រឿងធំហើយ! ក្រោយពីផ្សាយព័ត៌មានញុះញង់ រដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រេចលុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់ TVFB

កាលពីយប់ថ្ងៃទី ​៧ ​ខែមេសា ​ឆ្នាំ ​២០២០ ​លោក សុវណ្ណ ​រិទ្ធី ​ដែលជានាយកការផ្សាយសារព័ត៌មាន ​TVFB  ស្រាប់តែត្រូវបានប៉ូលិសនាំខ្លួនមកសាកសួរ ក្រោយពីលោកបានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានទាំងខ្លឹមផង និង LIVE វីដេអូផងតាមបណ្តាញសសង្គម ពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការពារជំងឺ COVID-19។

Unnamed

92351629_2644020262539504_7110658193520328704_n

ស្រាប់តែមកទល់ពេលថ្ងៃទី ​៨ ​ខែមេសា ​ឆ្នាំ ​២០២០ ​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ជាម្ចាស់ចាប់ពីថ្ងៃនេះតទៅ ដោយសារតែស្ថាប័នព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មានបង្កឱ្យមានប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។


92445036_2644020229206174_1360613096405598208_n

92265991_2644020222539508_6172917844682997760_n

ក្នុងសេចក្តីប្រកាស រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះថា «លុបប្រកាសរបស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យលោក សុវណ្ណ សុខា បើកដំណើរការផ្សាយគេហទំព័រឈ្មោះ www.tvfb.com.kh គេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម»៕

Fn 2020 04 08 14 11 59 0