នៅផ្ទះយូរពេក​ អផ្សុកណាស់ធុញណាស់ស្ត្រេសណាស់ត្រូវអត់? ​តោះ មកអានសៀវភៅវិញ បានទាំងចំណេះដឹង ថែមទាំងមានប្រយោជន៍ច្រើននឹកស្មានមិនដល់

ប្រជាជនទូទាំងពិភពលោកចូលចិត្តអានសៀវភៅ មិនថាក្នុងបណ្ណាល័យ តាមផ្ទះ តាមឡានក្រុង ឬរថភ្លើងជាដើម។ ដែលជាចំងល់នោះ​ ហេតុអ្វីប្រជាជនកម្ពុជា មិនសូវមានការនិយមក្នុងការអាន? ការអានផ្តល់ផលប្រយាជន៍ជាច្រើន សំរាប់ ចំណេះដឹងមូលដ្ឋាន ការយល់ដឹង ព័ត៌មាន ឬបច្ចេកវិទ្យាផ្សេងៗ....។ដូច្នេះដើម្បីជាការរីកចំរើនខាងចំណេះដឹង និងបណ្តុះគំនិតប្រជាជនយើងយើងត្រូវអភិរក្សការអាន របស់ប្រជាជនកម្ពុជាដោយមានការកែច្នៃ បណ្ណាល័យ បរិយាកាសកន្លែងអាន ណែនាំក្មេងៗអោយមានគំនិតក្នុងការអានអោយបានច្រើន។

89402256_10158287612653816_9205040128592969728_o

ខាងក្រោមនេះជាអត្ថប្រយោជន៌ផ្សេងៗនៃការអានសៀវភៅ៖

១.ពន្លឿនផ្លូវ

ចិត្តការសិក្សាបានបង្ហាញថាការអានអាចភ្ញោចបញ្ញាស្មារតីអាច ពន្លឿនការរីកចម្រើនផ្លូវចិត្ត អាចការពារការភ្លេចភ្លាំង និងជំងឺវង្វេងជាដើម។ ការអានដូចជាការធ្វើឱ្យសាច់ដុំណាមួយផ្សេងទៀតនៅក្នុងខួរក្បាលដំណើរការល្អដូចជាការហាត់ប្រាណខួរក្បាលដើម្បីឱ្យមានភាពរឹងមាំ និងមានសុខភាពល្អ។

២.កាត់បន្ថយស្ត្រេស

មិនថាតែភាពតានតឹង ដែលអ្នកមាននៅក្នុងការងារក្នុងការទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នក ឬបញ្ហាដទៃទៀតជាច្រើនរាប់មិនអស់ ដែលប្រឈមមុខនៅក្នុងជីវិតប្រចាំថ្ងៃនោះទេ​ តែវាអាចជួយបន្ធូរភាពតានតឹង​ និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយថែមទៀតផង។

៣.ចំណេះដឹង

អ្វីគ្រប់យ៉ាងដែលអ្នកបានអាន​ អាចជួយបំពេញខួរក្បាលរបស់អ្នកជាមួយនឹងពត៌មាន ដែលអ្នកមិនដែលបានដឹង។ អ្នកនឹងបានចំនេះដឹងបន្ថែមទៀតដែលធ្វើឱ្យអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហាប្រឈមណាមួយដែលអ្នកនឹងជួបប្រទះនៅពេលណាមួយ។

92545887_616489032237901_8372661598178770944_o

៤.ពង្រីកចំណេះវាក្យសព្ទ

ចំនុចនេះកាន់តែឱ្យអ្នកបានអានពាក្យច្រើនទៀត ស្គាល់ពាក្យថ្មីៗ ដែលអ្នកមិនដែលបានដឹង ឬពាក្យណាដែលគេចៀសមិនប្រើក្នុងវាក្យសព្ទប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះការអានអាចពង្រីកចំណេះដឹងនូវអក្សរសាស្រ្តជាតិ និងការយល់ដឹងពីអក្សរសិល្ប៍, របកគំវិទ្យាសាស្រ្តនិងព្រឹត្តិការណ៍ជុំវិញពិភពលោក។

៥.ធ្វើឱ្យប្រសើរឡើងនៃសតិអារម្មណ៍​ និងការចងចាំ

នៅពេលដែលអ្នកបានអានសៀវភៅមួយអ្នកអាចមានការចងចានៃតួអក្សរ, ប្រវត្តិនៃអត្ថបទ, ប្រវត្តិសាស្រ្ត,,,,, វាដូចជាការហ្វឹកហាត់ខួរក្បាល​ និងអាចធ្វើឱ្យខួរក្បាលចងចាំរឿងបានច្រើន ងាយស្រួលរំលឹកឡើងវិញ និងពង្រឹងការចងចាំដែលមានស្រាប់ ។

៦.មានជំនាញការគិត និងវិភាគខ្លាំង

តើអ្នកធ្លាប់បានអានប្រលោមលោកអាថ៌កំបាំងមួយដ៏អស្ចារ្យ និងការដោះស្រាយអាថ៌កំបាំង ឬរឿងក្តីស៊ើបអង្កេតឬទេ? បើដូច្នេះអ្នកអាចត្រិះរិះពិចារណា និងវិភាគសាច់រឿងលម្អិត ដែលជាផ្នែកមួយផ្តល់ផលឱ្យអ្នកកាន់តែមានភាពឈ្លៀសវៃ។​ ការអានអាចឱ្យអ្នកមានលទ្ធភាពចេះវិភាគពត៌មានលំអិតផងដែរ ដើម្បីងាយស្រួលនៅពេលដែលមានបញ្ហាមកដល់ ហើយអ្នកអាចដោះស្រាយលើបញ្ហានេះបានដោយងាយ។

៧.​ ផ្តោត និងការបង្កើនការប្រមូលផ្តុំ

នៅក្នុងពិភពអ៊ីនធើណេត មនុស្សម្នាក់ជាមធ្យមនឹងចែកពេលវេលារបស់ពួកគេដោយការធ្វើការច្រើនក្នុងពេលតែមួយដូចជា មើលអ៊ីម៉ែល, ជជែកលេង (តាមរយៈ gchat, Skype Line Tango....ជាដើម), ការកំសាន្ត​ ទំនាក់ទំនងសង្គមលើ Twitter, Facebook Google+.....តាមដានស្មាតហ្វូនរបស់ពួកគេ, និងការប្រាស្រ័យទាក់ទងផ្សេងៗ....។ ប្រភេទនៃឥរិយាបថទាំងនេះបណ្តាលឱ្យកម្រិតភាពតានតឹងកើនឡើងនិងកាត់បន្ថយកម្រិតជីវភាពប្រចាំថ្ងៃរបស់យើង ។នៅពេលដែលអ្នកបានអានសៀវភៅ ការយកចិត្តទុកដាក់ទាំងអស់របស់អ្នកត្រូវបានផ្តោតលើរឿងពិភពលោក នងរឿងក្នុងការប្រកបជីវិតប្រចាំថ្ងៃ។ សូមព្យាយាមអាន 15-20 នាទីមុនពេលការងារ ហើយអ្នកនឹងភ្ញាក់ផ្អើលនៅពេលដែលអ្នកមានការផ្តោតខ្លាំងលើការងារការិយាល័យ ការសិក្សា រឺការងារផ្សេងៗ។

91553987_616489128904558_2132879307494653952_o

៨. ពង្រីកជំនាញខាងសរសេរឱ្យល្អជាងមុន


មិនត្រឹមតែពង្រីកវាក្យសព្ទរបស់អ្នក តែវាមានឥទ្ធិពល ក្នុងការកំណត់ត្រាលើការសរសេររបស់អ្នកផងដែរ។​ ដូចជាការសង្កេត ការសរសេរ រចនាប័ទរបស់អ្នកនិពន្ធផ្សេងទៀត វានឹងមានឥទ្ធិពលលើការងារផ្ទាល់ខ្លួនរបស់អ្នក អាចឱ្យការសរសេរកាន់តែល្អ​ មានអត្ថន័យ និងអក្ចរាវិរុទ្ធកាន់តែត្រឹមត្រូវទៀតផង។

៩. ស្ងប់ចិត្ត និងសន្តិភាពផ្លូវចិត្ត

បន្ថែមពីលើការឈប់សំរាកដែលអមនឹងការអានសៀវភៅដ៏ល្អនេះ វាជាការដែលអាចធ្វើឱ្យអ្នកបានអានអំពីការនាំមកនូវសន្តិភាពខាងក្នុងអារម្មណ៌ និងសេចក្តីសុខនៃភាពស្ងប់ស្ងាត់។ ការអានអត្ថបទខាងវិញ្ញាណ អាចបន្ថយសម្ពាធឈាមនិងនាំឱ្យមានអារម្មណ៍យ៉ាងល្អនៃការស្ងប់ស្ងាត់ ខណៈពេល អានសៀវភៅអាចអោយអ្នក បានបង្ហាញនិងជួយមនុស្សដែលទទួលរងពីការជាក់លាក់ ជំងឺអារម្មណ៍ និងជំងឺផ្លូវចិត្តស្រាល។

១០.​ ការកំសាន្តដោយឥតគិតថ្លៃ

ទោះបីជាមនុស្សជាច្រើនចង់ទិញសៀវភៅ តែវាមានតម្លៃថ្លៃណាស់។ សម្រាប់ការកម្សាន្ដថវិកាទាបអ្នកអាចរកសៀវភៅអានតាមបណ្ណាល័យក្នុងស្រុក បណ្ណាល័យជាតិ ឬបណ្ណាល័យផ្សេងៗជាច្រើនរាប់មិនអស់ ដែលអាចរកសៀវភៅបាននៅទីនោះដោយឥតគិតថ្លៃនោះទេ។

91563485_616489072237897_2523623277327286272_o

ដូច្នេះសូមស្វែងរកសៀវភៅអានល្អៗដើម្បីទទួលបានផលប្រយោជន៍យ៉ាងច្រើនខាងលើ ​ឬអាចស្វែងរកសៀវភៅល្អៗតាមរយៈ ផេកហ្វេសប៊ុក កវីលាក់ស្នេហ៍-ប្រលោកលោក និងផេក ​Knongsrok TV  ដែលមានដាក់លក់សៀវភៅល្អៗដូចជា៖

១.ទៅទីណាមិនសំខាន់ សំខាន់ទៅដេីម្បីអ្វី ៖ ពីអ្នកនិពន្ធលោក​ សុខ​ ចាន់ផល​ គឺជាកម្រងខ្សែជីវិតនៃការធ្វេីដំណេីរតាំងពីតូចដឹងក្តី​ របស់អ្នក​និពន្ធផ្ទាល់​ លោក​ សុខ​ ចាន់ផល​ ដែលបង្កប់នូវរឿងរ៉ាវជាច្រេីននៃជីវិតពិតមានទាំងភាពឯកា​ ការអស់សង្ឃឹម​ បរាជ័យ​ បាក់ទឹកចិត្ត​ រហូតប្រែក្លាយទៅជាវិថីថ្មីក្រាលទៅដោយស្នាមញញឹម​ និងភាពជោគជ័យដល់បច្ចុប្បន្ន។

91427987_1320146331504053_2642268252775907328_o

ដ្បិតសៀវភៅមួយក្បាលនេះជាប្រវត្តិជីវិតនៃការធ្វេីដំណេីររបស់អ្នកនិពន្ធក៏ពិតមែន​ តែវាបានបង្កប់នូវខ្លឹមសារជីវិត​ និងបទពិសោធន៍ដ៏មានតម្លៃសម្រាប់ចែកជូនមិត្តអ្នកអាន​ ហេីយសម្រាប់អ្នកដែលចូលចិត្តអានរឿង​ ឬរឿងប្រលោមលោក​ សៀវភៅនេះប្រៀបបីដូចជាសាច់រឿងបែបថ្មីស្តីពីជីវិតនាំឱ្យអ្នកអានស្លុងចិត្ត​ ស្លុងអារម្មណ៍​ ហាក់បីដូចជាខ្លួនឯងកំពុងតែនៅក្នុងហេតុការណ៍នោះពិតៗស្រស់ៗ​ ឬក្លាយជាតួអង្គអ្នកនិពន្ធផ្ទាល់តែម្តង។

អ្វីដែលកាន់តែចាប់អារម្មណ៍ក្រៅពីសាច់រឿងជក់ចិត្តដិតអារម្មណ៍​ សៀវភៅមួយក្បាលនេះក៏មានផ្ទុកទៅដោយបណ្តុំរូបភាពពណ៌ធម្មជាតិស្រស់ស្អាតស្ទេីរគ្រប់ទំព័រ​ ជាមួយនឹងសន្លឹកក្រដាសរលោងស្រិលស្រួលកាន់​ ថែមទាំងបង្កេីនផ្លូវចិត្តឱ្យកាន់តែចង់អានឱ្យចប់មិនចង់លែងទៀតផង។ (តម្លៃ ៦០០០០៛ ឬ 15$ )

២. ដេីម្បីកូន ៖សៀវភៅអត្ថបទភាពយន្តដំបូងគេបង្អស់នៅកម្ពុជា សាច់រឿងដោយ កថាជ័យ និពន្ធដោយ ចត្វាផ្លឹស ដែលសៀវភៅនេះបានផ្តល់ចំណេះដឹងដល់អ្នកអានដែលចង់សិក្សាពីរបៀបសរសេរអត្ថបទភាពយន្ត និងយល់ដឹងពីប្លង់នៅក្នុងភាពយន្តតាមរយៈអត្ថបទភាពយន្តផងដែរ ដោយសៀវភៅនេះក៏មានការបន្ថែមសាច់រឿងថ្មីបន្តិចខុសពីខ្សែភាពយន្តធ្វើឱ្យអ្នកអានរឹតតែស្លុងអារម្មណ៍ និងយល់ពីអត្ថន័យសាច់រឿងជាងមុន(តម្លៃ ២៨០០០៛ ឬ 7$ )

91706789_1320144934837526_1235811061999861760_o

៣. ថ្ងៃអង្គារ ៖ ជារឿងក្តីស៊េីបអង្កេតទាក់ទងនឹងអបិយជំនឿថ្ងៃអង្គារ ដែលសាច់រឿងប្រទាក់ក្រឡាគ្នាគួរឱ្យចង់តាមដានពីវគ្គមួយទៅវគ្គមួយ ពីអ្នកនិពន្ធ ឈាង សុម៉ាលីន(តម្លៃ ២០០០០៛ ឬ 5$)។

92309759_1320145841504102_6480763168971816960_o

៤. ជាតិមុនខ្ញុំជានរណា៖ ជាសៀវភៅបែប Manga (រូបភាព) ខ្មែរដំបូងគេផលិតដោយស្នាដៃកូនខ្មែរ និពន្ធដោយ សុន សុភាបញ្ញា សហការផលិតជាមួយ Manga Khmer ជាមួយនឹងការជ្រេីសរេីសសាច់រឿងអានបាន ៣ផ្សេងគ្នា ៣រសជាតិក្នុងសៀវភៅតែ១ (តម្លៃ ៣២០០០៛ ឬ 8$)។

91817077_1320145218170831_5561045396261699584_o

៥. ហប្ញទ័យ៖ ជាសាច់រឿងខ្លីៗសុទ្ធតែល្អៗអាន បង្កប់ន័យអប់រំខ្ពស់ រួមទាំងការលើកទឹកចិត្តមិត្តអ្នកអាន អានហេីយចង់អានទៀត ពីអ្នកនិពន្ធ កែវ សេងរដ្ឋា (តម្លៃ ២៨០០០៛ ឬ 7$ )

(តម្លៃខាងលេីមិនរាប់បញ្ចូលក្នុងការដឹកជញ្ជូន) ៕

91357380_1320145488170804_1913170989907181568_o