ពិតជាប្រទេសអភិវឌ្ឍន៍ និងស្រលាញ់ការអប់រំមែន ដោយសារតែវិបត្តិ Covid-19 ធ្វើឱ្យសិស្សានុសិស្សសិង្ហបុរីជាច្រើនមានការពិបាកសិក្សា ដូច្នេះហើយក្រសួងអប់រំសិង្ហបុរី បានសម្រេចចិត្តផ្តល់ កុំព្យូទ័រយួរដៃ (Laptop) និងថេប្លេត (Tablet) ប្រមាណ ១២,៥០០គ្រឿង ឱ្យទៅសិស្សានុសិស្ស ដែលខ្វះខាតខ្ចីប្រើប្រាស់សិនសម្រាប់ការរៀនតាមអនឡាញ។
បន្ថែមពីនេះផងដែរ ឧបករណ៍ពាក់ព័ន្ធការផ្តល់សេវាអ៉ីនធើណែត រួមមានទាំងម៉ូដិមសរុបប្រមាណ ១,២០០គ្រឿង ត្រូវបានផ្តល់ឱ្យពួកគេខ្ចីប្រើប្រាស់ផងដែរ ដើម្បីមានភាពងាយស្រួលក្នុងការសិក្សាបន្ថែមទៀត ដែលការសិក្សាពីផ្ទះនេះ ជាវិធានការមួយ ដើម្បីរក្សាគម្លាតសុវត្ថិភាព កាត់បន្ថយការឆ្លងរាលដាល នៃវីរុស Covid-19។
គួរឱ្យដឹងផងដែរថា ប្រទេសសិង្ហបុរី បច្ចុប្បន្ននេះ មានករណីឆ្លងវីរុសនេះជាច្រើនករណី ដោយភាគច្រើនគឺជាជនបរទេស និងពលករបរទេស ដែលកំពុងបំពេញការងារនៅក្នុងប្រទេសសិង្ហបុរីតែម្តង៕
ប្រភព៖ ChannelNewsAsia