ប្រុសចាស់តែសង្ហាបាស់សក់ តួប្រុសរឿង Goblin នឹងត្រលប់មកវិញជាមួយនឹងរឿងបែប Sci-Fi ច្នៃប្រតិដ្ឋវិទ្យាសាស្រ្តនិយាយពីផែនដីនាពេលអនាគត ​ប្រាកដជាល្បីទៀតហើយលើ ​Netflix

Gong Yoo ​គឺជាតួសម្តែងប្រុសដ៏ស្រស់សង្ហា មានសមត្ថភាពសម្តែងដ៏អស្ចារ្យ និងមានប្រជាប្រិយភាពខ្លាំងក្នុងចិត្តអ្នកគាំទ្រជាច្រើនប្រទេស បើទោះបីជាមានវ័យជ្រេបន្តិចក៏ដោយ ​ហើយលោកក៏តែងតែទទួលបាននូវការសម្តែងខ្សែភាពយន្តជាបន្តបន្ទាប់ដែលសុទ្ធសឹងតែភាពយន្តល្បីទាំងអស់។

Gong Yoo

ក្រោយពីបានទទួលភាពជោគជ័យយ៉ាងខ្លាំងជាមួយនឹងខ្សែភាពយន្តជាច្រើន  ជាពិសេសរឿង  Goblin  កាលពី៣ឆ្នាំមុននោះ ​ពេលនេះ ​Gong  Yoo  ត្រូវបានដឹងថាប្រកាសជាផ្លូវការនូវការត្រលប់មកវិញរបស់ខ្លួនជាមួយនឹងខ្សែភាពយន្តថ្មី  ចំណីអារម្មណ៍ប្លែកបែបវិទ្យាសាស្រ្តច្នៃប្រតិដ្ឋ ​Sci-Fi មានចំណងជើងថា « The Sea of Silence​ »

Goblin Une

DefWt DV4AAh42R

សាច់រឿង ​« The Sea of Silence​ » ដ៏ថ្មីសន្លាងមួយនេះ ​នឹងនិយាយពីផែនដីនាពេលអនាគត ​ដែលកំពុងតែជួបប្រទះនូវភាពអត់ឃ្លានខ្វះខាតទាំងទឹក និងចំណីអាហារ  ដោយសារតែផែនដីស្រាប់តែរងគ្រោះបែកក្រហែងជាខ្លាំង  ដែលនេះអាចនឹងធ្វើឱ្យជីវិតមនុស្សមួយផែនដីរងគ្រោះ ​ឬបាត់បង់ពូជសាសន៍មនុស្សតែម្តង។

ហេតុនេះហើយក្រុមអ្នកវិទ្យាស្ត្រមួយក្រុម ​ដែលមាន Gong  Yoo ​ដើរតួសម្តែងជាតួអង្គ Yunjae ​ជាមេទាហានដឹកនាំទីភ្នាក់ងារអវកាស នឹងធ្វើការដឹកនាំក្រុមធ្វើដំណើរឆ្ពោះទៅភពព្រះចន្ទ ដើម្បីយកគំរូអាថ៌កំបាំងមួយចំនួនសម្រាប់ការធ្វើពិសោធន៍ ​ស្រោចស្រង់ភពផែនដី។


Artis Peran Asal Korea Selatan Gong Yoo

Gong Yoo Dan Bae Doona Dikabarkan Bakal Bintangi Drama Netflix The Sea Of Silence

គួរឱ្យដឹងផងដែរថា ​ខ្សែរឿងភាគស៊េរីដែលនឹងធ្វើការដាក់បញ្ចាំងលើ ​Netflix  នេះនឹងមានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូប ​រួមទាំងតារាសម្តែងប្រុសល្បី Jung Woo Sung ផងដែរ ​តែចំណែកតួឯកស្រីមិនទាន់មានអ្នកទម្លាយឱ្យដឹងនៅឡើយនោះទេ ​ដែលអាចជាតារាស្រី Bae Doona ដោយស្ថិតនៅក្នុងការពិចារណា​។ ហើយរឿង ​« The Sea of Silence​ » នេះដែរ ​គឺជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធឆ្នើមល្បី Park Eun Kyo  ដែលធ្លាប់បានសាងស្នាដៃជាមួយខ្សែភាពយន្តល្បីរឿង ​Mother  កាលពីឆ្នាំ  ២០០៩  នឹងដំណើរការថតជាផ្លូវការនៅក្នុងខែសីហា ​ឆ្នាំ ​២០២០ នេះ ​៕

Gong Yoo Pertimbangkan Main Drama Netfl C21e18

00307223