សម្តេចតេជោហ៊ុនសែន នាព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ នេះ បានថ្លែងសន្និសិទ្ធជាច្រើនចំណុចទាក់ទងទៅនឹងបច្ចុប្បន្នភាពនៃវីរុស Covid-19 នៅក្នុងប្រទេសកម្ពុជាជាមួយនឹងវិធានការជាច្រើនចំណុចផងដែរ។
នៅក្នុងនោះសម្តេច បានអំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាអនាម័យ និងសុខភាពខ្លួនឯងឱ្យបានល្អទើបអាចចៀសផុតពីវីរុសមួយនេះ ជាពិសេសប្រជាជនខ្មែរឆាប់ភ័យខ្លាចណាស់ តែក្រោយពីរកមិនឃើញមានករណីថ្មីអ្នកផ្ទុកវីរុស Covid-19 ចំនួន ៣ថ្ងៃនេះមក ប្រជាជនកម្ពុជាហាក់មានការរីករាយ និងចាប់ផ្តើមធ្វេសប្រហែសជាថ្មី រហូតសម្តេចសូមកុំឱ្យប្រជាជនសប្បាយភ្លេចខ្លួនលែងការពារពីការរាត្បាតនៃវីរុសមួយនេះ។
ចំណុចមួយដ៏សំខាន់មួយដែរនោះ សម្តេចបានមានប្រសាសន៍ថាដោយសារតែការរកឃើញករណីអ្នកផ្ទុកវីរុស Covid-19 ជាបន្តបន្ទាប់ ក្រសួងបានប្រកាសឱ្យមានការវិស្សមកាលមុនកំណត់ដើម្បីការពារការរាលដាល តែចំពោះការចូលសិក្សាឡើងវិញ អាចនឹងមិនអាចត្រលប់មកសិក្សាវិញក្រោយចូលឆ្នាំខ្មែរឡើយ ហើយការសិក្សារបស់សិស្ស និងនិស្សិតក្នុងឆ្នាំនេះប្រាកដជាមានការលំបាន៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖