មកស្គាល់កាំភ្លើងម៉ាក Carbine M2 ដែលនាង ឌៀប វណ្ណដារ៉ា វរនារីខ្មែរដ៏អង់អាចក្លាហាន កាន់តស៊ូជាមួយពួកយៀកកុង

អ្នកដែលចូលចិត្តប្រវត្តិសាស្ត្រ ប្រហែលជាធ្លាប់លឺពីប្រវត្តិ នាង ឌៀប វណ្ណដារ៉ា វរនារីខ្មែរដ៏អង់អាចក្លាហាន កាន់កាំភ្លើង ការាប៊ិន M2 តស៊ូជាមួយពួកយៀកកុង ដែល ព្យាយាមឡោមព័ទ្ធ វិទ្យាល័យសៀមរាប ។ នាងកាន់កាំភ្លើងយ៉ាងអង់អាចក្លាហានតស៊ូជាមួយយៀកកុងអស់រយះពេល ៣២ម៉ោង តែអជាកុសលនាងត្រូវគ្រាប់ និងស្លាប់ នៅលើឡានកំឡុងពេលដឹកមកមន្ទីរពេទ្យក្រុងសៀមរាប ។

82782044_4014358558589590_8662137308687892480_n

សពរបស់នាងត្រូវបានដង្ហែមកក្រុងភ្នំពេញ ជាមួយនឹងទឹកភ្នែកឈឺចាប់ និងគំនុំជាមួយនឹងពួកយៀកកុង មែនហើយ វាពិតជាឈឺចាប់ខ្លាំងណាស់ ។ តែសង្គ្រាមបាន ចប់ហើយ ហើយដើម្បីរំលឹកទៅដល់ពលិកម្មរបស់នាង ឌៀប វណ្ណដារ៉ា ក្នុងរបប លន់ នល់ ក៏បានផលិតក្រដាស់ប្រាក់ ១០០០៛ ដែលគ្រោងនឹងបោះពុម្ពជាសាធារណៈនៅ ឆ្នាំ ១៩៧០ តែត្រូវអាមេរិករារាំង ដោយលើកមូលហេតុការពារអតិផរណា តែទោះជាយ៉ាងនេះក៏ដោយ ក្រដាស់ប្រាក់ ១០០០៛ ដែលមាននិមិត្តរូប នាង ឌៀប វណ្ណដារ៉ា នៅ តែអាចបោះពុម្ពយ៉ាងជោគជ័យ នៅឆ្នាំ ១៩៧១ ។ លើសពីនេះទៅទៀត ក៏មានចម្រៀងមួយបទដែលច្រៀងដោយអធិរាជសម្លេងមាស សុន សុីសាមុត តែមកដល់បច្ចុប្បន្នវាបានបាត់បង់ទៅហើយ នៅឡើយតែសំណេរច្រៀងដែលដកស្រង់ពីអ្នកជំនាន់មុន ដែលចេះចាំមាត់តែប៉ុណ្ណោះ ។

82944142_1365538770320954_6652006087748747264_n

82252385_10220528689229145_8930616779512741888_n

ងាកមកមើលអាវុធដែល នាង ឌៀប វណ្ណដារ៉ា ប្រើប្រាស់ក្នុងការតស៊ូជាមួយនឹងយៀកកុងវិញម្តង កាំភ្លើងរះប្រភេទ Carbine M2 ជាម៉ូដែលដែលផលិតដោយសហរដ្ឋអាមេរិក ពី ១៩៤២ ដល់ឆ្នាំ ១៩៧៣ ដែលជាកាំភ្លើងពេញនិយមក្នុងសម័យសង្ក្រាមលោកលើកទីពីរ ដែលធ្លាប់មានវត្តមានក្នុងសង្គ្រាម ឧបទ្វីបកូរ៉េ និង សង្គ្រាមវៀតណាម ។


49384892_1011553632364867_2059275546705002496_n

Carbine M2 ត្រូវបានអភិវឌ្ឍន៍តាមលំនាំ Carbine M1 ក្នុងឆ្នាំ ១៩៤៥ ដែលមាន ៣០គ្រាប់ក្នុងមួយបង់ មានផលិតផលសរុប ៦០០០០០ ដើម ដែលអាចបាញ់បាន ចំងាយ ៥០០ម៉ែត្រ ដោយមិនខុសគោលដៅ ។ ហើយកាំភ្លើងនេះហើយ ជារៀមច្បងនៃកាំភ្លើង M16 និង AR15 ដែលជាកាំភ្លើងដែលផលិតដោយបច្ចេកវិទ្យាចុងក្រោយ បង្អង់របស់ អាមេរិក ៕

អានបន្ថែម៖ ជីវប្រវត្តិរបស់វីរនារីក្លាហាន ឌៀប វណ្ណដារ៉ា ដែលបានពលីជីវិតដើម្បីជាតិ រហូតអ្នកនិពន្ធល្បីយកសរសេរចម្រៀង ​ថែមទាំងបានបោះពុម្ពលើក្រដាសប្រាក់ខ្មែរសម័យនោះទៀត (មានវីដេអូចម្រៀង)

48404080_367344977155415_888753772925288448_n

Unnamed (1)