មហាអស្ចារ្យ! ជីវិតនិងការរស់នៅរបស់កូនភ្លោះដែលមានរូបរាងជាប់គ្នាតែមួយ

អ្នកទាំងអស់គ្នាប្រហែលបានជួបរឺបានឃើញកូនភ្លោះរួចមកហើយ មានកូនភ្លោះខ្លះកើតមកជាគូស្រីៗ ប្រុសៗ និងស្រីប្រុសជាដើម។ ដោយឡែកថ្ងៃនេះអត្ថបទ Bright side បានលើកយកករណីកូនភ្លោះចម្លែកមួយនិងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកនាង ដោយកូនភ្លោះនេះមានក្បាលពីរនិងដងខ្លួនតែមួយប៉ុណ្ណោះហើយ ពួកនាងមានឈ្មោះថា​ Abby និង Brittany។

តោះមកដឹងទាំងអស់គ្នានូវជីវភាពប្រចាំថ្ងៃថាតើមានការលំបាករឺងាយស្រួលយ៉ាងណានៅពេលដែលដៃជើងមានតែពីរ​ ក្បាលមួយ​ រីឯចិត្តបេះដូងមានតែមួយ។

ឪពុកម្តាយរបស់បងប្អូនស្រីរំពឹងថានឹងមានកូនមួយ។

Screen Shot 2019 11 16 At 12.55.09 PM

Abby និង Brittany កើតនៅថ្ងៃទី ៧ ខែមីនាឆ្នាំ ១៩៩០ នៅ មីនីសូតា។ ការចាប់កំណើតកូនភ្លោះនេះគឺជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ទាំងវេជ្ជបណ្ឌិតនិងឪពុកម្តាយរបស់ពួកគេដែលរំពឹងថានឹងមានកូនស្រីតែម្នាក់ប៉ុណ្ណោះ។

ក្នុងកំឡុងពេលសម្រាលកូនភ្លោះនេះម្តាយរបស់នាងបានដឹងថាមានអ្វីមួយមិនប្រក្រតី ។ នៅពេលដែលឪពុកម្តាយបានឃើញកូនភ្លោះនេះភ្លាម ពួកគេបានខ្វល់ខ្វាយខ្លាចគ្រូពេទ្យមួយចំនួនភយ័ខ្លាចរត់ស្លន់ស្លោរព្រោះករណីនេះមិនងាយមានកើតឡើងនោះឡើយ។

ខណះពេកនោះដែរជីវិតរបស់បងប្អូនស្រីភ្លះគឺស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់និងសង្គ្រោះបន្ទាន់ ។បើយោងតាមស្ថិតិបានឱ្យដឹងថាក្នុងចំណោមកូនភ្លោះជាប់គ្នាចំនួន ៣០ លាននាក់មានតែរាងកាយមួយប៉ុណ្ណោះដែលអាចរស់បាន។

សរីរាង្គមួយទៀតនិងត្រូវស្លាប់ក្នុងរយះពេល២៤ ម៉ោងនេះបើតាមការអះអាងពីវេជ្ជបណ្ឌិតប៉ុន្តែកូនភ្លោះបានយកឈ្នះបញ្ហានេះហើយវិវត្តដូចជាក្មេងធម្មតាពីមួយឆ្នាំទៅមួយឆ្នាំ។

ពួកនាងបានរស់រៀនជាមួយគ្នាដោយគ្រួសារឪពុកម្តាយរបស់នាងមិនបានបញ្ជូនទៅមន្ទីរវះកាត់នូវផ្នែកណាមួយឡើយ។ ផ្ទុយទៅវិញម្តាយឪពុករបស់នាងមានតែថែទាំនាងតាមរបៀបក្មេងៗធម្មតាប៉ុណ្ណោះ ព្រមទាំងបានអោយពួកនាងចូលរៀននៅសាលាផងដែរ។

របៀបដែលរាងកាយរបស់ក្មេងស្រីធ្វើការ

ពួកនាងមានតែក្បាល ២, ជើងនិងដៃ ២, ឆ្អឹងខ្នង ២, សួត ៣, បេះដូង ២, ថ្លើម ១, ក្រពះ ២, តំរងនោម ៣, ប្រព័ន្ធឈាមរត់រួមគ្នានិងប្រដាប់បន្តពូជរួមគ្នា​ ប៉ុន្តែរាងកាយរបស់ពួកនាងមានសុខាពល្អណាស់។

កូនភ្លោះនេះអាចគ្រប់គ្រងបានតែផ្នែកម្ខាងនៃរាងកាយរបស់ពួកគេតែប៉ុណ្ណោះគឺនាងទទួលដឹងម្ខាងម្នាក់។ Abby មិនមានអារម្មណ៍ទេនៅពេលនរណាម្នាក់ចាប់ដៃ Brittany។

នៅពេលពួកគេនៅក្មេងពួកគេបានរៀនធ្វើសមកាលកម្មចលនារបស់ពួកគេព្រមទាំងសម្របសម្រួលសកម្មភាពរបស់ពួកគេជាមួយគ្នា ហើយពួកគេបានសហការណ៍គ្នាបានល្អឥតខ្ចោះ ដូចជាការលេងព្យាណូហែលទឹកជិះកង់និងលេងកីឡានានា។

Screen Shot 2019 11 16 At 2.20.46 PM


អ្នកវិទ្យាសាស្ត្រជឿជាក់ថាក្មេងស្រីទាំងនោះមានទំនាក់ទំនងខាងសរសៃប្រសាទដែលគ្មានរាងកាយមនុស្សណាផ្សេងទៀតមាន។ ក្មេងស្រីអាចអាចប្រើប្រាស់បណ្តាញដោយមិនពិគ្រោះយោបល់ជាមួយបងស្រីម្នាក់ទៀតចំពោះការឆ្លើយតាបសារណមួយឡើយហើយដៃទាំងសងខាងសហការគ្នាបានល្អបំផុត។

របៀបដែលកូនភ្លោះខុសគ្នា

ការអភិវឌ្ឍនៃរាងកាយរបស់ពួគនាងគឺមានបញ្ហារសុខភាពដោយនៅអាយុ ១២ ឆ្នាំ Abby និង Brittany មានម្នាក់មានការលូតលាស់ខុសប្រក្រតី Abby ចាប់ផ្តើមលូតលាស់យ៉ាងលឿនដែលឆ្អឹងខ្នងរបស់នាងចាប់ផ្តើមលាតសន្ធឹងវែងជាង Brittany។ ហើយពេលនោះដែរគ្រូពេទ្យបន្ថយល្បឿននៃការលូតលាស់និងជួយសង្គ្រោះជីវិតក្មេង។

បើទោះបីជាមានរូបរាងជាប់គ្នាពិតមែនតែពួកគេមានបុគ្គលិកលក្ខណៈនិងគុណសម្បត្តិខុសគ្នាទាំងស្រុងដោយAbbyចូលចិត្តញ៉ាំអាហារពេលល្ងាចនៅផ្ទះ ផ្ទុយពីBrittany នាងចូលចិត្តកម្ម៉ងទិញហើយនាងខ្លាចកម្ពស់។ Brittanyជាស្ងប់ស្ងាត់ តែជុលចិត្តជជែកជាមួយមិត្តភក្តិរបស់នាង។

បន្ថែមពីនេះសូម្បីតែរសជាតិអាហារក៏ខុសគ្នាចំពោះពួកគេ Abbyស្អប់ទឹកដោះគោ ផ្ទុយពីBrittanyអាចញ៉ាំបាន​ យ៉ាងងាយ ប៉ុន្តែនាងស្អប់សាច់ឬត្រី។ កាលពីក្មេងពួកគេក៏ធ្លាប់មានវិវាទដោយសារតែចំនង់ចំនូលចិត្តខ្លះមិនដូចគ្នា។

នៅពេលជ្រើសរើសសម្លៀកបំពាក់ពួកគេក៏មានបញ្ហាដែរ វាពិបាកសម្រាប់ពួកគេក្នុងការស្វែងរកសម្លៀកបំពាក់ដែលមានផាសុខភាពដែលពួកគេទាំងពីរចូលចិត្ត។ សម្លៀកបំពាក់ដែលពួកគេជ្រើសរើសត្រូវបានផ្លាស់ប្តូរទៅតាមរសជាតិនិងទំហំរៀងៗខ្លួន។

 

នៅសាលារៀនកូនភ្លោះតែងតែប្រលងជាប់ដោយឡែកពីគ្នា  ពួកគេមានភារកិច្ចផ្សេងៗគ្នា។ហើយពួកគេមិនផ្តល់ចម្លើយអោយគ្នាទេ។  Abbyពូកែខាងវិទ្យាសាស្ត្រធម្មជាតិហើយBrittany ចូលចិត្តខាងមនុស្សធម៌។ក្មេងស្រីមានការលំបាកជាមួយនឹងការប្រឡងបើកបររបស់ពួកគេ ពួកគេត្រូវប្រឡងពីរដង។

អ្វីៗដែលពួកគេទាំងពីរធ្វើ

មហាវិទ្យាល័យបានក្លាយជាបញ្ហាប្រឈមមួយទៀតសម្រាប់បងប្អូនភ្លោះនេះ។ ហើយពួកគេមិនគ្រាន់តែធ្វើបានល្អប៉ុណ្ណោះទេពួកគេបានបង្ហាញដល់ពិភពលោកទាំងមូលថាវពួកគេមានជីវិតរស់នៅធម្មតាបើទោះបីជាមានរូបកាយតែមួយក្បាល​២ ក៏ដោយ។

ពួកគេស្រលាញ់ក្មេងណាស់ ក្នុងអំឡុងពេលវិស្សមកាលសាលារៀនពួកគេតែងតែធ្វើការជាអ្នកមើលថែក្មេង។ពួកគេក៏មានបំណងចង់មានគូដូចគេឯងតែជារឿងពិបាកដោយសារតែពួកគេមានតួខ្លួនរូមគ្នា។ឥឡូវនេះក្មេងស្រីមានការអប់រំខុសៗគ្នាហើយពួកគេធ្វើការនៅសាលាបឋមសិក្សាបង្រៀនមុខវិជ្ជាផ្សេងៗគ្នា។ Abbyង្រៀនគណិតវិទ្យានិងរូបវិទ្យារីឯBrittany បង្រៀនផ្នែកអក្សរសាស្ត្រនិងប្រវត្តិសាស្ត្រ។

ចាប់តាំងពីឆ្នាំ ២០០២ គួកគាត់បានផ្តាច់ទំនាកើទំនងសនៅលើបណ្តាញសង្គមរបស់ពួកគេពួកគេបន្ទាប់ពីមានពាក្យចចាមអារាមថាBrittany បានភ្ជាប់ពាក្យ។ អត្ថបទ៖ កាលីប៩