ជយោ!​U22កម្ពុជាលត់U22ទីម័រខាងកើត៥គ្រាប់មិន​ឲ្យ​តដៃរួច​ ខណៈរ៉ឹង ប៊ុនហៀងរកបាន២គ្រាប់

ក្រុមជម្រើស​ជាតិគៅពោរៃកម្ពុជា​វ័យ​ក្រោម​២២ឆ្នាំបាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ទីម័រខាងកើត​ក្នុង​លទ្ធផល​៥ទល់​០ក្នុង​ការ​ប្រកួតទី​២​ពូល A លើ​វិញ្ញាសាបាល់​ទាត់​បុរស​វ័យក្រោម​២២ឆ្នាំ។

Image may contain: 2 people, people smiling, text

ក្រុម​កម្ពុជានាំ​មុខ​មុន​មួយ​គ្រាប់​នៅ​ដើម​វគ្គ​ទី​១​ដោយ​កីឡាករ ស៊ិន កក្កដានៅ​នាទី​ទី៧​ដោយ​បាល់​ហ្វ្រីឃីគ។​មួយ​គ្រាប់​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​វគ្គ​ទី​មួយ​តែ​ម្ដង។ ចូល​វគ្គ​ទី​២ កម្ពុជា​មានឱកាស​បន្ថែម​៤​គ្រាប់​ទៀត​ដោយ​កីឡាករ រ៉ឹង ប៊ុនហៀង២​គ្រាប់​នៅ​នាទី​ ៧០ និង​នាទី​៩០​+២  សៀង​ ចន្ធា​នាទី​៧៨ និង​កែវ​ សុខផេង​នៅ​នាទី​៨៥។


79291220_2277324905704861_2428151677665148928_o

លទ្ធផលនេះបាន​ធ្វើ​ឲ្យ​កម្ពុជា​ឈរ​កំពូល​តារាង​ពូល​ A បណ្ដោះអាសន្ន​ខណៈ​ប្រកួត​ក្រោយ​ត្រូវ​ជួប​មីយ៉ាន់ម៉ាវ័យ​ក្រោម​២២ឆ្នាំ៕

Fn 2018 11 28 07 59 15 0