តោះ! ​ទៅលេងចំការផ្កា ​ឃុនរាម ទឹកដីសៀមរាបម្តង បានកម្សាន្តផង បាន​ថតរូបលេងម៉ាសប្បាយទៀត

ទៅលេងខេត្តសៀមរាបដែលជាទីកន្លែងទេសចរណ៍បែបប្រវត្តិសាស្រ្តខ្មែរយើងមិនខ្វះកន្លែងកម្សាន្តឡើយ ​មានទាំងប្រាង្គប្រាសាទរាប់រយ ​កន្លែងធម្មជាតិបែបវប្បធម៌ប្រវត្តិសាស្រ្តជាច្រើនកន្លែងស្ទើររាប់មិនអស់។

ក្រៅពីទីតាំងវប្បធម៌ប្រវត្តិសាស្រ្ត  ទឹកដីសៀមរាប  មានទីកន្លែងធម្មជាតិ និងសួនកម្សាន្តបង្កើតថ្មីជាច្រើនកន្លែង  ដោយក្នុងនោះ ​ចំការផ្កាឃុនរាម នៅក្នុងស្រុកឃុនរាម ​ត្រូវបានគេកំពុងតែនិយមទៅថតរូបកម្សាន្ត ព្រោះជាទីកន្លែងថ្មីដែលមានដាំដុះផ្កាស្រស់ស្អាតសម្រាប់ទៅកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៍ពោរពេញដោយទស្សនីយភាពស្អាតប្លែក បើទោះជាពេលនេះចំការនេះទើបតែបង្កើតឡើងកំពុងតែអភិវឌ្ឍន៍មិនទាន់ដំណើរការស្រួលបួលយ៉ាងណាក៏ដោយ។

95046243_617510462310341_3518299357612867584_o

95120352_617522268975827_5182480209923801088_o

គួរឱ្យដឹងផងដែរថា ​ចំការឃុនរាម  គឺនៅក្នុងស្រុកឃុនរាម មានចំងាយ 60km ពីទីរួមក្រុងសៀមរាប​ ហួសរមណីយដ្ឋានក្បាលស្ពានប្រហែល 10km ស្ថិតក្នុងដីឡូតិ៍ខាងឆ្វេងដៃ៕

ប្រភពរូបភាព៖ តោះ - Adventures

95389842_617522138975840_1622490055740227584_o

95320696_617510555643665_4099260067411394560_o

95705432_617522328975821_6320867923158106112_o


96081116_617522205642500_3122714981112479744_o

96139764_617510525643668_1446045094049218560_o

95708699_617510468977007_6484020716982239232_o

96214531_617522245642496_6127652209392877568_o

95017925_617522215642499_1648820271143976960_o

94786259_617522112309176_7027397954679865344_o

94746427_617522172309170_2699787773358899200_o

92460954_617522352309152_7046025154828173312_o