អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២៖ ពីសម្ព័ន្ធមិត្តឈ្លានពានជាមួយសូវៀតរហូតក្លាយជាមេនាំគ្រោះឲ្យហ៊ីត្លែរ (ភាគ២)

(តពីភាគ១) ដូចដែលបានដឹងមកហើយ បុរសខ្លាំង អាដុល ហ៊ីត្លែរ ដែលដឹកនាំអាល្លឺម៉ង់វាតទីយកទឹកដីស្ទើរទាំងស្រុងនៃទ្វីបអឺរ៉ុបទាំងមូល រួមទាំងទឹកដីមួយចំនួនរបស់អាហ្វ្រិចទៀតផងនោះ ត្រូវបានអស់អំណាចបន្ទាប់ពីត្រូវការវាយបកមកវិញពីសងខាងពោលគឺ ខាងសហភាពសូវៀត និងសម្ព័ន្ធមិត្តដែលមានការអន្តរាគមន៍ពីសហរដ្ឋអាមេរិកផងនោះ។

81g AlVu1vL._SL1500_

និយាយត្រឡប់ទៅវិញពីកងទ័ពអាល្លឺម៉ងដែលបានចូលលុកលុយសហភាពសូវៀត ដែលមកទល់នឹងទីក្រុងម៉ូស្គូ ប៉ុន្តែទោះជាយ៉ាងនេះក្តី សហភាពសូវៀតមិនបានចុះចាញ់ដោយងាយស្រួលនោះទេ។ ក្រោយការឡោមព័ទ្ធជាច្រើនខែជុំវិញទីក្រុងម៉ូស្គូមក នៅខែធ្នូ ចុងឆ្នាំ១៩៤១ ស្តាលីន បានរុញកងទ័ពថ្មីប្រមាណ ៤លាននាក់អោយចូលក្នុងសមរភូមិដើម្បីការពារទីក្រុងម៉ូស្គូ និងវាយប្រហារទៅលើកងទ័ពអាល្លឺម៉ងវិញ។

812mKxkjUAL._SX679_

កងទ័ពថ្មីនេះគឺត្រូវបានដកមកពីតំបន់ខេត្តម៉ាន់ជូរី ដែលនៅគ្រានោះ សហភាពសូវៀតក៏ត្រូវប្រឈមមុខនឹងការវាយប្រហាររបស់កងទ័ពជប៉ុនផងដែរ តែនាសម័យកាលនោះគោលដៅសំខាន់របស់ជប៉ុន មិនមែនប៉ែកខាងជើងនៃពិភពលោកនោះទេ គោលដៅសំខាន់គឺប៉ែកខាងត្បូងនៃពិភពលោក មានតំបន់អាស៊ីអាគ្នេយ៍ អាស៊ីទាំងមូលជាដើម។ នៅពេលនោះក្រោយការទទួលដំណឹង ជប៉ុនទម្លាក់គ្រាប់បែកនៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅហាវ៉ៃ ហើយសហរដ្ឋ​អាមេរិក​បានលុកដៃក្នុងភ្លើងសង្គ្រាមនោះ ស្តាលីន បានបញ្ចេញកម្លាំងទាហាននៃសហភាពសូវៀតវាយបកទៅលើកងទ័ពអាល្លឺម៉ង់។

3d7c7f45bfe8faa157345f0c71abc4c8


ដោយសារកត្តាភូមិសាស្ត្រស្រាប់ផង កងទ័ពអាល្លឺម៉ង់ពុំបានប្រុងប្រៀបខ្លួនទុកមុននោះ បានចាញ់នឹងអាកាសធាតុត្រជាក់បំផុតនៅទីក្រុងម៉ូស្គូ ខណៈកងទ័ពម្ចាស់ស្រុកមិនចាញ់នោះទេព្រោះពួកគេជាម្ចាស់ស្រុកមានទម្លាប់ទៅហើយ។ សមរភូមិនៅទីក្រុងម៉ូស្គូ បានពន្យារពេលរាប់​ខែគួបផ្សំនឹងកត្តាអាកាសធាតុត្រជាក់ផង រួ​មទាំងផ្លូវឆ្ងាយក្នុងការដឹកជញ្ជូនស្បៀងអាហារផងនោះ លើសពីនេះរួមទាំងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធដទៃទៀតនោះ ទីបំផុតកងទ័ពអាល្លឺម៉ង់បានដកថយជាបណ្តើរៗ ពីទីក្រុងម៉ូស្គូ ត្រឡប់់ក្រោយជាលំដាប់លំដោយ ខណៈដែលកងទ័ពអាល្លឺម៉ង់ជាច្រើនត្រូវបានស្លាប់ និងរបួសរាប់មុឺននាក់។

NWWIIM_Map_Program_Inline_1920x1400_r1

នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ១៩៤៤ ក្រុមកងទ័ពសម្ព័ន្ធមិត្តបានធ្វើការវាយលុកនៅតំបន់ឆ្នេរសមុទ្រ Normandie ប៉ែកខាងជើងប្រទេសបារាំង។ នៅ​ឆ្នាំ​១៩៤៤ សង្រ្គាម​លោកលើកទី២​បាន​ឈាន​ចូលដល់​ឆ្នាំ​ទី៥។ កាលពី ៤ឆ្នាំ​មុន កងទ័ព​អាល្លឺម៉ង់​​បាន​ចូល​ឈ្លានពាន​កាន់កាប់​តំបន់​ប៉ែក​ខាងជើង​ប្រទេស​បារាំង ហើយ​បាន​រៀបចំ​សាងសង់​ខែល​ការពារ​យ៉ាងរឹងមាំ នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​​ជាប់​នឹង​ច្រកសមុទ្រ​អង់គ្លេស និង​មហាសមុទ្រ​អាត្លង់ទិក ដើម្បី​ទុក​ទប់ទល់​នឹង​ការវាយ​លុក​របស់​​គូសត្រូវ។

Hitler