វីរុស Covid-19 ថ្មីបានរាលដាលជាខ្លាំងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក តែមានអ្នកខ្លះបានបង្វែរថាវាជាមេរោគទាក់ទងនឹងនយោបាយប្រទេសធំៗទៅវិញ ថែមទាំងមានអ្នកខ្លះលើកឡើងថាប្រទេសរុស្ស៊ិជាមេក្លោងបង្កមេរោគនេះ បានជាប្រទេសរបស់ខ្លួនមិនសូវមានអ្នកឆ្លង តែវាមិនមែនជាការពិតឡើយ។
មកទល់ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២០ នេះអាជ្ញាធរសុខាភិបាលរុស្ស៊ី បានប្រកាសថា ប្រទេសរបសខ្លួនបានការរកឃើញករណីឆ្លងវីរុស COVID-19 ចំនួន ៧៧១ បន្ថែមទៀតហើយ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ទៅចំនួន ៣,៥៤៨នាក់ ។
ហើយមកទល់ពេលនេះមានចំនួន ៧៦តំបន់ នៃតំបន់ច្រើនជាង៨០ នៅទូទាំងប្រទេសរុស្ស៊ីហើយ សុទ្ធតែមានករណីឆ្លង COVID-19 ដោយគ្រាន់តែទីក្រុងម៉ូស្គូមួយ មានករណីឆ្លងច្រើនជាងគេដោយមានចំនួន ៥៩៥ករណី ថែមទាំងមានអ្នកស្លាប់ចំនួន ៣០នាក់ ដោយសារវីរុសរាតត្បាតដ៏កាចសាហាវផងដែរ។
គួរឱ្យដឹងផងដែរថាលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក៏បានប្រកាសកាលពីសប្តាហ៍មុនផងដែរ ហាមប្រាមប្រជាជនមិនឱ្យធ្វើការនោះទេ ដោយស្នាក់នៅផ្ទះដើម្បីការពារវីរុសកាចសាហាវ ថែមទាំងទទួលបានប្រាក់ខែជាធម្មតា៕
ប្រភព៖ NyTime