ក្នុងអំឡុងពេលនៅផ្ទះរស់នៅដាច់ដោយឡែកដោយសារតែ Covid-19 ក៏មានរឿងល្អៗដែរ ​នោះគឺមានពេលវេលាជួបជុំគ្រួសារយ៉ាងមានសុភមង្គល

ដូចដែលយើងបានដឹងហើយថាវីរុស ​Covid-19  បានរាលដាលជាខ្លាំងលើប្រទេសជាច្រើនលើពិភពលោក ​ពិសេសពេលនេះបានរាតត្បាតជាខ្លាំងលើប្រទេសប៉ែកអឺរ៉ុប និងអាមេរិច ​ហើយបង្ខំចិត្តឱ្យប្រទេសជាច្រើនបង្ខំបិទព្រំដែន និងឱ្យប្រជាជនបន្តស្នាក់នៅផ្ទះរៀងៗខ្លួនដាច់ដោយឡែកចៀសវាងការឆ្លងវីរុសដ៏សាហាវមួយនេះ។

ជាក់ស្តែង ​ដោយសារតែវិបត្តិនៃវីរុសនេះ បានធ្វើឱ្យប្រជាជនជាច្រើនគ្មានការងារធ្វើ និងបន្តស្នាក់នៅតែផ្ទះ  ហើយសូម្បីតែជាងថតដ៏ល្បីនៅក្នុងប្រទេស Lithuania ក៏គ្មានអ្វីធ្វើដែរ ​ដូច្នេះហើយបានធ្វើឱ្យជាងថតរូបរូបនេះបែកគំនិត  បង្ហោះដ្រូនផ្តិតរូបភាពពីលើអាកាសនៃការរស់នៅក្នុងគ្រួសារជួបជុំគ្នារបស់ប្រទេស Lithuania នេះតែម្តង។

Drone Coronavirus 27

មិននឹកស្មានថាការងាររផ្តិតរូបនេះ ​ទទួលបានទស្សនីយភាពស្រស់ស្អាត និងកក់ក្តៅជាខ្លាំងនៅក្នុងគ្រួសារនីមួយៗ ​ដោយពួកគេបានចំនាយពេលជាច្រើននៅជាមួយគ្នាធ្វើរឿងសប្បាយៗ និងមានសុភមង្គល  អាចនិយាយថានៅក្នុងរឿងរ៉ាវដ៏អាក្រក់នៃវីរុស ​Covid-19  ក៏បានផ្នែកល្អខ្លះដែរ នោះគឺពេលវេលាជាមួយមនុស្សជាទីស្រលាញ់។

គួរឱ្យដឹងផងដែរថា ​ប្រទេស ​Lithuania បានបិទទ្វារព្រំដែន និងដាក់កំហិតឱ្យប្រជាជននៅផ្ទះការពារពីវីរុសនេះ  ដោយការធ្វើបែបនេះអាចអូសបន្លាយដល់ពាក់កណ្តាល ​ឬចុងខែមេសា៕

Credit Pic: Adas Vasiliauskas and Neringa Rekašiūtė

greetings from Lithuania

90755994_2262643700696594_3152978540450807808_o

90815622_2262643454029952_6107620576413614080_o

90827171_2262643594029938_5858123070035722240_o

90894841_2262643287363302_5643828786358124544_o

91007961_2262643957363235_4717013661795745792_o

91099273_2262643384029959_9080337943586930688_o

91110037_2262643190696645_2964250272940949504_o


91235687_2262643770696587_1141180635977613312_o

91286670_2262643017363329_6920258475062722560_o

91288516_2262644014029896_421355404342067200_o

91376531_2262643344029963_615668185898680320_o

91817085_2262643897363241_8811157001523429376_o

91917280_2262643830696581_5010772373821980672_o

Drone Coronavirus 13

Drone Coronavirus 14

Drone Coronavirus 17

Drone Coronavirus 18

Drone Coronavirus 24

Drone Coronavirus 25 1

Drone Coronavirus 29

Drone Coronavirus 39