មិនអន់ទេ! ​ស្តេចនំដូណាត់ខ្មែរ ក្រោយត្រលប់ពីអាមេរិចមករស់នៅស្រុកខ្មែរ ​បានរៀបការជាថ្មីជាមួយក្រមុំស្រស់ស្អាតវ័យ ២៣ឆ្នាំ

ជាការពិតណាស់បើនិយាយពីជនជាតិខ្មែរដែលរស់នៅអាមេរិច  មុខរបរដែលគេនិយមឃើញខ្មែរយើងធ្វើភាគច្រើនបំផុតនោះ ​គឺការបើកហាងដូណាត់ ​នោះដោយសារតែមានលោក ​តឹក ​ង៉ូយ មានឈ្មោះថាជាស្តេចនំដូណាត់  ជាអ្នកផ្តួចផ្តើមខ្មែរនៅអាមេរិចឱ្យមានរបរមួយនេះ ​ហើយលោក  តឹក ​ង៉ូយ ​ក៏បានក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិជាច្រើនដោយសារតែមុខរបរនេះផងដែរ។

Img 0.13686700 1571021665

45446699_737162863322416_488906967801135104_n 1

ដោយសារវ័យកាន់តែច្រើន ​លោក  តឹក  ង៉ូយ  បានសម្រេចចិត្តចាកចេញពីអាមេរិច វិលត្រលប់មកនៅស្រុកខ្មែរវិញជាមួយជីវភាពចុងក្រោយដោយសាមញ្ញា  តែអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ ​បុរសជោគជ័យវ័យ  ៨០ឆ្នាំរូបនេះ ​ស្រាប់តែបានរៀបចំពិធីមង្គលការមួយកាលពីថ្ងៃទី ​១ ខែឧសភា  ឆ្នាំ ​២០២០  ជាមួយនារីខ្មែរស្រស់ស្អាតមានវ័យត្រឹមតែ ​២៣ឆ្នាំ ​ស្ងាត់ៗទៅវិញ។

D4ff50dde8d3dd1ae5cc95257f9b6c98

ពិធីមង្គលការរបស់លោក  តឹក ​ង៉ូយ ត្រូវបានគេដឹងថារៀបចំនៅក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុងភ្នំពេញ ក្នុងលក្ខណៈសាមញ្ញធម្មតា ដោយមានការចូលរួម ពីផលិតករ អ្នកដឹកនាំកម្មវិធីទូរទស្សន៍មួយចំនួន។  នៅក្នុងនោះដែរ លោក ​តឹក ​ង៉ូយ បាននិយាយថា  ការស្គាល់គ្នាជាមួយក្រមុំរូបស្រស់វ័យយ ២៣ឆ្នាំ  ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង ​គឺបណ្តាលមកពីនិស្សិ័យតែប៉ុណ្ណោះ ​ដែលនាំឱ្យនាងសម្រេចចិត្តដើរចូលជីវិតលោក មើលថែ​ទាំ​ដោយ​ការពេញចិត្ត។


គួរឱ្យដឹងផងដែរថា  លោក  តឹក ​ង៉ូយ ​ធ្លាប់មានគ្រួសារនៅអាមេរិច ​ថែមទាំងមានកូនមានចៅបន្តទៀតផង  តែដោយស្ថិតនៅក្នុងវ័យជរាពោះម៉ាយផងនោះ ​លោកបានសម្រេចមករស់នៅស្រុកខ្មែរយើងវិញ ​ដោយសាងគ្រួសារថ្មីផងដែរ៕

50afaefcd0e18173b818c7ef0d505f7a

49dbbfc97905cc51c6028581c10325af 780x455

603e3f78c244dbe913cbbf51998403f6

603e3f78c244dbe913cbbf51998403f6 1

B92050f44502d4e45603d7e780b52a4d