ស្រីៗ! បើមិនចេះស្រឡាញ់ ឱ្យតម្លៃខ្លួនឯងទេ អ្នកនឹងត្រូវឈឺចិត្ត ទឹកភ្នែក វិប្បដិសារីមួយជីវិត

គេថា " កូនស្រីប្រៀបបាននឹងកន្សែងស ងាយនឹងប្រឡាក់ ពិបាកនឹងលាងជម្រះឱ្យដូចដើមណាស់ " ដ្បិតថាពាក្យហ្នឹង វាហាក់រើសអើងលើមនុស្សស្រីដែលធ្លាប់មានប្រវត្តិមិនល្អ ឬក៏ធ្លាប់ត្រូវជួបរឿងអាស្រូវក្នុងជីវិតស្នេហា ដូចដែល មានកូនមុនរៀបការ ឬជួបការរំលោភបំពានក៏ពិតមែន តែជាក់ស្ដែង វាក៏ជាការដាស់តឿនមួយដែលចង់ឱ្យកូនស្រីទាំងឡាយ ឱ្យចេះប្រុងប្រយ័ត្ន ចេះស្រឡាញ់ និងថែរក្សាខ្លួនឯង ឱ្យតម្លៃខ្លួនឯងឱ្យបានខ្ពស់ កុំចេះតែជ្រើមជ្រួល បណ្ដែតបណ្ដោយ ឱ្យមានរឿងបែបហ្នឹងកើតឡើងឱ្យសោះ ព្រោះវាអាចជារឿងអាស្រូវ និងអាម៉ាស់បំផុតសម្រាប់អ្នកខ្លួនឯងផ្ទាល់ និងគ្រួសារអ្នកផងដែរ។

3D050FB400000578 4223780 Image M 6_1487086685335

យ៉ាងណាមិញ មកដល់សម័យនេះហើយ ក៏មិនគួរបណ្ដែតបណ្ដោយ ឱ្យមានរឿងបែបហ្នឹងកើតឡើងបានទេ ការជឿទុកចិត្តគេខ្លាំងពេក ជាហេតុនាំភាពអន្តរាយ និងវិនាសឱ្យខ្លួនអ្នកជាស្រី ជាពិសេស ការស្រឡាញ់ដ៏ងប់ងល់ និងជឿជាក់ហួសហេតុលើដៃគូ ឬសង្សាររបស់អ្នក រហូតដល់ហ៊ានលះបង់ខ្លួនប្រាណ ដើម្បីបញ្ជាក់ចិត្តស្មោះនេះ វាមិនមែនជារឿងដែលត្រឹមត្រូវ និងសមគួរឡើយ ព្រោះមនុស្សដែលស្រឡាញ់អ្នក មិនប្រាកដថាគេនោះស្មោះចំពោះអ្នក ប្រាកដប្រជា ឬចង់រៀបការសាងគ្រួសារជាមួយអ្នកនោះឡើយ មនុស្សខ្លះ​ គេធ្វើយ៉ាងម៉េច ដើម្បីតែបានខ្លួនប្រាណរបស់អ្នក គេធ្វើដើម្បីតែបំផ្លាញអនាគតអ្នកតែប៉ុណ្ណោះ។

78097984_194684434904577_5934111559876870144_n


ស្រីៗ ទោះស្រឡាញ់ប៉ុនណាក៏ដោយ ទោះជឿជាក់ខ្លាំងយ៉ាងណាក៏ដោយ សូមកុំបណ្ដោយឱ្យថ្លោះធ្លោយ រហូតដល់មានបញ្ហាធំ ពេលដែលអ្នកលះបង់ឱ្យគេមុនរៀបការ បូជាខ្លួនប្រាណឱ្យគេទាំងងងឹតងងុល គេមិនមែនហៅថា សេចក្ដីស្រឡាញ់ ភាពស្មោះត្រង់ទេ តែគេនឹងដៀលថាអ្នកភ្លើ អ្នកល្ងង់ ដែលទៅជឿលង់នឹងរឿងបែបហ្នឹង។ អ្នកត្រូវតែដឹង និងឆ្លាត គិតឱ្យបានវែងឆ្ងាយ មនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ គេនឹងឱ្យតម្លៃអ្នក គេនឹងគោរពអ្នក មិនមែនបំផ្លាញអ្នក ចង់បានតែរឿងបែបហ្នឹងពីអ្នកនោះឡើយ។ សូមកុំបង្ហាញភាពស្មោះត្រង់ដោយការលះបង់បែបនេះ ព្រោះវាបញ្ជាក់ថា អ្នកឆោតល្ងង់ មិនចេះស្រឡាញ់ មិនចេះថែរក្សា​និងឱ្យតម្លៃខ្លួនឯង។ ប្រសិនបើអ្នកបណ្ដែតបណ្ដោយ រហូតដល់ថ្លោះធ្លោយនោះ មិនត្រឹមតែអ្នកទេដែលឈឺចាប់ មានវិប្បដិសារី តែអ្នកដែលឈឺចាប់ជាងអ្នកនោះគឺ ឪពុកម្ដាយរបស់អ្នក វាដូចជាការបន្ថែមសម្ពាធផ្លូវចិត្ត និងសេចក្ដីអាម៉ាស់ឱ្យគាត់អ៊ីចឹង៕

Why Women Regret One Night Stands And Men Desire More Of Them 1

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ