ជាការពិតណាស់អនុសាសន៍ជាច្រើនរបស់សម្តេចត្រូវបានប្រកាសជាបន្តបន្ទាប់នៅក្នុងវិមានសន្តិភាពពីបច្ចុប្បភាពនៃវីរុស Covid-19 មានទាំងការដាស់តឿនឱ្យប្រជាជនមានការការពារខ្លួន ថែមទាំងកុំឱ្យសប្បាយភ្លេចខ្លួនផងដែរ។
នៅក្នុងនោះអនុសាសន៍ដ៏សំខាន់មួយនៃការទប់ស្កាត់វីរុស Covid-19 សម្តេចបានប្រកាសជាសារធារណៈថាពិធីបុណ្យចូលឆ្នាំខ្មែរនឹងផ្អាកជាផ្លូវការ មិនឱ្យមានរៀបចំកម្មវិធីកម្សាន្ត និងការជួបជុំណាមួយឡើយ ហើយសូម្បីតែមន្ត្រីរាជការទាំងអស់នឹងប្រកាសឱ្យធ្វើការជាធម្មតា រួចនឹងទូទាត់សំណងនៃការឈប់សម្រាកនឹងសងនាពេលក្រោយក្នុងពេលសមស្រប។
ការប្រកាសមិនឱ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ និងការធ្វើការធម្មតានេះ សម្តេចមានប្រសាសន៍ថាវាជាការការពារ និងទប់ស្កាត់ការត្រលប់ទៅលេងស្រុកកំណើត ការជួបជុំផឹកស៊ីក្នុងពេលសម្រាកដែលមិនអាចទប់ស្កាត់បាន។
សូមបញ្ជាក់ផងដែរថា ការប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរមិនមែនមានន័យថា នឹងមានការបិទវត្តអារាម ឬទីសាសនាមួយឡើយ ដោយព្រះសង្ឃនៅតែអាចបន្តសូត្រធម៌ ជាធម្មតានៅកុដិ និងវត្តអារាមជាធម្មតា ឯប្រជាជនខ្មែរអាចរៀបចំសែនព្រេននៅក្នុងផ្ទះរៀងៗខ្លួន គ្រាន់តែមិនឱ្យមានការជួបជុំអ៊ូអរតែប៉ុណ្ណោះ ៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖