ថ្មីៗនេះប្រធានមជ្ឈមណ្ឌលការពារ និងការពារជំងឺចិនបានផ្តល់បទសម្ភាសមួយ ដោយបាននិយាយព្រមានថា ប្រជាជននៅសហរដ្ឋអាមេរិក និងអឺរ៉ុបមានកំហុសធំណាស់ក្នុងការដែលមិនព្រមពាក់ម៉ាស់ក្នុងទីសាធារណៈក្នុងកំឡុងពេលជំងឺរាតត្បាតវីរុស Covid-19 ។
ដោយ វីរុសនេះត្រូវបានគេដឹងថា អាចឆ្លងទៅកាន់មនុស្សដទៃទៀត ដោយតាមដំណក់ទឹកតូចៗ ជាមួយនឹងការមានទំនាក់ទំនងជិតស្និទ្ធរវាងមនុស្ស និងមនុស្ស ដូច្នេះអ្នកត្រូវតែពាក់ម៉ាស់ ព្រោះពេលអ្នកនិយាយតែងតែមានដំណក់ទឹកចេញខ្ទាតចេញពីមាត់អ្នកជានិច្ច ហើយវាជាកត្តាប្រឈមមុខនឹងការឆ្លងបំផុត។
លោក Gao Fu ដែលជាអគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺចិន ដែលចូលរួមជាមួយក្រុមអ្នកស្រាវជ្រាវដទៃទៀត បានទទូចដល់អង្គការសុខភាពពិភពលោក WHO ឱ្យធ្វើការពិចារណាឡើងវិញ ក្នុងការដែលមិនណែនាំឱ្យមនុស្សគ្រប់គ្នាពាក់ម៉ាស់ ប្រសិនជាគ្មានរោគសញ្ញាណាមួយមិនស្រួលកើតឡើង។ ដោយតាមរយៈការប្រកាសរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា អ្នកមិនចាំបាច់ពាក់ម៉ាស់គ្រប់ពេលនោះទេ ប្រសិនជាអ្នកមិនមានអារម្មណ៍ថាឈឺ ឬធ្វើទុក្ខចេញរោគសញ្ញាអ្វីនោះ ព្រោះម៉ាស់អ្នកអាចពាក់បានពេលមានរោគសញ្ញាសង្ស័យអ្វីមួយ ដើម្បីការពារមិនឱ្យឆ្លងវីរុសនេះទៅកាន់មនុស្សដទៃ ហើយការប្រកាសបែបនេះត្រូវបានគាំទ្រជាខ្លាំងពីខាងអាមរិច និងអឺរ៉ុប ដោយយល់ថានេះជាការកាត់បន្ថយកង្វះខាតនៃបរិក្ខាពេទ្យដែលជាម់ាស់នេះជាដើម។
យ៉ាងក្តី លោក Gao Fu មិនយល់ស្របនោះឡើយ ដោយលោកយល់ថាការពាក់ម៉ាស់ទាំងអ្នកមានសុខភាពធម្មតា និងទាំងអ្នកមានរោគសញ្ញា គឺជារឿងល្អបំផុតដើម្បីបញ្ជៀសពីរោគរាតត្បាតមួយនេះ តែប្រសិនជាមិនមានម៉ាស់ពេទ្យគ្រប់គ្រាន់ទេ លោកក៏បានណែនាំឱ្យធ្វើជាម៉ាស់ក្រណាត់ដោយខ្លួនឯងក៏អាចការពារបានដែរ៕
ប្រភព៖ Inkstonenews