ភិក្ខុ ឡុង ចន្ថា ដែលបែកធ្លាយទាក់ទងស្រីញីតាមហ្វេសប៊ុក ​ពេលនេះបានដឹងកំហុស ​ហើយព្រមលាចាកសិក្ខាបទហើយ

ថ្មីៗនេះភិក្ខុមួយអង្គ ព្រះនាម ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលគេតែងឃើញទេសនាបែបកំប្លែងតាម youtube នោះ ​ត្រូវបានបែកធ្លាយវីដេអូទាក់ទងស្រីញីតាមហ្វេសប៊ុក ​ថែមទាំងបានពោលថាមិនខុសវិន័យសង្ឃ ​ទើបធ្វើឱ្យមហាជនជាច្រើនមានការមិនពេញចិត្តជាខ្លាំង ​ថែមទាំងសុំឱ្យគណសង្ឃចាត់ការចំពោះភិក្ខុមួយអង្គនេះទៀតផង។

95989818_705178520258587_7620233385763405824_o

2020 05 04 11.47.00

ហេតុនេះហើយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ ព្រះមេគណខេត្តតាកែវ ចេញលិខិតនិមន្តមួយឲ្យចូលមកដោះស្រាយ នៅសាលាគណខេត្តតាកែវ គឺវត្តភ្នំ ក្នុងក្រុងដូនកែវ ក្រោយ សម្តេចសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតមួយទៅព្រះមេគណខេត្តតាកែវថា  ព្រះពុទ្ធសាសនាទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារ ភិក្ខុ ឡុង ចន្ថា បានធ្វើទំនាក់ទំនងជាមួយស្ត្រីភេទ តាមប្រព័ន្ធបណ្តាញសង្គមដែលប្រាសចាកធម៌វិន័យរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរ។

2020 05 04 11.46.56

95444181_705178483591924_8909687403879333888_n


មកទល់ពេលនេះ ភិក្ខុ ឡុង ចន្ថា បានចេញមកសារភាពទោសកំហុសហើយ  ដោយយល់ព្រមលាចាកសិក្ខាបទនៅថ្ងៃទី ​១៤ ​ខែឧសភា  ឆ្នាំ  ២០២០ ​ខាងមុខនេះ ​ដោយក្នុងលិខិតកិច្ចសន្យាដោយដៃនេះ ​ភិក្ខុ ឡុង ចន្ថា បានឱ្យដឹងថាទោសកំហុសមិនដល់ថ្នាក់សឹកឡើយ ប៉ុន្តែដើម្បីកុំឱ្យខូចតម្លៃព្រះពុទ្ធសាសនាទើបស្ម័គ្រចិត្តសឹកដោយខ្លួនឯង ៕

95252087_705178503591922_1386588427251613696_n

95431691_705179520258487_7427994180057563136_o

95657265_705179450258494_2742462757390516224_o

95248771_705179506925155_303500685696040960_o