អ្នកណាៗក៏ស្គាល់ដែរថា លោក សុវណ្ណរិទ្ធី គឺជាចាងហ្វាយការផ្សាយរបស់សារព័ត៌មាន TVFB ដ៏ល្បីជំនាញខាងការផ្តល់ព័ត៌មានក្តៅៗថ្មីៗ ជាពិសេសតាមរយៈការ Lives ផ្ទាល់តែម្តង។
តែស្រាប់តែមានការភ្ញាក់ផ្អើលឆោឡោជាខ្លាំង ដោយយប់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ នេះ ប៉ូលិសបានចាប់ខ្លួនលោក សុវណ្ណរិទ្ធី ចាងហ្វាងផ្សាយរបស់ TVFB នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ បង្ករឱ្យមានការងឿងឆ្ងល់ជាខ្លាំងថាមានរឿងហេតុបែបណាបានជានាំឱ្យមានការចាប់ខ្លួនទាំងយប់បែបនេះ។
តែបើយើងតាមរយៈអគ្គស្នងការរងនគរបាលជាតិ និងជាស្នងនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការចាប់ខ្លួនលោក សុវណ្ណរិទ្ធី ភ្លាមៗបែបនេះ គឺមានការពាក់ព័ន្ធនឹងបទល្មើសញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រ ៤៩៥ ។
គួរឱ្យដឹងផងដែរថា មកដល់ពេលនេះ លោក សុវណ្ណរិទ្ធី កំពុងស្ថិតនៅក្នុងការសាកសួរ នៅស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ។ ព័ត៌មានច្បាស់ការយ៉ាងណាៗ យើងខ្ញុំនឹងជម្រាបជូនបន្ថែមនៅពេលក្រោយ៕