹងបានស្គាល់!!

ភ្នំពេញ៖ ខ្សែវីដេអូខ្លីមួយដែលមានរយៈពេល ២នាទីនិង០៩វិនាទីត្រូវបានសិក្សាស្រាវជ្រាវដោយកូនខ្មែរមួយក្រុម ដែលផលិតដោយ ALIS Team និង រៀបរៀងដោយលោក ចាន់ សោភ័ន។

ពួកគាត់បានចំនាយពេលវេលាដើម្បីផលិតវាឡើងសំរាប់អោយកូនខ្មែរយើងគ្រប់រូបដឹងបានស្គាល់ហើយក៏ជាឯកសារដ៏ល្អផងដែរ។

តោះអានអត្ថបទសង្ខែបខាងក្រោមនេះទាំងអស់គ្នា ជាមួយការប្រែសម្រួលរបស់ក្រុមការងារ www.knongsrok.com ។​

ក្នុងឪកាសបុណ្យជាតិធំៗ សម្លៀកបំពាក់ជាអត្តសញ្ញាណជាតិខ្មែរ វាមានសារៈសំខាន់ណាស់ ក្នុងនាមជាពលរដ្ឋខ្មែរ!!!

សម្លៀកបំពាក់បុរស ខោចែវ អាវលោកអាចារ្យឬ អាវកមូលបុរស មានច្រើនពណ៏ធ្វើពីក្រណាត់សូត្រ  (សម័យបុរាណ អ្នកដែលមាន លទ្ធភាពប្រើក្រណាត់ប្រភេទនេះបានមានតែ នាមឺុន និងអ្នកមានទ្រព្យ!)

១- សម្រាប់បុរស ក្រម៉ា ឬកន្សែង ត្រូវបានដាក់នៅខាងស្តាំតាំងពីសម័យបុរាណមានន័យថា បុរសជាមេគ្រួសារ ឬជាដៃស្តាំរបស់ ស្ត្រី ឬមានន័យថា ត្រូវមានអំរែកជាប់ស្មា ដូចគោ ចូលនឹម ( ដូចប្រទេសប្រកាន់ស្តាំ) បើដាក់ខុស មានន័យថា ចង់ក្លែងភេទ?ឬ ទន់ខ្សោយ។ឯ ស្ត្រី ដាក់ខាងឆ្វេង ព្រោះគាត់ជាដៃ ឆ្វេងរបស់បុរស និងមានន័យដូចគ្នា។

២- សម្រាប់ស្បៃរុំ ខ្មែរមិនឲ្យវែងហួសកគភួនជើង ព្រោះប្រទេសខ្មែរ មិនត្រជា់ក់ ដូចនៅចិន ។ ចាស់បុរាណប្រកាន់ថា៖ ស្ត្រីដែលពាក់ស្បៃ វែង ជាស្ត្រីពិបាក ទាំងការដើ ដេក ឈរ អង្គុយ ទោះមានទ្រព្យ ក៏គង់នៅពិបាកចិត្ត ។ ព្រោះវែង ជាប់ ធូលី សំរាម និង គ្រឿង មិនស្អាតជាប់ខ្លួន ជាពិសេសហាម នៅពេលពិធី មង្គល។

- ខុស ពីជនជាតិសៀមដែល ចូលចិត្ត វែង អន្ទេអន្ទាយ ព្រោះខ្លួន មានអំបូរ ពីជនជាតិចិន ទោះព្រមទទួលវប្បធម៏ពី ខ្មែរ តែខ្លួន មិនចោលទាំងស្រុង នោះទេ ។

នេះជាចំណេះដឹងតិចតួចប៉ុណ្ណោះ ខុសត្រូវកុំប្រកាន់។

រូបតំណាង


រូបតំណាង

រូបតំណាង

រូបតំណាង

រូបតំណាង

ប្រែសម្រួលអត្ថបទដោយ៖ ក្នុងស្រុក

ប្រភពវីដេអូដោយ៖ ALIS Team