ពីគ្រូថ្នាំខ្មែរបោក ​ក្លាយជាគ្រូចាប់រំលោភ ​តែដល់ឆែកឆេរប្រទះសុទ្ធតែថ្នាំ……ខ្លាំងអី ​ចាប់វាយខ្នោះប៉ូង

មានករណីថ្មីមួយបានកើតឡើង  ដោយមានការឃាត់ខ្លួនគ្រូខ្មែរផ្ទះ ​នៅតែផ្ទះគ្រូបោកផ្ទាល់ ក្រោយពីស្ត្រីម្នាក់ត្រូវគ្រូខ្មែរចាប់រំលោភ  ពេលដែលទៅកំដរម្តាយឈឺនៅផ្ទះគ្រូនេះតែម្តង។

ដោយកាលនៅ​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា​ ​នេះ​ នារី​រង​គ្រោះ​អាយុ ២០​ឆ្នាំ បាន​ដាក់​ពាក្យបណ្តឹង​ថា ខ្លួន​បាន​ទៅ​នៅ​ថែ​ជំងឺ​ម្តាយ​នៅផ្ទះគ្រូអឹម(​គ្រូខ្មែរ​) ហើយ​ត្រូវ​បាន​ឈ្មោះ គ្រូ​អឹម ហៅ​ចូល​បន្ទប់​យកដៃ​ច្រត់​ពីលើ​ក្បាល ហើយ​ឱ្យ​លេបថ្នាំ​ពណ៌​ខៀវ​ ស្រាប់តែ​ទន់​ខ្លួន ហើយ​គ្រូអឹម​បាន​រួម​ភេទ​ជាមួយ​ខ្លួន​ ​។បន្ទាប់​មក​គ្រូ​អឹម​ឱ្យ​កូនសិស្ស​ឈ្មោះសី ឈ្មោះប៊ុ​ន ឈ្មោះជាល ឈ្មោះវីតរំលោភខ្លួនជាបន្តម្នាក់ម្តងៗរហូតបានសម្រេចទៀត។

97450959_3222841141095129_4831119239064584192_n

97134958_3222841447761765_3613674689878032384_n

ក្រោយទទួលបានពាក្យបណ្តឹង   ព្រះរាជអាជ្ញា​រងបាន​ទៅ​ដល់​ផ្ទះគ្រូអឹម នៅ​ភូមិ​ក្របី​រៀល សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្ត​សៀមរាប ហើយ​ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​សំបក​ថ្មាំ​ជា​ច្រើន​បន្ទះ (ជាថ្នាំសំរើប) និង​ឃើញ​មាន​ជន​រង​គ្រោះ​ចំនួន២​នាក់​ទៀត ដែល​ជា​កូន​អ្នកជំងឺ​។ដោយជនសង្ស័យ​ទាំង៣​នាក់ ឈ្មោះ​ពិន អុឹម ភេទប្រុស អាយុ៤៦​ឆ្នាំ​ ឈ្មោះសយ សំ​ប៊ុ​ន ភេទប្រុស អាយុ៣៤​ឆ្នាំ​ និង ឈ្មោះស៊ា​ន កុសល (​ហៅ ជា​) ភេទប្រុស អាយុ៣៦​ឆ្នាំ ​។


96668371_3222841307761779_1522714838717956096_n

បច្ចុប្បន្ន ជនសង្ស័យ​ទាំង៣​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី១៤ ​ឧសភា​ វេលា​ម៉ោង០៧​និង​២០​នាទីដើម្បី​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ហើយ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការខេត្ត ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​ តែអ្នក​ទាំង​៣​នាក់​ ពួក​គេ​មិន​សារភាព​ទេ​ ៕

97997428_3222841221095121_6094611910748012544_n

97977350_3222841371095106_8311672268006621184_n