សង្គ្រាម30ឆ្នាំ ជាសង្គ្រាមនៃសាសនា នៅអឺរ៉ុបកណ្តាល 1618-1648

សាសនា ជាអបិយជំនឿរបស់មនុស្សទូទៅនៅទូទាំងពិភពលោក សាសនា ជាមាត្រាដែលបង្រៀន និងតម្រង់មនុស្សអោយយល់ដឹងពី បុណ្យបាប និងបង្រៀនមនុស្សអោយចេះធ្វើអំពើល្អទៅតាមទ្រឹស្តីផ្សេងៗដែលបានចែងក្នុងគម្ពីទៅតាមជំនឿនីមួយៗ ។

មិនខុសទេ ទោះបីជាអឺរ៉ុប ជាទ្វីបដែលមានភាពជឿនលឿនជាងគេបង្អស់ និងមានវប្បធម៌ពោរពេញដោយភាពរុងរឿងក៏ដោយ តែក៏មានប្រវត្តិធ្លាប់ប្រកាប់ប្រចាក់ដែលពាក់ព័ន្ធនឹងសាសនា និងពោរពេញដោយ ភាពសាហាវយង់ឃ្នង់លើសពីអ្វីដែលហៅថា "មាត្រានៃសាសនា" ។ បើនិយាយពីសង្គ្រាម គឺតែងតែមានពាក្យ "លោហិត" និង "អាវុធ" ចុះបើ "លោហិត" និង "អាវុធ" ស្ថិតនៅក្រោមគម្ពីរនៃសាសនា តើវានឹងទៅជា យ៉ាងណា ។

បើគិតជាសរុបនៅក្នុងពេលបច្ចុប្បន្នេះ គ្រឹសសាសនាជាសាសនាដែលមានអ្នកគោរពច្រើនជាងគេបង្អង់នៅលើពិភពលោក បើគិតជាសរុបគ្រប់ក្រុម និងគ្រប់និកាយទាំងអស់ គ្រឹសសាសនិកជននៅទូទាំងពិភព លោកមានចំនួនជាង ២០០០លាន់នាក់ ធៀបនឹងសាសនាអុីស្លាមដែលមានចំនួនជាង ១៥០០លាន់នាក់ និងអ្នកកាន់ពុទ្ធសាសនាមានប្រមាណជាង ១២០០លាន់នាក់ ។ យើងប្រាកដជាឆ្ងល់ហើយ ថាហេតុអ្វីបាន ជាគ្រឹសសាសនាមានចំនួនច្រើនជាងគេបែបនេះ សម្រាប់អ្នកកាន់សាសនាគ្រឹស គេប្រាកដជាឆ្លើយថា "ដោយសារតែនេះជា សាសនានៃសេចក្ដីពិត ការជឿទៅលើព្រះពិត គឺមានតែមួយ" តែបើតាមអ្នកប្រវត្តិសាស្ត្រ សាសនាគ្រឹស ចាប់ផ្តើមសាបព្រួសខ្លាំងដោយសារ ចក្រភពរ៉ូម ចក្រភពរ៉ូម រីកសាយភាពទៅដល់ណា ឥទ្ធិពលនៃគ្រឹសសាសនា ក៏បានទៅដល់ទីនោះ ។

ក្រោយមកដោយសារចក្រភពរ៉ូម ត្រូវបែងចែកជាពីរ គឺចក្រភពរ៉ូម ខាងលិច ដែលមានរាជធានីនៅ រ៉ូម និងចក្រភពរ៉ូម ខាងកើតដែលមានរាជធានីនៅ កង់ស្តង់ទីណង់ អាជ្ញាធរគ្រប់គ្រវិហារគ្រឹសសាសនា ក៏មាន ការបែងចែកជាពីរដែរ គឺគ្រឹសសាសនាខាងកើត និងខាងលិច ។ នៅពេលដែលចក្រភពរ៉ូម ត្រូវដួលរលំនៅឆ្នាំ ៤០៦ នៃគ្រឹសសករាជ គ្រឹសសាសនាខាងលិច និងខាងកើតក៏ត្រូវស្ថិតក្រោមអំណាចនយោបាយខុស គ្នាស្រឡះ ដោយគ្រឹសសាសនាទាំងពីរចាប់ផ្តើមបែកបាក់គ្នាបន្តិចម្តងៗ រហូតដល់ឆ្នាំ ១០៥៤​ ក៏ត្រូវក្លាយជានិកាយពីដាច់ពីគ្នា គឺគ្រឹសសាសនា ខាងលិចបង្កើតទៅជា និកាយរ៉ូមាំងកាតូលិក ដែលស្ថិតក្រោមអំណាចរបស់សម្តេច ប៉ាប នៅបុរី វ៉ាទីកង់ ជាប្រមុខដឹកនាំ ចំណែកខាងកើតបង្កើតទៅជា និកាយ អុកតូដូស ដែលបច្ចុប្បន្នមានវត្តមានច្រើននៅ អឺរ៉ុបខាងកើត និងមជ្ឈបូពា៍ ។


ក្រោយមកទៀត នៅដើមសតវត្សន៍ទី ១៦ ក៏បានបែកជាទៅនិកាយថ្មីមួយទៀត ដែលជានិកាយធំទី៣ នៃគ្រឹសសាសនាបច្ចុប្បន្ន នោះគឺនិកាយ ប្រូតេស្តង់ ។

ថ្ងៃនេះខ្ញុំសូមរំលឹកដល់ឆ្នាំ សង្គ្រាមមួយដែលល្បីល្បាញបំផុតនៅ អឺរ៉ុបកណ្តាល ដែលជាសង្គ្រាមដែលអូសបន្លាយពេល ៣០ឆ្នាំ គឺចាប់តាំងពីឆ្នាំ ១៦១៨ ដល់ ១៦៤៨ ដែលជាសង្គ្រាមដែលកើតឡើងដោយជម្លោះសាសនា កាតូលិក និងពួក ប្រូតែស្តង់ ក៏ប៉ុន្តែក្រោយមកសង្គ្រាមនេះក៏រាលដាលទៅជាសង្គ្រាមពេញ អឺរ៉ុប ទាំងមូល ។ សង្គ្រាមនេះបានបិទបញ្ចប់សន្ធិសញ្ញា ហ្វ្រេសស្ពាល់លី (Peace of Westphalia) គឺនៅឆ្នាំ ១៦៤៨ ។ សង្គ្រាមនេះបានបណ្តាលអោយប្រជាជន ពី ៤លាន ទៅ ១២ លាននាក់បានស្លាប់ ដែលស្មើនឹង ២០ភាគរយនៃប្រជាជននៅអឺរ៉ុប និងបង្កការខូចខាតយ៉ាងដំណំនៅ អឺរ៉ុប ទៀតផង ។

រក្សាសិទ្ធិដោយ ស្តេចផារាអង់

Charles I Ernest Crofts Oil Painting 1