ឱ្យតែច្បាស់លាស់នឹងគ្នា ខ្លាចអីនឹងប្រកាសឱ្យគេបានដឹងឮពីទំនាក់ទំនងយើង មែនអត់?

បើសួរអ្នក Single ជាពិសេសគឺអ្នកដែលមិនធ្លាប់មានស្នេហាសោះ ប្រាកដជាចង់មានស្នេហា​ មានដៃគូនឹងគេ ន្អាលនឹងបានបណ្ដើរបង្អួតឱ្យផ្អើលគេណាណី។

តែបើនិយាយចំពោះអ្នកមានស្នេហារាប់ភ្លេចវិញ មិនចង់បង្ហាញទំនាក់ទំនងរបស់ខ្លួនឱ្យអ្នកដទៃបានដឹងឡើយ ព្រោះខ្លាចរកអ្នកថ្មីមិនបាន ឬអាចមកពីឧស្សាហ៍បែកបាក់ពេក ទើបមិនចង់ឱ្យគេឯងបានដឹង ឬអាចមកពីមិនច្បាស់ជាមួយដៃគូដែលកំពុងតែទាក់ទង ទើបចេះតែលាក់បាំងសិនទៅ។

82548753_116720786517081_7148195949989330944_n

តែបើនិយាយឱ្យអស់ទៅ កុំខ្លាចនឹងបង្ហាញឱ្យអ្នកដទៃបានដឹង ថាយើងកំពុងតែទាក់ទងគ្នា សំខាន់ឱ្យតែច្បាស់លាស់ ពិតប្រាកដ ចិត្តមួយថ្លើមមួយ មិនបាច់លួចលាក់ ទាក់ទងគ្នាទេ។ ការដែលយើងបង្ហាញឱ្យគេបានដឹងថា យើងមានដៃគូ យើងមានម្ចាស់ចិត្តរួចហើយ វាជាអារម្មណ៍មួយដ៏កក់ក្ដៅ និងមានសុភមង្គលណាស់ដឹងទេ ព្រោះយើងមិនបានឯកា យើងមិនមែនគ្មានអ្នកណាស្រឡាញ់នោះឡើយ។


81846927_116721083183718_5250162976043827200_n

ជាពិសេស ប្រសិនបើយើងមានដៃគូល្អទៀតនោះ រឹតតែបង្អួត្យអ្នកក្បែរខ្លួនមិត្តភក្តិ បងប្អូនយើងបានដឹង សំខាន់គឺ នាំទៅជួបម៉ាក់ប៉ា សាច់ញាតិឱ្យបានស្គាល់ ស្រួលនឹងចុះសម្រុងគ្នាទៅថ្ងៃមុខថែមទៀតផង។ កុំលាក់ បើទាក់ទងគ្នា​ ច្បាស់លាស់ ប្រាកដប្រជានឹងគ្នាហើយនោះ ទាក់ទងគ្នាដោយបើកចំហរទៅល្អជាង៕

82334465_116720836517076_5019316674386460672_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ