មើលពូប៉ូលិសល្អខ្លះផង! ម៉ូតូអស់សាំងរលីងកណ្តាលផ្លូវ បានពូប៉ូលីសចិត្តល្អសួរនាំ ​រួចដឹកទៅទិញសាំងទៀត ​ពិតជាប៉ូលិសគំរូល្អមែន

ជាការពិតណាស់ ​សព្វថ្ងៃនេះ ​មានមនុស្សជាច្រើនបានធ្វើការរិះគន់ប៉ូលិសមួយចំនួន  ​តែវាបានធ្វើឱ្យប៉ះពាល់ដល់ប៉ូលិសល្អដទៃ ​ដោយសព្វថ្ងៃការពិតទៅមានប៉ូលិសល្អៗជាច្រើននៅក្នុងសង្គមយើង ​ដោយការការពារ និងបម្រើប្រជាជនពេលមានលំបាកមិនស្គាល់ថ្ងៃ ​ឬយប់ឡើយ

ជាក់ស្តែង ​អំពើល្អរបស់ប៉ូលិសមួយរូបទៀតហើយ ​ធ្វើឱ្យផ្ទុះការកោតសរសើរខ្លាំងពេញបណ្តាញសង្គម ​ដោយការជួយរបស់ប៉ូលិសយើងជាការជួយពេលមានអាសន្នដោយចិត្តស្មោះមិនទាមទារអ្វីឡើយ ​។

ហេតុការនេះ​យោងតាមរយៈគណនីហ្វេសប៊ុក Bottra Umen  បានរៀបរាប់ឱ្យដឹងថា៖ « ព្រឹកនេះថ្ងៃទី15/05/2020 ខ្ញុំជួបរឿងដែលនឹកស្មានមិនដល់មួយ!! ខ្ញុំចេញពីផ្ទះទៅធ្វើការស្រាប់តែដល់ផ្លូវធំម៉ូតូរបស់ខ្ញុំអស់សាំងក៏ឈប់,ស្រាប់តែមានបងPoliceម្នាក់មកសួរថាម៉ូតូកើតអីខូចអីគេកើតអីខ្ញុំប្រាប់គាត់ថាម៉ូតូអស់សាំង!! គាត់ក៏ជួយរុញម៉ូតូខ្ញុំទៅផ្ញើមុខធនាគារលើផ្លូវមុនីវង្សហើយគាត់ទាញម៉ូតូ PCX របស់គាត់ជូនខ្ញុំទៅទិញសាំង, ទាំងជិះច្រើនជុំបកច្រើនត្រឡប់ដើម្បីរកការាសសាំងហើយក៏ជូនខ្ញុំមកយកម៉ូតូរបស់ខ្ញុំវិញ!!Police ទាំងអស់មិនដូចគ្នាទេយើងកុំតើមិនចូលចិត្តហើយស្អប់ទាំងអស់,

S 4879

ខ្ញុំជឿជាក់បែបហ្នឹងដោយសារតែខ្ញុំឃើញភាគច្រើនយើងគឺនិយាយអំពីអំពើអាក្រក់របស់គាត់!!គាត់មិនល្អចេះមិនអាចចុះតែខ្ញុំអត់ដែលឃើញប្រជាជនយើងនិយាយល្អPoliceចេះចុះទេ។អញ្ចឹងហើយមនុស្សយើងក៏មានល្អហើយអាក្រក់ដែរតែយើងមិនទាន់បើកចិត្តឃើញភាពល្អរបស់គាត់។😍អញ្ចឹងហើយខ្ញុំសូមសំណូមពរបងបងប៉ូលីសនឹងពូប៉ូលីសទាំងអស់សូមជួយប្រជាជនយើងដោយចិត្តស្មោះ។ កុំឱ្យមានឈ្មោះថាប៉ូលីសតែធ្វើការឲ្យរួចពីដៃហើយឃើញតែផលប្រយោជន៍ខ្លួនឯងមិនខ្វល់ពីអារម្មណ៍ប្រជាជន »។


នេះពិតជាទង្វើល្អរបស់ប៉ូលិសខ្មែរយើង ​ដែលគួរតែយកគម្រូតាមប្រាកដមែន៕

97400800_2578945845726145_7325590971331117056_o

96817400_2578945802392816_134715849717055488_o

97153581_2578945882392808_2213876326203392000_o