អាចទេ សុំលើសពីមិត្តតែមិនមែនសង្សារ មិនបាច់ស្រឡាញ់គ្នាក៏បាន តែចេះខ្លាចបាត់បង់គ្នា ពេលនៅក្បែរគ្នា មានតែរឿងដែលសប្បាយចិត្ត

មិនបាច់ស្រឡាញ់គ្នាក៏បានដែរ សុំត្រឹមតែអាចបាននៅក្បែរគ្នា មានពេលវេលាល្អៗជាមួយគ្នា ត្រឹមឃ្លានមានអ្នកកំដរញ៉ាំ​ អផ្សុកមានអ្នកកំដរនិយាយលេង​ កេីតទុក្ខអាចនិយាយប្រាប់គ្នាឱ្យធូរស្រាលចិត្ត​ ពេលគិតអីមិនចេញមានអ្នកពិភាក្សាឱ្យយោបល់ ... ប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ។

76638520_446087456306057_3764925777137631232_n

ពេលខ្លះ វាជាអារម្មណ៍ត្រូវការ គឺគ្រាន់តែត្រូវការមនុស្សម្នាក់ដែលដឹងចិត្ត យល់ចិត្ត យកចិត្តទុកដាក់ ខ្វល់ខ្វាយ មិនទុកយើងចោល មិនបាច់ជាសង្សារនឹងគ្នាក៏បាន មិនបាច់ជាដៃគូនឹងគ្នាក៏មិនអី តែសុំធ្វើជាមិត្ត ឬលើសពីមិត្តដែលយល់ចិត្ត អាចនិយាយបានថា ជាទំនាក់ទំនងមួយដែលចេះថែរក្សាគ្នា ចេះខ្លាចបាត់បង់គ្នា ប៉ុណ្ណឹងគឺ កក់ក្ដៅ និងមានក្ដីសុខណាស់ទៅហើយ។

76199271_446087006306102_8613731021512245248_n

ពេលខ្លះ អ្នកមានឈ្មោះថាជាសង្សារ ជាដៃគូស្នេហានឹងគ្នា ក៏មិនប្រាកដថា អាចកំដរគ្នា អាចមានពេលវេលាក្បែរគ្នា មានស្នាមញញឹមដ៏មានសុភមង្គលជាមួយគ្នានោះឡើយ។ អ្នកខ្លះ សង្សារតែឈ្មោះប៉ុណ្ណោះ តែឈ្លោះគ្នា ធ្វើបាបចិត្តគ្នា ធ្វើឱ្យពិបាកចិត្ត ទឹកភ្នែកស្ទើរតែរាល់ថ្ងៃ តើទំនាក់ទំនងនេះ មានន័យអ្វីទៅ មានតែការឈឺចាប់តែប៉ុណ្ណោះ ម្ល៉ោះហើយ! សុំត្រឹមតែទំនាក់ទំនងមួយដែលពិតប្រាកដ ទោះមិនត្រូវជាអ្វីនឹងគ្នាឱ្យច្បាស់លាស់ វាក៏អាចនឹងមានក្ដីសុខជាង។


74645296_446087306306072_2542108219568816128_n

ខ្ញុំមិនត្រូវការទេមនុស្សដែលនិយាយថាស្រឡាញ់ខ្ញុំ តែស្រឡាញ់ត្រឹមតែពាក្យសម្ដី ស្រឡាញ់ត្រឹមតែពាក្យសន្យា តែទង្វើ និងកាយវិការផ្ទុយស្រឡះ ឆ្ងាយខុសពីអ្នកដទៃទៅទៀត។ ខ្ញុំក៏មិនត្រូវការ មនុស្សដែលល្អឥតខ្ចោះ ឬមនុស្សដែលស្រឡាញ់ខ្ញុំបំផុតនោះដែរ សុំត្រឹមតែមនុស្សធម្មតា សាមញ្ញ តែមានក្ដីស្រឡាញ់គ្រប់គ្រាន់សម្រាប់ខ្ញុំ ចេះថែរក្សា ចេះខ្លាចបាត់បង់ខ្ញុំ មិនទុកខ្ញុំចោល មិនធ្វើឱ្យខ្ញុំមានអារម្មណ៍ថាឯកា ជាមនុស្សម្នាក់ដែល តែងតែនៅក្បែរ គ្រប់ពេលដែលខ្ញុំបញ្ហា គឺមនុស្សដែលទុកខ្ញុំសំខាន់សម្រាប់គេ បើទោះបីជាពេលដែល មិនបាននៅក្បែរគ្នាក៏ដោយ ជាមនុស្សដែលអាចធ្វើឱ្យខ្ញុំសប្បាយចិត្ត និងមានអារម្មណ៍ថាកក់ក្ដៅគ្រប់ពេលវេលា តើមានទេមនុស្សបែបនេះ តើទំនាក់ទំនងបែបហ្នឹង អាចនៅបានយូរអង្វែងដែរទេ?

74913833_446087476306055_1655689504398245888_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ