អាណិតណាស់! ស៊ុន ស្រីពេជ្រ ដង្ហើយរកជំនួយបន្តជីវិតប្អូនប្រុស ​ព្រោះតែជំពាក់គេជុំទិស ​ថែមទាំងអស់ការងារសិល្បៈព្រោះវីរុស ​Covid-19

អ្នកនាង  ស៊ុន ​ស្រីពេជ្រ ​ដែលមហាជននិយាមស្គាល់ថាជាអ្នកចម្រៀងដែលមានសំឡេងពិរោះរណ្តំ និងកាក់កបជាមួយនឹងចម្រៀងទាក់ទងនឹងសង្គម ​ពេលនេះត្រូវបានមហាជនភ្ញាក់ផ្អើល ក្រោយប្រកាសថាខ្លួនលែងមានលទ្ធភាពថែទាំសុខភាពប្អុនប្រុសដែលមានជំងឺឈឺជាយូរមកហើយ ​ដោយត្រូវការបញ្ចូលឈាម និងបង់ថ្លៃមន្ទីរពេទ្យ ​ធ្វើឱ្យមហាជនមានក្តីអាណិតជាខ្លាំង។

78207813_1085733958425610_7612481747183206400_n

អ្នកនាងបានលាក់ទុក្ខលំបាកខ្លួនឯងយូរហើយក្នុងរឿងគ្រួសារ  ដោយកាលពីមុនអ្នកនាងត្រូវខ្ចីលុយគេផង  បង្វិលលុយសងគេផង ដោយការប្រឹងរកប្រាក់ពីការងារសិល្បៈ ​តែក្រោយវិបត្តិសេដ្ឋកិច្ចដោយសារតែវីរុសរាតត្បាត ​Covid-19  អ្នកនាងក៏លែងមានការងារធ្វើ  ហើយក៏គ្មានប្រាក់មើលថែទាំប្អុនប្រុសដែរ។

91220161_1196806813984990_3505787924606091264_n

91716661_1196806897318315_965383011757457408_n


តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ ​អ្នកនាង ​ស៊ុន ​ស្រីពេជ្រ បានឱ្យដឹងថា៖ « បងប្អូនអើយជួយប្អូនខ្ញុំផងពេលនេះខ្ញុំទ័លខ្លាំងណាស់ គ្មានទាំងលុយគ្មានទាំងឈាមបញ្ចូលអោយប្អូនទេ 😢😢 ខ្ញុំលែងខ្មាស់អៀនអ្នកណាទៀតហើយមានតែធ្វើម៉េចអោយប្អូនបានជា មុនមិនទាន់មានជំងឺកូវីដរាតត្បាតទោះអត់យ៉ាងណាក៏ខ្ចីលុយគេពីនេះពីនោះបាន ពេលច្រៀងបានលុយបង្វិលសងគេ តែអីលូវខ្ញុំពឹងលើអ្វីការងារចប់ទាំងអស់ព្រោះកូរ៉ូណា បងប្អូនខ្ញុំទាំងអស់ក៏រស់ដោយសារសិល្បះពេលមានអាសន្នជួយគ្នាបាន តែពេលនេះចប់ទាំងអស់គ្នា 😢😢 ខ្ញុំសូមលើកដៃ 🙏🙏 សូមបងប្អូនសប្បុរសជនជួយប្អូននាងខ្ញុំង 1$ 2$ ក៏អាចជួយសម្រួលនិងជួយជីវិតប្អូនខ្ញុំបានផុតពីសេចក្តីស្លាប់ដែរ 🙏🙏😢😢 បងសង្ឃឹមថាប្អូនប្រុសបងទ្រាំបានដល់ស្អែក ស្អែកមានគេជួយឈាមនិងប្លាកែតអូនហើយ ទ្រាំណាអូនណា ❤️❤️ ABA 001240488 sun pich

ទូរសព្ទ័ 016573537 🙏🙏🙏🙏 ​»៕

S 45879

91199495_1196806880651650_1164264745163816960_n

91409541_1196806830651655_488581735697612800_n