អ្នកណាហ្វេនកម្មវិធីសំណើចនេះជំនាន់មុនខ្លះ? ពិភពក្រឡាប់ចាក់ នឹងត្រលប់មកបម្រើអារម្មណ៍អ្នកគាំទ្រឆាប់ៗនេះហើយ

បើបកត្រលប់កាលពីជំនាន់ ​១០ឆ្នាំមុន កម្មវិធីទូរទស្សន៍សំណើចខ្លីៗ  មានឈ្មោះ ​ថា ​« ​ពិភពក្រឡាប់ចាក់​​» ​ដែលមានផ្សាយលើទូរទស្សន៍ ​MYTV ផលិតដោយផលិតកម្មខ្មែរមេគង្គ ​(KMF)  ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកទស្សនា ដើម្បីបំបាត់ភាពតានតឹងអារម្មណ៍ពេលសម្រាកពីការងារ។

96356539_2547313975520749_3173974604041420800_n

96519996_2547313855520761_1007749887720161280_o

យ៉ាងណាមិញ ​ក្រោយបាត់មុខកម្មវិធីដ៏ល្បីនេះជិតមួយទស្សវត្តពេលនេះ ផលិតកម្មខ្មែរមេគង្គបានប្រកាសថា ​កម្មវិធីនេះ នឹងត្រលប់មកបម្រើប្រិយមិត្តក្នុងពេលឆាប់ៗនេះហើយ ​ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងរីករាយជាខ្លាំងសម្រាប់ការវិលត្រលប់នៃកម្មវិធីកម្សាន្តមួយនេះ។

S 3567


ទោះជាយ៉ាងណាក្តី ​សម្រាប់កម្មវិធីនេះ ​ដែលថានឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ ​តែមិនទាន់បានបញ្ជាក់កាលបរិច្ឆេទណាឱ្យច្បាស់នៅឡើយនោះទេ ​មានតែរង់ចាំទស្សនាជាបន្តទៅទៀត៕

97421058_2547313908854089_3504682584707694592_o

97996298_2547315972187216_5327389374243930112_o

98104045_2547315895520557_3337015213319782400_o

96579864_2547315932187220_3928947047708753920_n