រឿងរ៉ាវសាមញ្ញៗ ទាំង៥ នៃទំនាក់ទំនងស្នេហាដែលអ្នកដាច់ខាតត្រូវតែដឹង

អ្វីៗជាច្រើនត្រូវបានសរសេរអំពីទំនាក់ទំនងដែលពិបាកក្នុងការកំណត់នូវអ្វីដែលជាការពិតនិងអ្វីដែលមិនមែនជាការពិត។

ដូច្នេះហើយប្រយោងទៅតាមគេហទំព័រ Bright Side បានប្រមូលផ្តុំនូវទំនាក់ទំនងនៃសេចក្តីស្នេហាដែលអ្នកអាចបោះបង់ចោលភ្លាមៗ។

1.ចំណង់ចំណូលចិត្ត

មិនមានទំនាក់ទំនងទាំងអស់ចាប់ផ្តើមដោយការអផ្សុកនោះទេ។ ដូច្នេះវាគួរអោយយកចិត្តទុកដាក់មិនត្រឹមតែទៅលើចំណង់ចំណូលចិត្តនិងស្នេហាប៉ុណ្ណោះទេប៉ុន្តែវាក៏ជាអារម្មណ៍ដែលមានសុវត្ថិភាពនិងការកំសាន្តចិត្តដែលអ្នកមានអារម្មណ៍ (ឬមិន) នៅជាប់នឹងមនុស្សម្នាក់។ ចំពោះទំនាក់ទំនងរឹងមាំវាសំខាន់ជាងប្រសិនបើអ្នកអាចសើចជាមួយគ្នានិងទុកចិត្តគ្នាទៅវិញទៅមក។

2. ដៃគូរីករាយក៏អាចមានចំណាប់អារម្មណ៍ដូចគ្នា

មនុស្សម្នាក់ៗមានចំណាប់អារម្មណ៍និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ កុំគិតថាប្រសិនបើអ្នកចូលចិត្តញ៉ាំអាហារហិល ហើយដៃគូរបស់អ្នកអាចចូលចិត្តតាមអ្នកនោះ ដៃគូរបស់អ្នកអាចមានចំនង់ចំនូលចិត្តផ្ទាល់ខ្លួនរបស់គេ ហើយក៏អាចមានរឿនអ្វីផ្សេងទៀតដូចអ្នកដែរ។ ផ្ទុយទៅវិញចំនង់ចំនូលចិត្តផ្ទាល់ខ្លួននឹងធ្វើឱ្យអ្នកកាន់តែមានភាពទាក់ទាញជាមួយដៃគូរបស់អ្នក។

3. គូស្វាមីភរិយាដែលមានសុភមង្គលគេមិនឈ្លោះគ្នាទេ

ជីវិតគូដែលមិនមានជម្លោះតែងតែមិនខ្វល់។ គូស្វាមីភរិយាដែលមានបញ្ហារកាំរកូសតែងតែឈានទៅរកការបែកបាក់។ ការប្រើប្រាស់ភាសានិយាយថាអាក្រក់ៗ ឬការរំលោភបំពានគឺជាបញ្ហាធំសម្រាប់ជីវិតគូ ប៉ុន្តែកាប្រកែកគ្នាតិចតួចមិនគួរព្រួយបារម្ភទេ វាកើតឡើងចំពោះមនុស្សគ្រប់រូបហើយនេះគឺជារបៀបដែលអ្នកនិងដៃគូរបស់អ្នកបានរៀនយល់ពីគ្នាទៅវិញទៅមកកាន់តែប្រសើរ។

4. គូស្វាមីភរិយាត្រូវស្រឡាញ់សាច់ញាតិទាំងសងខាងឱ្យស្មើគ្នា


អ្នកទាំងពីរត្រូវស្រឡាញ់ក្រុមគ្រួសារទាំងសងខាងឲ្យស្មើៗគ្នា។ ព្រោះថាជម្លោះក៏អាចកើតមានបានដែររវាដៃគូទាំងពីបើម្ខាងមិនបានចាប់ទុកសាច់ញាតិរបស់ដៃគូម្ខាងទៀតដូចទៅនឹងសាច់ញាតិរបស់ខ្លួន។ ភាពបែកបាក់គ្នានិងអាចឈានដល់មិនខាន។

1. គូស្វាមីភរិយាតែងតែរីករាយជាមួយគ្នា

ប្រសិនបើអ្នកគិតថាដៃគូរបស់អ្នកតែងតែនៅក្បែអ្នកនិងមិនចង់មានពេលនៅម្នាក់ឯងខ្លះ ដើម្បីបន្ធូរអារម្មណ៍នោះអ្នកកំពុងតែគិតខុសហើយ។ មិនយូរមិនឆាប់មនុស្សគ្រប់រូបចង់ចំណាយពេលខ្លះនៅតែម្នាក់ឯង។ ដៃគូដែលចុះសម្រុងគ្នា, ពួកគេយល់ពីបញ្ហានេះនិងផ្តល់ឱ្យគ្នាទៅវិញទៅមកនូវកន្លែងផ្ទាល់ខ្លួន។ អ្នកមិនគួរបន្ទោសខ្លួនឯងចំពោះការចង់មានពេលខ្លះនៅម្នាក់ឯងរបស់ដៃគូទេ។ ការសំរាកខ្លះពីកិច្ចការគ្រួសារគឺជាការចាំបាច់។ វាមិនមានន័យថាការចង់មានខ្លះសម្រាប់ខ្លូនឯងរបស់ដៃគូមានន័យថាគេឈប់ស្រឡាញ់អ្នកទេ: ផ្ទុយទៅវិញវាជួយរក្សាអារម្មណ៍ឬដកដង្ហើមនៃជីវិត ដើម្បីកុំឲ្យកើតរោគស្រេសតែប៉ុណ្ណោះ។

បន្ថែម៖

ពេលខ្លះយើងរៀនពីលក្ខណៈនៃទំនាក់ទំនងល្អឥតខ្ចោះពីក្នុងខ្សែភាពយន្តឬពាណិជ្ជកម្មផ្សេងៗ។ ប៉ុន្តែពេលខ្លះវាមិនសូវពាក់ព័ន្ធនឹងការពិតនៃជីវិតផ្ទាល់ខ្លួនរបស់អ្នកទេ។

 

ដោយ៖ វីរៈ

ប្រភព៖ Brightside

Illustrated by Natalia Kulakova for BrightSide.me