ប្រទេសប៉េរូ និងប៉ាណាម៉ា ដាក់វិធានការដាក់នៅដាច់ដោយឡែករវាងមនុស្សស្រី និងប្រុស មិនច្រលំគេឯង ​រំពឹងថានឹងមានលទ្ធផលខ្ពស់ការពារវីរុស ​​Covid-19

ពិតជាគួរឱ្យភ្ញាក់ផ្អើល និងប្លែកខុសពីគេមែន ​ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសរាតត្បាត ​Covid-19  ប្រទេសបេរុ និងប៉ាណាម៉ា ​បានចេញច្បាប់គោចរថ្មី  ដោយដាក់វេនឆ្លាស់គ្នាចេញទៅក្រៅផ្ទះរវាងប្រុស និងស្រីដាច់ដោយឡែកផ្សេងគ្នា។

Macau Photo Agency 4I6VHLP5Ws4 Unsplash_embed

Coronavirustube1303a

នៅក្នុងនោះលោកប្រធានាធិបតី Martin Vizcarra នៃប្រទេសប៉េរូ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា វិធានការថ្មីនឹងចាប់ផ្ដើមចាប់ពីពេលនេះ ក្នុងប្រទេសប៉េរូ រហូតដល់ថ្ងៃទី ​១២ ​ខែមេសា ដោយមិនអនុញ្ញាតឱ្យបុរស និងស្ដ្រី ចេញទៅក្រៅនៅថ្ងៃជាមួយគ្នាទេ ដោយបុរសអាចចេញទៅក្រៅបាន នៅថ្ងៃចន្ទ ពុធ និងសុក្រ ឯស្ត្រីអាចចេញទៅក្រៅបាននៅថ្ងៃអង្គារ ព្រហស្បតិ៍ និងសៅរ៍ ។ ដោយប្រទេសប៉េរុ នៅពេលនេះ មានករណីឆ្លងចំនួន ១,៤១៤ នាក់ និងមានមនុស្សស្លាប់ចំនួន ៥៥ នាក់។


200226233505 18 Coronavirus Prevention Super 169

ច្បាប់ថ្មីនៃប្រទេសប៉េរូ ពេលនេះបានបង្កើតឡើងពីរថ្ងៃ បន្ទាប់ពីប្រទេសប៉ាណាម៉ាបានចាប់ផ្ដើមរឹតត្បិតចលនាដោយយេនឌ័រ នេះដូចគ្នាក្នុងការចែកវេនឆ្លាស់គ្នាចេញទៅក្រៅផ្ទះរវាងបុរស និងស្រ្តី ដោយលើកហេតុផលថា វិធានការនេះជំរុញឱ្យមនុស្សគ្រប់គ្នាឆាប់វិលត្រឡប់មកផ្ទះវិញ ដោយសារតែមនុស្សជាទីស្រលាញ់របស់ពួកគេមិនបានចេញក្រៅជាមួយគ្នា ហើយនេះជាផ្នែកមួយនៃយុទ្ធសាស្រ្តប្រតិបត្តិការ ដែលអាចកាត់បន្ថយការរីករាលដាលនៃវីរុស ​Covid-19 ។ ដោយគិតមកទល់ពេលនេះប្រទេស ប៉ាណាម៉ា មានករណីឆ្លងវីរុសចំនួន ១.៣១៧ ករណី និងមានមនុស្សស្លាប់ចំនួន ៣២ នាក់ហើយ៕

ប្រភព៖ Reuters

20VIRUS MEN1 SuperJumbo V2