ថាមែនៗ ​បន្ទាប់ពីមិនលាចាក​សិក្ខាបទតាមការសន្យាព្រោះនៅមាននិស្ស័យ ភិក្ខុ ​ឡុង ចន្ថា បានភៀសខ្លួន​ចេញ​ពី​វត្ត​៣​ថ្ងៃ​ហើយ​

ភិក្ខុ ឡុង ចន្ថា កាលពី​រសៀល​ថ្ងៃទី​៤ ឧសភា ឆ្នាំ​២០២០ បានសម្រេច​ចិត្ត​លាចាក​សិក្ខាបទ​ ក្រោយ​មានការ​បែកធ្លាយ​វីដេអូ​ឆាត​ញ៉ែ​ស្រី​តាម Facebook ដោយក្នុង​កិច្ចសន្យា ភិក្ខុ ឡុង​ចន្ថា  មាន​សង្ឃដីកា​ថា បើ​គិត​ជា​ទោស​ក្នុង​ព្រះ​វិន័យ មិន​ដល់​ថ្នាក់​សឹក​ទេ ប៉ុន្តែ​កុំឱ្យ​ខូច​តម្លៃ​ព្រះពុទ្ធសាសនា ភិក្ខុ ឡុង​ចន្ថា សម្រេច​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០​ខាងមុខនេះ​ ។​

Chan

1

ប៉ុន្តែមកដល់ព្រឹកថ្ងៃទី ១៤ ឧសភា ឆ្នាំ២០២០នេះ លោកសង្ឃអង្គនេះ បានចេញលិខិតសាជាថ្មីអំពីការប្ដូរចិត្តមិនសឹកវិញ ក្រោមហេតុផលថា លោកមិនទាន់អស់និស្ស័យពីព្រះផ្នួស។ ដោយតាមរយៈគណៈកម្មាធិកា​អា​ច្យា​រ​វត្តភ្នំ​បូរី ស្រុក​អង្គ​បូរី និយាយថា ព្រះសង្ឃ ឡុង ចន្ថា មិនបាន​គង់​ក្នុង​វត្តភ្នំ​បូរី​នេះ ដើម្បី​សឹក តប​តាម​ការសរសេ​លាយលក្ខណ៍​អក្សរ ដែល​ព្រះអង្គ​សរសេរ​ផ្ទាល់ដៃ​ថា សឹក​នៅ​ថ្ងៃទី ១៤ ខែឧសភា នេះ​ទេ ។ លោក សំរិទ្ធ ស៊ុន បាន​បន្តថា ភិក្ខុ​ឡុង ចន្ថា ត្រូវបាន​ក្រុមគ្រួសារ នាំទៅ​ស្រុកកំណើត ចេញពី​វត្ត​នេះ បី​ថ្ងៃ​ហើយ ប្រហែលជា​នាំទៅ​វត្ត ដែល​លោក​បាន​បួស កាលពី​នៅ​តូច នៅក្នុង​ស្រុក​បូរី​ជលសារ ។​


5feb6e86 2011 4ab3 9f63 79e14274fa4d

​ចំណែក​លោក ជួង វ៉ាន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បាន​ឲ្យ​ដឹងថា នៅ​រសៀល​នេះ អាជ្ញាធរ​សមត្ថកិច្ច ដឹកនាំ​ដោយ​លោក​ផ្ទាល់ និង​ចុះទៅ​វត្តភ្នំ​បូរី ដើម្បី​ធ្វើ​កំណត់ហេតុ និង​ឃាត់ខ្លួន ព្រះ​តេជគុណ ឡុង ចន្ថា ប្រសិនបើ​មិន​ធ្វើតាម​ការសន្យា គិត​ត្រឹម​ម៉ោង ៥​និង​៣០​នាទី​ល្ងាច​នេះ ៕

9ae120c8 4237 4c45 Bc98 871980dfb07a

96575842_3776498255756933_1013909356153929728_o