ដឹងអត់ ថាហេតុអ្វីបានជា អាមេរិកផលិតគ្រាប់បែកនុយក្លេអ៊ែរ ?

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ១៩៤៥ គ្រាប់ នុយក្លេអែរ មួយគ្រាប់មានឈ្មោះថា Little Boy បានទម្លាក់ពីលើយន្តហោះនៅទីក្រុង Hirosima ហើយបាន សម្លា ប់មនុស្ស ១២៩០០ នាក់ និងគ្រាប់បែកទីពីរឈ្មោះថា Fat man នាវេលា ម៉ោង ៩:១៥ នាទី ព្រឹក បានទម្លាក់ពីលើយន្តហោះទៅលើទីក្រុង Nagasaki ដោយបាន ស ម្លា ប់ ជីវិតមនុស្សជាង ២២៦០០០នាក់  នេះក៏ជាវេលានៃការបិទបញ្ចប់សង្គ្រាមលោកលើកទី២ ផងដែរ ។

តើទាំងអស់គ្នាមានឆ្ងល់ទេ តើអាមេរិច អាចដឹងមុនពីសង្គ្រាមជាមួយនឹងជប៉ុន ឬយ៉ាងណា? ទើបអាមេរិចសម្រេចចិត្តបង្កើតអាវុធនេះក្រោមប្រធានបទ Manhattan Project ?

តាមពិតទៅ អាមេរិចសម្រេចចិត្តផលិតគ្រាប់បែកប្រភេទ គឺមានគោលតែពីរ គឺផ្តួលរលំរបបណាសុី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ អាហ្វដល ហុីត្លែ ព្រមទាំងមានកងទ័ពសរុប ១៣ ៦០០ ០០០ នាក់ ដែលជា ចំនួនច្រើនលើសលុប និងជាក្តីព្រួយបារម្ភសម្រាប់ប្រទេសមហាអំណាចផ្សេងៗ ម្យ៉ាងវិញទៀត ការប្រើប្រាស់គ្រាប់បែកនុយក្លេអែរវាអាចនឹងបញ្ចប់សង្គ្រាមបានឆាប់ ព្រមទាំងពង្រិកឥទ្ធិពលរបស់ អាមេរិច យ៉ាងធំ សម្បើមនៅលើឆាកអន្តរជាតិ ។ តែជាលទ្ធផល គ្រាប់បែកផលិតបានសម្រេច ស្របពេលរបប ណាសុី ក៏ដួលរលំ ហើយសត្រូវបច្ចុប្បន្នរបស់ អាមេរិច គឺមានតែមួយគត់ គឺ ជប៉ុន ។

ក្រោយមក ទោះបីជា អាមេរិច ដឹងថា ត្រឹមជប៉ុនតែម្នាក់ឯងមិនអាចយកឈ្នះ លើទ័ពសម្ព័ន្ធមិត្តក៏ដោយ តែ អាមេរិច ក៏នៅតែចង់ប្រើគ្រប់បែកនុយក្លេអែរដូចគ្នា ក៏ព្រោះតែមានហេតុផលចំនួន២  គឺ៖

ទី១ គឺដើម្បីបញ្ចប់សង្គ្រាមអោយបានឆាប់ ដោយមិនចាំបាច់បញ្ជូនកម្លាំងទ័ពធម្មតាអោយទៅឈ្លានពានប្រទេសជប៉ុន


ទី២ ក៏ព្រោះតែប្រមុខដឹកនាំអាមេរិច យល់ឃើញថា ការទម្លាប់គ្រាប់បែកលើប្រទេសប៉ុន ដោយប្រើអាវុធ នុយក្លេអែរ វាអាចបញ្ចប់សង្គ្រាមបានឆាប់ ដោយបញ្ចៀសការបាត់បង់ជីវិតទាហានអាមេរិច វាក៏អាចនឹង បង្កើនឥទ្ធិល អាមេរិច ផងដែរ តាមរយះការបង្ហាញអោយគេឃើញពីកម្លាំងដ៏អស្ចារ្យ ពីអាវុធដ៏ថ្មីស្រឡាងមួយនេះ ។

ដោយឥទ្ធិពលគ្រាប់បែកទាំងពីរនេះ ធ្វើអោយ អធិរាជជប៉ុន យល់ព្រមចុះចាញ់សង្គ្រាមដោយឥតលក្ខខណ្ឌ ហើយកិច្ចព្រមព្រៀងចុះចាញ់សង្គ្រាមនេះ ត្រូវបានធ្វើឡើងនៅលើនាវាចម្បាំងនាកំពង់ផែប្រទេសជប៉ុន ផ្ទាល់ ហើយសង្គ្រាមលោកលើកទីពីរក៏បានបញ្ចប់ជាផ្លូវការ ។

គូសបញ្ជាក់ផងដែរថា បើសិនជា ហុីត្លែ មិនទាន់ចុះចាញ់សង្គ្រាម គ្រាប់បែកនុយក្លែអេរនេះ ប្រហែលជាប្រវត្តិសាស្ត្ររបស់ អាល្លឺម៉ង ហើយ ជប៉ុន ក៏ប្រហែលមិនអាចរងគ្រោះ និងក្លាយជាប្រទេសដែលទទួលការគ្រប់គ្រងពីអាមេរិចដែរ ។

រក្សាសិទ្ធិដោយ ស្តេចផារ៉ាអង់

World War II. Hiroshima (Japan)