ចង់ក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់មិនពិបាកទេ តែបើចង់ក្លាយជាប្រពន្ធដែលមានក្ដីសុខសុភមង្គលនោះទើបមិនងាយ

មនុស្សស្រីទោះបីកើតមកមានរូបរាងបែបណា ក៏អាចប្រែជាស្អាតបានដែរ។ ប៉ុន្តែ បើនិយាយរឿងជីវិតគូវិញ មនុស្សស្រី មិនថារូបអាក្រក់ ឬស្អាតប៉ុនណាទេ ក៏អាចជួបទុក្ខវេទនា ផ្លូវកាយ និងចិត្ត ដ្បិតថាជ្រើសគូជីវិតខុស។

មនុស្សស្រីខ្លាចណាស់ គឺខ្លាចការជួបជីវិតគូដែលមានតែទុក្ខ រកាំរកូស ខុសបំណង តែនាងក៏ត្រូវតែមកឆ្លងកាត់នូវជីវិតគូ គ្រាន់តែថា មនុស្សស្រីខ្លះ នាងមានសំណាងបានជួបគូគ្រងដែលល្អ តែមនុស្សស្រីខ្លះទៀត គឺខុសទាំងស្រុង រៀបការហើយ ស្ទើរតែដូចរស់នៅក្នុងនរកអ៊ីចឹង។

យ៉ាងណាមិញ ចង់ក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់មិនពិបាកទេ អ្វីដែលពិបាកនោះគឺ តើអាចក្លាយជាប្រពន្ធដែលមានក្ដីសុខ សុភមង្គលបានដែរទេ បន្ទាប់ពីរៀបការរួច នេះហើយដែលជាចំណងចងក្នុងចិត្តមនុស្សស្រីទាំងអស់ ដែលនាងតែងតែនឹក គិត និងបារម្ភគ្រប់ពេល។

មនុស្សស្រីឱ្យតែចេះតុបតែងខ្លួន ចេះរៀបចំឫកពារ មានមារយាទល្អ ថ្លៃថ្នូរ ចេះនិយាយស្ដី មានសុជីវធម៌ គឺប្រាកដជាស្អាតហើយ តែជាប្រពន្ធដែលមានក្ដីសុខម្នាក់ គឺមិនងាយទេ ព្រោះបន្ទាប់ពីរៀបការ គឺមានតែមនុស្សម្នាក់ដែលមានឈ្មោះថាប្ដី ជាអ្នកកំណត់ សុខ ឬទុក្ខឱ្យជីវិតនាង នាងមានតែប្រឈមមុខ និងទទួលយកការពិតតែប៉ុណ្ណោះ៕


70120836_2165207533584219_4300145016514281472_o

70149363_2165207480250891_4669307591728300032_o

70454994_2165207660250873_262107307020648448_o

អត្ថបទ ៖​ ភី អេច

ក្នុងស្រុករក្សាសិទ្