តោះ! ​មកស្គាល់ប្រវត្តិក្រុមពូម៉ៅ ​សែងមឈូសរាំតាមផ្លូវ ​ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ​(មានវីដេអូ)

ពិតណាស់ថ្មីៗនេះវីដេអូ ​Meme  នៃក្រុមពូម៉ៅរាំបណ្តើរសែងមឈូសបណ្តើរនៅលើបណ្តាញសង្គម ​ពិតជាមានភាពល្បីល្បាញខ្លាំងមែនទែន ​ព្រោះតែមើលទៅពិតជាប្លែកភ្នែក និងមានភាពរីករាយខុសពីពិធីបុណ្យសពនៃប្រទេសដទៃ។ តើអ្នកដឹងទេថា ​តើក្រុមនេះមានឈ្មោះអ្វី ​ស្ថិតនៅប្រទេសណា ​ហើយមូលហេតុអ្វីបានជាមានកម្មវិធីនេះកើតឡើង?

5e8aae5ec0a41_1586146860_medium

ដើម្បីជ្រាបច្បាស់ ​« ក្នុងស្រុក​​» ​សូមធ្វើការសង្ខេបនៃប្រវត្តិក្រុមសែងសាកសពនេះដូចខាងក្រោម ៖

ក្រុមសែងមឈូសសាកសព ក្នុងពិធីបុណ្យសពនេះត្រូវបានគេស្គាល់ថាមានឈ្មោះ  Nana Otafrija   ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្គាណា ​(Ghana) និងមានស្ថាបនិកមួយរូបមានឈ្មោះ Benjamin Aidoo ។

លោក Benjamin Aidoo បានឱ្យដឹងថា ​លោកបានចាប់ផ្តើមមុខរបរនេះក្នុង ឆ្នាំ ​២០០៧ ដោយកាលនោះលោកទើបតែរៀននៅវិទ្យាល័យប៉ុណ្ណោះ ​ហើយការមានគំនិតបង្កើតកម្មវិធីសប្បាយក្នុងពិធីបុណ្យសពនេះឡើង ​គឺព្រោះតែលោកចង់រកប្រាក់ដើម្បីបង់ថ្លៃសិក្សា។ លោកក៏បានបន្ថែមថានៅក្នុងប្រទេស ហ្គាណា ​(Ghana)  មនុស្សគ្រប់គ្នាចូលចិត្តអ្វីដែលថ្មី ប្រកបដោយគំនិតច្នៃប្រតិដ្ឋ ទើបអ្នកអាចរីកចម្រើនទៅមុខបាន ​ហើយវាក៏បានធ្វើឱ្យក្រុមរបស់លោកមានឈ្មោះល្បីជាបន្តបន្ទាប់បែបនេះ។

Benjamin_Aidoo


លោកបានរៀបរាប់ថា កាលដំបូងក្នុងពិធីបុណ្យសព មនុស្សគ្រប់គ្នាស្លៀកសំលៀកបំពាក់ខ្មៅដើម្បីកាន់ទុក្ខ ដូច្នេះលោកក៏បានកែប្រែក្រុមលោកឱ្យប្តូរឈុតពណ៌ផ្សេងៗ និងលេងម៉ូតខ្លះទៅវិញ ហើយដោយ ពិធីបុណ្យសពជាពិធីដ៏ពិសេសសម្រាប់ធ្វើជូនមនុស្សជាទិស្រលាញ់ដែលចែកដ្ឋានទៅ ជាហេតុធ្វើឱ្យក្រុមគ្រួសារសពប្រហែលជាកើតទុក្ខខ្លាំង​ ពេលខ្លះប្រហែលជាគ្មានទឹកភ្នែកនឹងយំបន្តទៀត ​ដូច្នេះយើងសម្រេចចិត្តថានឹងបង្កើតភាពរីករាយដល់ពួកគេ ​ដែលពួកគេក៏អាចសម្រេចចិត្តដោយខ្លួនឯងថាគួរយំបន្ត ​ឬក៏ចូលរួមរីករាយជាមួយពួកយើង។

5e8aae5f81f15_1586146860_medium

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ​ក្រុម Nana Otafrija មាន​បុគ្គលិក​ប្រហែល ១០០​នាក់ ហើយក្រុមលោកតែងតែច្នៃប្រតិដ្ឋអ្វីប្លែកៗជាបន្តបន្ទាប់ ​ថែមទាំងមានការហ្វឹកហាត់ការលេងភ្លេង ​និងការរាំឱ្យកាន់តែស្ទាត់ជំនាញក្នុងស្ទាយ៍ប្លែកៗផងដែរ។ ចំពោះ​តម្លៃ​ក្នុង​មួយកម្មវិធី ​គឺ​អាស្រ័យ​​លើ​ម៉ូដ​សម្លៀក​បំពាក់​​ទៅ​តាម​ការ​ចង់​បាន​របស់​អតិថិជន។ បើ​ក្នុង​ឈុត​សម្លៀក​បំពាក់​បែប​ស្កុតឡែន គិត​តម្លៃ ១៨០​ដុល្លារ តែ​បើ​បែប​​កង​នាវា​ក្នុង​ឈុត​ពណ៌​បៃតង គិត​តម្លៃ ២០៣​ដុល្លារ ហើយ​បើ​ពាក់​ពណ៌ ស សុទ្ធ​តែ​ម្ដងតម្លៃ​ចន្លោះ​ពី ២២៥​ដុល្លារ ដល់ ២៧០​ដុល្លារ៕

សូមទស្សនាវីដេអុខាងក្រោមនេះ ៖