ហូឡង់៖ មិនគួរឱ្យជឿទាល់តែសោះ ថ្មីៗនេះរូបគំនូរដ៏ល្អវិចិត្រមួយដែលគូរឱ្យសិល្បករល្បីឈ្មោះ លោក Vincent van Gogh ស្រាប់តែត្រូវបានចោរលួចពីសារមន្ទីរត្រឹមតែមួយយប់ ក្នុងអំឡុងពេលមានរោគរាតត្បាតនៃវីរុស Covid-19 ។
សារមន្ទីរ The Singer Laren គឺជាសារមន្ទិរដ៏ល្បីមួយ ដែលស្ថិតនៅក្រៅ ទីក្រុង Amsterdam ប្រទេសហូឡង់ ហើយក៏ជាកន្លែងដែលបានដាក់តាំងរូបគំនូរល្បីមានឈ្មោះថា « The Parsonage Garden at Nuenen in Spring » ដែលគូរដោយវិចិត្រករ Vincent van Gogh តាំងពីឆ្នាំ 1884 ដោយគំនូរនេះផងដែរ គឺបានខ្ចីពីសារមន្ទីរ Groninger នៅក្នុងទីក្រុងនៃតំបន់ Groningen ។
ករណីលួចវត្ថុសិល្បៈមានតម្លៃ កាលពីសម័យមុនមួយនេះ ពិតជារឿងដែលមិនគួរកើតឡើងទាល់តែសោះ ក្នុងពេលដែលប្រទេសហូឡង់ មានមនុស្សចំនួន ៩៣ នាក់បានស្លាប់ដោយសារវីរុស Covid-19 ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើអោយចំនួនអ្នកស្លាប់នៅហូឡង់ កើនឡើងសរុបដល់ទៅ ៨៦៤ នាក់៕
ប្រភព៖ CNN