តើមនុស្សប្រុសបែបណា ដែលមនុស្សស្រីប្រាថ្នាសាងគ្រួសារ ជាគូអនាគតរួមរស់ជាមួយគ្នាអស់មួយជីវិត? មានវីដេអូ

មនុស្សភាគច្រើនតែងគិតថា មនុស្សស្រីទាំងអស់ សុទ្ធតែប្រាថ្នាមនុស្សប្រុសដែលសង្ហា មានទ្រព្យ មានមុខមាត់ មានមន្តស្នេហ៍ ព្រោះតែគិតថា មនុស្សស្រីចង់មានដៃគូបណ្ដើរឱ្យមើលទៅស្អាត សង្ហា មានគេឯងច្រណែន ជាអ្នកមាន ទើបអាចឱ្យនាងរស់ស្រួល មានលុយចាយពេញៗដៃ សប្បាយចិត្ត។

ប៉ុន្តែវាជារឿងដែលផ្ទុយស្រឡះ មនុស្សស្រីខ្លះ ដ្បិតថាគាត់ចូលចិត្ត ឬក៏ចាប់អារម្មណ៍មនុស្សប្រុសអ្នកមាន ឬមានរូបរាងសង្ហាក៏ពិតមែន តែជាក់ស្ដែង មនុស្សប្រុសដែលនាងចង់បានជាដៃគូជីវិត និងប្រាថ្នា រួមរស់ជាមួយ គឺជាមនុស្សដែល ៖

91315462_932932027185277_2809874008562991104_n

- មានចំណេះដឹងខ្ពស់ តែមិនមែនអំនួត មើលងាយនាង និងគ្រួសារនាងទេ។

- ស្អាតចិត្ត ស្អាតគំនិត មានចិត្តស្មោះត្រង់ចំពោះនាង មិនមែនស្អាតរូបរាង មុខមាត់ឡើយ។

- ជាអ្នកមាន គឺមានចិត្តល្អ មានក្ដីស្រឡាញ់ពិតប្រាកដ មានការគោរព និងឱ្យតម្លៃនាង មិនមែនមានតែទ្រព្យធន យសសក្តិ មាសប្រាក់ តែធ្វើឱ្យនាងឈឺចាប់ ខូចចិត្តរាល់ថ្ងៃនោះទេ។


- មានមុខរបរ មានការងារធ្វើពិតប្រាកដ ច្បាស់លាស់ មិនមែន រៀនចប់ គ្មានការងារធ្វើ មិនចេះរកលុយ ចាំតែសុំលុយម៉ែឪចាយនោះឡើយ។

- មានទំនួលខុសត្រូវខ្ពស់ចំពោះជីវិតខ្លួនឯង និងគ្រួសារ អាចរ៉ាប់រង ប្រឈមមុខ ជាមួយនឹងបញ្ហា ការលំបាកគ្រប់យ៉ាង មិនមែនចេះតែសាងបញ្ហាឱ្យនាងដោះស្រាយ ពេលមានបញ្ហារត់យករួចខ្លួននោះឡើយ...។

មនុស្សស្រីទាំងអស់ មិនមែនមើលឃើញតែទ្រព្យធនយសសក្តិ ត្រេកត្រអាលនឹងសម្ភារនិយម និងរូបរាងសង្ហារបស់អ្នកនោះទេ កុំគិតថា ឱ្យតែមានលុយ មានទ្រព្យ មានមុខមាត់ស្អាតសង្ហា គិតថា មានស្រីចោមរោមគ្រប់ទិសទីនោះ។ សូមចងចាំផងថា រូបរាងស្រស់សង្ហារបស់អ្នក មាសប្រាក់ដែលអ្នកមាន ទាក់ទាញបានតែមនុស្សស្រីមុខលុយ ចាំតែតោងអ្នកដេកស៊ីតែប៉ុណ្ណោះ តែបើមនុស្សស្រីល្អ ស្រីស្មោះ ស្រីមានកិត្តិយស គ្រួសារល្អ និងចេះរកលុយដោយខ្លួនឯង នាងមិនឃ្លានទ្រព្យរបស់អ្នក ឬមានមោទកភាពនឹងរូបសម្រស់របស់អ្នកឡើយ៕

90633013_930867857391694_6760112493353238528_n

អត្ថបទ ៖ ភី​ អេក

ក្នុងស្រុករក្សាសិទ្ធ