ហេតុផលសំខាន់ៗធ្វើឲ្យអាជីវកម្មបរាជ័យ!

មូលហេតុអ្វី​បានជា​សហគ្រិនបរាជ័យចំពោះ​អាជីវកម្មខ្លួន​? ហើយហេតុអ្វី​បានជា​អាជីវកម្មចាប់ផ្តើម​ដំបូង​បរាជ័យ? តើអ្នក​ជា​សហគ្រិនពិតឬទេ? តើអ្នកនឹង​ជោគជ័យ​ក្នុង​អាជីវកម្មរបស់​អ្នក​ឬទេ? ជាសំនួរខ្លះៗ ដែលត្រូវសួរខ្លួនឯង ​នៅពេល​អ្នក​ក្លាយ​ជា​សហគ្រិន។​

Business Man Failure Myb

ចំនុចមួយចំនួនខាងក្រោម​នឹង​ផ្តល់ឲ្យ​អ្នក​នូវ​មូលហេតុដែល​សហគ្រិន​មួយចំនួន​បរាជ័យ ហើយ​អ្នកអាចនឹង​ជៀសវាងវា​បានយ៉ាងដូចម្ត៉េច។ តោះ​អាន​អត្ថបទ​ខាងក្រោម ដើម្បីដឹងថា​តើអ្នកកំពុង​ឆ្ពោះ​ទៅកាន់ភាពជោគជ័យ ឬបរាជ័យ។

ខ្វះការ​ផ្តោតសកម្មភាពលើអាជីវកម្ម៖​ លោក Albert Einstein និយាយថា៖ ‘ទេពកោសល្យគឺ​ជាសមត្ថភាពក្នុងការផ្តោតលើការងារ​ពិសេសមួយសម្រាប់រយះពេលវៃងដោយមិន​បាត់បង់​ការ​ផ្តោតសកម្មភាព​លើការងារនេះ’ ។​ ការ​ខ្វះនូវគោលដៅច្បាស់លាស់ គឺជាមូលហេតុដ៏សំខាន់មួយដែល​សហគ្រិនភាគច្រើន​បរាជ័យចំពោះអាជីវកម្ម។​

យើងមើលឃើញថា ​សហគ្រិន​មួយចំនួនគ្មានក្តីស្រម៉ៃ គ្មាន​បេសកកម្ម គ្មានគោលដៅច្បាស់លាស់។ ប្រភេទនៃសហគ្រិន​បែបនេះ ធ្វើអាជីវកម្មដោយមិនបានកំណត់គោលដៅ។ ពួកគេពឹងផ្អែក​លើជោគវាសនា។ ពួកគេជឿលើសំណាង និងព្យាយាម​ទទួលអ្វីដែល​កើតមាន​ចំពោះគេ។ សហគ្រិន​បែបនេះបាន​បាត់បង់​ការ​គ្រប់គ្រង​លើជោគវាសនារបស់ខ្លួន។​

Businessmen Falling Down Toward The Economic Crisis

ក្រុមហ៊ុន McDonald គឺត្រូវបានល្បីថា​ជា​អាជីវកម្មខ្នាតតូចបំផុត​នៅក្នុងពិភពលោក។ ភាពជោគជ័យឆា​ប់រហ័សរបស់វា កើតឡើងដោយសារក្រុមហ៊ុននេះ​បានបង្កើត​ប្រព័ន្ធមួយ​ដែលធ្វើការដោយខ្លួនឯង ដែលប្រៀបបាននឹងម៉ាស៊ីនមួយ។ វា​មិនត្រូវ​ការ​នរណាម្នាក់​ដើម្បីពិនិត្យមើលអ្វីៗគ្រប់យ៉ាង ពោលគឺ​ម្នាក់ៗដឹងពីតួនាទីរបស់ខ្លួន និងយល់ពីវាច្បាស់។ ប្រសិនអ្នកមានការប្រយ័ត្នខ្លាំង​លើអាជីវកម្ម​ ហើយចង់ត្រួត​ពិនិត្យ​វាទាំងអស់ដោយខ្លួនឯង ជាជាង​បង្កើត​ប្រព័ន្ធមួយដែល​មានប្រសិទ្ធភាព នោះអ្វីៗមិនរលូនហើយអាច​បរាជ័យឆាប់ៗ។​

មិនទាន់ឆ្អិនគ្រប់គ្រាន់៖ វាមានន័យថា​មិន​ទាន់យល់ពីសា្ថនភាពអាជីវកម្មគ្រប់ជ្រុងជ្រោយ។ សហគ្រិន​មួយចំនួនយល់ពីគំនិតរបស់គេ ប៉ុន្តែមិនយល់ពីទីផ្សារ ថាតើទីផ្សារទទួលយក ឬក៍មិនទទួលនូវគំនិតអាជីវកម្មរបស់ខ្លួន។ តើអ្នកណា​ជា​ដៃគូប្រកួតប្រជែង? បើសិន​សហគ្រិន​មួយមិន​មាន​សមត្ថភាព​មើលឃើញពី​អ្វីដែល​អ្នកដទៃមើលឃើញទេ នោះប្រៀបបាន​ដូចជា​មនុស្ស​ខ្វះ​ចំពោះអាជីវកម្មមួយនេះ។​

ការខ្លាចបរាជ័យ៖ មនុស្សម្នាក់ៗគឺតែងតែបរាជ័យ។ នៅពេល​អ្នក​ប្រលោកនឹង​ការ​ធ្វើអាជីវកម្ម អ្នកត្រូវតែរៀបខ្លួនជាស្រេចនឹង​​បរាជ័យ។ ប្រសិន​បើគេចវេះ​ចំពោះបរាជ័យ នោះអ្នកនឹងមិនហ៊ានទទួលយកនូវ​ហានិភ័យ​ដែល​ដៃគូប្រកួតប្រជែងរបស់អ្នក​ហ៊ានធ្វើនោះទេ។​​ ហ៊ានបរាជ័យនិង​បរាជ័យ​លឿន បន្ទាប់មករៀនពីកំហុស​របស់អ្នកនិង​ធ្វើវាម្តងទៀត។

Businesses Fail

ខ្វះនូវការតស៊ូ៖ តើការតស៊ូតម្រូវឲ្យមាន​សម្រាប់​ភាពជោគជ័យមែនឬទេ? ចម្លើយ គឺ ‘Yes’ ។ សហគ្រិនជោគជ័យដូចជាលោក Bill Gates លោក Steve Jobs និង លោក Henry Ford សុទ្ធតែបានលើកឡើងពី​សារះសំខាន់នៃការ​តស៊ូដែលជាគន្លឹះដើម្បីជោគជ័យ​នៅក្នុង​ការ​បង្កើតអាជីវកម្ម។


ការខ្វះនូវការ​តស៊ូ គឺជា​មូលហេតុសំខាន់​ដែលធ្វើឲ្យ​សហគ្រិន​បរាជ័យ។ សហគ្រិនខ្លះចាប់ផ្តើម​អាជីវកម្ម​ដោយរំពឹងបានលទ្ធផលខ្ពស់ ប៉ុន្តែប្រសិនបើ​ការ​រំពឹងគិត​របស់ពួកគេមិនត្រូវបានទទួល នោះពួកគេនឹងបាក់ទឹកចិត្តហើយឈប់ធ្វើវាដោយនិយាយថា៖ ‘វាមិនដំណើរការ’ ។

សហគ្រិនគួរតែរៀនពីលោក Thomas Edison ដែលគាត់និយាយថា៖ ‘ខ្ញុំមិន​បាន​បរាជ័យនោះទេ ខ្ញុំគ្រាន់តែរកឃើញវិធី ១០ ០០០ ដែល​មិនដំណើរការក្នុងការ​ផលិតអំពូល​ភ្លើង’។ បើសិន​ជាគាត់មិនតស៊ូ នោះប្រហែល​ជាមិនអាច​បង្កើត​អំពូលភ្លើងបានទេ។​

Failure

ដើមទុនមិនគ្រប់គ្រាន់​៖ លំហូរសាច់ប្រាក់គឺជា​លំហូរឈាម​នៃ​អាជីវកម្ម។ ដើមទុនមិនគ្រប់គ្រាន់អាចបំផ្លាញ​អាជីវកម្មមួយ ហើយ​ក៏ជា​ហេតុផលដ៍សំខាន់មួយ​ដែលធ្វើឲ្យ​សហគ្រិន​ជាច្រើន​បរាជ័យ។ សហគ្រិន​ខ្លះ​ប្រហែល​ជាមានគំនិតនិង​យុទ្ធសាស្រ្តល្អៗដែល​អាចជោគជ័យ ប៉ុន្តែ​ការ​ខ្វះដើមទុននឹង​រារាំងគេមិនអាច​អនុវត្ត​នូវគំនិត​និងយុទ្ធសាស្រ្តនោះបានឡើយ។​ លោក Robert Kiyosaki បាននិយាយថា៖ ‘តួនាទី​ចម្បងរបស់​សហគ្រិនគឺការស្វែងរកដើមទុន។ សហគ្រិន​ម្នាក់ត្រូវតែ​បន្តស្វែងរកដើមទុនពី​អ្នកវិនិយោគ អតិថិជន និង​អ្នកផ្គត់ផ្គង់របស់គេ ហើយប្រសិន​បើ​សហគ្រិន​ម្នាក់​មិន​អាចស្វែងរក​ដើមទុន​បាន​ទេ នោះគេគួរតែឈប់ធ្វើជាសហគ្រិនទៅ។​ ’

ការចង់បានជោគជ័យឆាប់ៗ៖ វា​ក៏ជា​មូលហេតុ​ដ៏សំខាន់មួយ​ផងដែរ​ក្នុងការធ្វើឲ្យ​សហគ្រិន​បរាជ័យ​។ ពួកគេចង់តែ​មាន​ឆាប់ៗ ប៉ុន្តែ​ពួកគេ​មិនបានសំគាល់ថា​វាត្រូវការ​ពេល​វេលាដើម្បីបង្កើត​អាជីវកម្មមួយជោគជ័យ ជាពិសេស​អាជីវកម្ម​ក្នុង​សម័យ​នៃ​ការ​ច្នៃ​ប្រឌិតនេះ។​ ជាទូទៅ​ វា​មិន​អាចជោគជ័យដោយប្រើពេល​តែ១ ទៅ២យប់នោះទេ។ អាជីវកម្មមួយ ត្រូវ​ការ​ពេល​វេលា​ដើម្បី​រីក​ធំធាត់​និង​បង្កើត​ប្រាក់ចំណេញ។​

Shutterstock_272405600

ការ​ខ្វះនូវសុចរិតភាពឬភាពស្មោះត្រង់៖​ ទ្រព្យ​​សំខាន់បំផុត​សម្រាប់​សហគ្រិនក្នុង​ការ​ធ្វើអាជីវកម្ម គឺកេរ្តិ៍ឈ្មោះរបស់ខ្លួន។ សហគ្រិន​ភាពច្រើនបរាជ័យ​ក្នុ​ងអាជីវកម្ម បើទោះបីជា​ មាន​ដើមទុនច្រើន​ក៍ដោយ។ ពួកគេបរាជ័យដោយសារ​​ខ្វះនូវសុចរិតភាពឬភាពស្មោះត្រង់ក្នុងការធ្វើអាជីវកម្ម​។ នៅលើពិភពលោក អ្នកវិនិយោគ អតិថិជន និង​អ្នក​ផ្គត់ផ្គង់ស្វែងរក​សហគ្រិន​ណាដែល​ពួកគេអាចទុកចិត្ត។ បើសិន​ជា​អ្នក​មាន​សុចរិកភាពឬភាពស្មោះត្រង់នៅក្នុងខ្លួនហើយ នោះអ្នក​អាចចាប់ផ្តើម​អាជីវកម្មដោយ​មិន​ចាំបាច់​មាន​ដើមទុន។ អ្នកត្រូវតែរក្សា​នូវសុចរិកភាពឬភាពស្មោះត្រង់របស់អ្នកឲ្យដូចជា​មាសអញ្ចឹង។ អ្នកត្រូវតែគោរពនូវពាក្យពេចន៍ និងការសន្យាផ្សេងៗដែល​អ្នក​បាននិយាយ។​

មិនមានសុវត្តិភាព៖ វានឹង​មាន​កម្រិតបើធ្វើការតែម្នាក់ឯង ដូច្នេះ​ចាំចាច់​ត្រូវតែធ្វើការ​ជាក្រុម។​ សហគ្រិននឹងនៅលើ​ផ្លូវអន់ថយ បើ​មិនផ្តល់​អំនាចឬសូមការ​ជួយ​ពីនាក់ដទៃដោយសារ​តែខ្លាចពួកគេអស្ចារ្យជាងខ្លួន។ សមិទ្ធិផលធំគឺកម្រទទួល​បានដោយ​ធ្វើការតែ​ម្នាក់ឯងណាស់។ ដូច្នេះ ឥរិយាបទដែលថា៖ ‘ខ្ញុំ​អាច​ធ្វើបានតែ​ម្នាក់ឯង’ ត្រូវតែ​បំបាត់​វាចោល។​

Businessmen Fighting With Golf Clubs 96614907 5812549e5f9b58564ccf062f

លើសពីចំនុចមួយចំនួនខាងលើចំពោះ​បរាជ័យ​របស់សហគ្រិន គឺ​មាន​ហេតុផលជា​ច្រើន​ផ្សេងទៀត។ ទោះបីជា​យ៉ាងណាក៏ដោយ ការយល់ឲ្យ​បានច្បាស់ពីហេតុផលបរាជ័យទាំងនេះ អាច​នឹង​ជួយនាក់ឲ្យក្លាយ​ជា​សហគ្រិនប្រសើរជាងមុននិងមាន​ជោគជ័យ​ក្នុង​អាជីវកម្ម។​

ប្រភព: themalaymailonline.com