ជីវិតជារបស់យើង កុំខ្វល់ពីសម្ដីអ្នកណាពេក ក៏កុំព្យាយាមតាមផ្គាប់អ្នកណាពេកអី រៀនឱ្យតម្លៃខ្លួនឯងខ្លះផងទៅ

ធ្វើជាមនុស្សត្រូវចេះយកចិត្រគេដាក់ចិត្តឯង រៀនរស់នៅសម្របតាមមនុស្សជុំវិញខ្លួន រស់នៅឱ្យចុះសម្រុងនឹងក្បែរខ្លួន ដូចពាក្យចាស់ថា " សាងមិត្តប្រសើរជាងសាងសត្រូវ "។

តែយ៉ាងណាមិញ​ មនុស្សខ្លះ មិនគួររាប់ជាមិត្ត ស្និទ្ធស្នាលជាមួយនោះឡើយ មនុស្សខ្លះស្គាល់យើងដើម្បីតែជាប្រយោជន៍តែប៉ុណ្ណោះ មនុស្សខ្លះ ស្គាល់យើងតែបេលគេត្រូវការប្រើយើងតែប៉ុណ្ណោះ ម្ល៉ោះហើយ! គ្មានដែរជាមិត្តក៏យើងមិនស្លាប់ដែរ។

មួយវិញទៀត ជាមនុស្សល្អ ត្រូវចេះខ្វល់ ចេះយកចិត្តគេដាក់ចិត្តឯង តែជាមួយមនុស្សខ្លះ គេមិនដែលខ្វល់ មិនដែលនឹងឱ្យតម្លៃយើងតេ ដូច្នេះ យើងក៏មិនបា់ទៅខ្វល់ យោគយល់គេពេកនោះដែរ​ តាមដំណើរទៅ គេម៉េចយើងចឹង កុំទៅខ្វល់ផ្គាប់ផ្គន់គេខ្លាំងពេក។ ជាមួយមនុស្សមួយចំនួន យើងកាន់តែគោរពគេ គេកាន់តែមើលងាយ បន្ទាបតម្លៃយើង យើងកាន់តែស្រលាញ់ ស្មោះត្រង់ ចិត្តល្អនឹងគេ គេកាន់តែខ្សែលើ បំពាន យកចំណេញលើយើង ដូចនេះ ល្មមៗទៅបានហើយ ធ្វើអ្វីតាមសមគួរ កុំឆ្លាតខ្សែលើគេ តែក៏កុំល្ងង់ឱ្យគេខ្សែលើបំពានយើងបាន។

ធ្វើជាមនុស្ស កុំចេះតែចង់ផ្គាប់អ្នកនេះ ផ្គាប់អ្នកនោះ ទាំងដែលគេមិនដែលគោរពឱ្យតម្លៃយើង ឪពុកម្ដាយយើង បង្កើតយើងមក គឺយើងល្អបំផុតសម្រាប់គាត់ហើយ គាត់បង្កើតយើងមក មិនមែនឱ្យយើងនេះទៅតាមផ្គាប់ផ្គន់ យកចិត្តយកជើងអ្នកណាទេ ព្រោះយើងមានតម្លៃបំផុតសម្រាប់គាត់។ ធ្វើជាមនុស្សចេះធ្វើល្អ ចេះគាប់គួរ ចេះដាក់ខ្លួន ជារឿងដែលល្អ តែមិនមែនដាក់ខ្លួនឱ្យគេជាន់នោះទេ ត្រូវចាំ៕

67806118_705052906602076_5597041641723527168_n


67807487_705052919935408_1996695339171577856_n

67912772_705052953268738_684069770630266880_n

68261961_705052879935412_7417592946087690240_n

68749362_705052853268748_6712330990775173120_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ