រកមុខឃើញហើយអ្នកនាំគេផ្អើលរឿងពង! ​ពេលនេះសមត្ថកិច្ចខេត្តសៀមរាបបាននាំខ្លួនជនបំពុលព័ត៌មានតាមបណ្តាញសង្គមម្នាក់នេះមកអប់រំហើយ (មានវីដេអូ)

កាលពីម្សិលមិញថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ នារីរូបស្រស់មួយរូប បានបង្ហោះពត៌មានមិនពិតដែលមានខ្លឹមសារថា៖ « នៅស្រុកខ្ញុំមានកូនង៉ាទើបកើតបាន២ថ្ងៃ ហើយក៏ចេះនិយាយប្រាប់ថាក្នុងថ្ងៃនេះត្រូវស្ងោរ ពងញ៉ាំម្នាក់មួយគ្រាប់ ដើម្បីការពារជំងឺកូរណា ។ ហើយអ្នកស្រុកខ្ញុំគេនាំគ្នាផ្អើលទៅមើលគ្រប់គ្នា ហើយនាំគ្នាទិញពងស្ងោរញ៉ាំ ហើយឥឡូវរកទិញពងមាន់អត់បាន។ ធម្មតាកូនង៉ា ១ខួប ទើបចេះនិយាយ តែអានឹងកើតបាន២ថ្ងៃចេះនិយាយ អ្នកទាំងអស់គ្នា គួរតែជឿត្រូវអត់ បើខ្ញុំ ខ្ញុំជឿម៉ង់ ព្រោះឃើញម៉ង់ ឡើងមួយភូមិផ្អើលទៅមើល »  ​ដែលខ្លឹមសារនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ​រហូតមានអ្នកខ្លះរកទិញពងមកស្ងោរទទួលទានផងដែរ។

1 174

តែដោយសារតែព័ត៌មានបំពុលមិនពិតនេះធ្វើឱ្យមានការភ្ញាក់ផ្អើល និងរិះគន់ខ្លាំងថាជាព័ត៌មានមិនពិតនោះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នាយកដ្ឋានជំនាញនៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងនគរបាលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបន្តចុះស្រាវជ្រាវ និងឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ ដុស សុខឡី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប មុខរបរ លក់ខោអាវ ករណីបង្ហោះសារវីដេអូ តាមបណ្ដាញសង្គម និងកម្មវិធី Tik Tok ករណីបំផុសឱ្យទទួលទានពង  ដើម្បីការពារ ​Covid-19  ។

91066368_1049996718704786_4171050106461618176_o


ក្រោយការសាកសួររបស់សមត្ថកិច្ច សាមីខ្លួនបានសារភាព និងទទួលស្គាល់នូវទោសកំហុសរបស់ខ្លួនហើយ ថែមទាំងបានធ្វើកិច្ចសន្យា ឈប់ប្រព្រឹត្តិព័ត៌មានបំភ្លៃខុសការពិតតទៅទៀតហើយ៕

91125280_1049996675371457_8364060230383828992_o

សូមទស្សនាវីដេអូខាងក្រោមនេះ ៖