ជាប្ដីត្រូវចេះខ្លាចប្រពន្ធ! ប្ដីល្អគេខ្លាចប្រពន្ធណាស់!

មនុស្សមួយចំនួននិយាយថា " ជាប្ដី ជាកូនប្រុស ជាមេគ្រួសារ បើខ្លាចប្រពន្ធ អន់ណាស់ ថោកណាស់ ខ្មាសគេ ខូចឈ្មោះកូនប្រុសអស់ហើយ " គំនិតបែបនេះ គឺជាគំនិតមនុស្សប្រុសដែលមិនឱ្យតម្លៃប្រពន្ធកូន និងគ្រួសារតែប៉ុណ្ណោះ ធ្វើអន់ ធ្វើល្អជាមួយប្រពន្ធខ្លាចថោក តែបើឱ្យទៅក្រៅ ស៊ីផឹក ជុំផឹក ឱបស្រីអាវាសែ អាហ្នឹងមិនថោកទេ។

ការពិតឈ្មោះថាជាកូនប្រុស ជាប្ដី ជាឪពុក ជាមេគ្រួសារ ចេះខ្លាចប្រពន្ធ ចេះគោរពប្រពន្ធ ឱ្យតម្លៃ ស្មោះត្រង់នឹងប្រពន្ធ គឺជារឿងដែលថ្លៃថ្នូរបំផុត មិនមានចំណុចអន់ ឬថោក ដូចគំនិតមនុស្សមួយចំនួនគិតឡើយ ទោះអ្នកជាប្ដី ជាអ្នកធ្វើការរកលុយ ផ្គត់ផ្គង់គ្រួសារក៏ដោយ ក៏ត្រូវតែឱ្យតម្លៃ គោរព និងខ្លាចប្រពន្ធដែរ។ យ៉ាងណាមិញ ពាក្យថា ចេះខ្លាចប្រពន្ធ ឬត្រូវតែខ្លាចប្រពន្ធ មិនមែនចង់សំដៅដល់ ការខ្លាចរអា រហូតដល់ថ្នាក់ទន់ជ្រាយឱ្យប្រពន្ធធ្វើបាប ឬជាន់ឈ្លីនោះទេ គេខ្លាចប្រពន្ធ គឺ " ខ្លាចប្រពន្ធឈឺចាប់ ខ្លាចប្រពន្ធទឹកភ្នែក ខ្លាចប្រពន្ធលំបាក ខ្លាចប្រពន្ធហត់នឿយ ខ្លាចប្រពន្ធមិនមានរបស់របរល្អៗប្រើ ខ្លាចប្រពន្ធរស់នៅមិនមានក្ដីសុខសុភមង្គល ..." បែបនេះហើយ ដែលគេហៅថាខ្លាចប្រពន្ធនោះ។

67239252_3456741774351366_7505973494614589440_n

ក្នុងនាមជាប្ដីល្អម្នាក់ ជាមេគ្រួសារដ៏រឹងមាំមួយរូប ជាបង្គោលរបស់គ្រួសារ ត្រូវធ្វើយ៉ាងណាឱ្យប្រពន្ធក្លាយជាមនុស្សស្រីដែលមានសំណាង និងមានគ្រប់យ៉ាង មានក្ដីសុខ មានមុខមានមាត់ មានកិត្តិយស មានរបស់ល្អៗប្រើ មានលុយចាយពេញដៃ មានអ្វីៗគ្រប់យ៉ាង កុំឱ្យអ្នកដទៃមើលងាយ ឬសើចចំអកប្រពន្ធ កុំឱ្យគេថាយើងជាប្ដីដែលគ្មានសមត្ថភាព ខ្វះលទ្ធភាព ចិញ្ចឹម បីបាច់ថែរក្សា ការពារប្រពន្ធកូនយើង។


ធ្វើអន់ជាមួយប្រពន្ធ មើលថែ ការពារ យកអាសារប្រពន្ធ កុំខ្លាចអ្នកណាមើលមកថាយើងជាប្រុសអន់ ជាប្រុសទន់ជ្រាយ ការចេះឱនលំទោន ន់ភ្លន់ជាមួយប្រពន្ធយើង មិនមានអ្វីដែលអន់ ឬថោកទាបទេ កុំខ្វល់ពាក្យគេ កុំខ្វល់ពីសម្ដីអ្នកដទៃ គេនិយាយ គេគិត ព្រោះគេមិនមែនរស់នៅក្នុងគ្រួសារយើងឡើយ សំខាន់ឱ្យតែប្រពន្ធកូនយើងបានសុខ មានហូបចុកគ្រប់គ្រាន់ វាជារឿងដែលល្អប្រសើរហើយ៕

62593695_3372537252771819_3989741712783179776_n

65201805_3372462976112580_9117129045761327104_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ