តាកែវ ៖ បច្ចុប្បន្ននេះវីរុសរាតត្បាត Covid-19 បាននឹងកំពុងតែចោទជាបញ្ហាចម្បងដល់ប្រទេសជាច្រើនលើពិភពលោក សូម្បីតែប្រទេសកម្ពុជាយើងក៏បានរកឃើញករណីអ្នកផ្ទុកវីរុសនេះជាបន្តបន្ទាប់ផងដែរ តែគួរឱ្យសរសើរប្រមុខរដ្ឋាភិបាល ទាំងក្រសួង និងមន្ត្រីគ្រប់ជាន់ថ្នាក់បានរួមគ្នាបរិច្ចាកទឹកប្រាក់ជាច្រើនដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ។
ជាក់ស្តែង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងប្រយុទ្ធប្រឆាំងនឹង Covid-19 ថ្មីៗនេះ លោក ខាន់ សុខា អភិបាលរង នៃគណៈអភិបាល ខេត្តតាកែវ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ៥០០.០០០៛ រយៈពេល៥ ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយគិតចាប់ ពីខែឧសភា ដល់ខែ កញ្ញា ឆ្នាំ ២០២០ ក្នុងន័យដើម្បីសង្គ្រោះការពារសុខមោលភាព និងអាយុជីវិតប្រជាជនពីជំងឺរាតត្បាតនេះ។
ទង្វើគួរឱ្យគោរព និងកោតសរសើរ មួយនេះ បានបង្ហាញថាទាំងមន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រមុខថ្នាក់ដឹកនាំ សុទ្ធតែមានទឹកចិត្តក្នុងរួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក្នុងប្រទេសកម្ពុជាក្នុងគ្រាមានអាសន្នបែបនេះ៕