អគារមួយកន្លែងដែលស្ថិតនៅ វត្តសាមគ្គីក្បាលកោះ ជិតសាលាសង្កាត់កោះដាច់ បាននឹងកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែអគារចំណាស់ដែលបានបន្សល់ទុកមួយនេះហាក់មានភាពស្រស់ស្អាត និងរក្សាទ្រង់ទ្រាយបានល្អ ស្ទើរតែមិនគួរឱ្យជឿ ហើយប្រសិនជារូបរាងទើបតែសាងសង់រួចប្រាកដជាមានភាពស្រស់ស្អាតប្រណីតខ្លាំងជាមិនខាន។
រូបភាពអគារ ដែលស្ថិតនៅក្នុងទីធ្លាវត្តអារាមនេះ ត្រូវគេប៉ាន់ស្មានថា អាចប្រហែលជាកុដ្ឋិ ក្នុងសម័យមុន ដែលអគារនះផងដែរ មានអក្សរធំៗដាក់ថាបាន កសាងក្នុងពុទ្ធសករាជ ២៤៧៣ ដែលគិតមើលទៅគឺស្ថិតនៅក្នុងឆ្នាំ ១៩៣០ ពោលមានអាយុកាលចំណាស់មែនទែន គឺស្ថិតនៅក្នុងពេលដែលប្រទេសកម្ពុជាស្ថិតក្រោមសម័យអាណានិគមនិយមបារាំង (ពីឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៩៤៩)។
គួរឱ្យដឹងផងដែរថា មកទល់បច្ចុប្បន្នអគារនេះបានទទួលការចាប់អារម្មណ៍ជាខ្លាំងចំពោះអ្នកទេសចរណ៍ដែលមកកម្សាន្តនៅតំបន់កោះដាច់មួយនេះ សង្ឃឹមថានឹងមានអជ្ញាធរនឹងធ្វើការសិក្សា និងកែប្រែទីនេះជាកន្លែងប្រវត្តិសាស្រ្តមួយនាពេលខាងមុខ៕
ប្រភពរូបភាព៖ Dia Sagittarius