ប្រវត្តិ និងអាយុកាលនៃ មហារាជវាំងចិន

យើងទាំងអស់គ្នាប្រាកដជាធ្លាប់ទស្សនាខ្សែភាពយន្ត ចិន បុរាណច្រើនហើយ ជាពិសេសភាពយន្តដែលទាក់ទងនឹងប្រវត្តិសាស្ត្រ ចិន ដែលមានរាជវាំងដ៏ធំធេងអស្ចារ្យ និងមានក្បាច់រចនាដ៏អស្ចារ្យតាមបែបបុរាណ ចិន ។ ជាការពិត រាជវាំងចិន ត្រូវបានសាងសង់នៅឆ្នាំ ១៤០៦ រហូតដល់ឆ្នាំ ១៤២០ ដែលមានរយះពេល ១៤ឆ្នាំ ហើយមានចំនួន ៩៨០បន្ទប់ ដែលគ្របដណ្តប់លើដែនដីទំហំ ៧២ហិចតា និងមានទីតាំងនៅចំកណ្តាល បេះដូងនៃទីក្រុង តៃប៉ិ ដែលលេចត្រដែតនូវស្ថាបត្យ កម្ម ចិន បុរាណដ៏ថ្លៃថ្លៃ និងជាវិមានរបស់ អធិរាជចិន តាំងពីរាជវង្ស មីង (Ming Dynasty) រហូតដល់ រាជវង្សឈីង (Qing Dynasty) ហើយក៏ត្រូវបានគេបោះបង់ចោលនៅឆ្នាំ ១៩២៤ ក្រោយការដួលរលំនៃរបប សក្តិភូមិ ។

រាជវាំងចិន ដែលមានងារថា ជីជីង ឈឹង (Zijin Cheng) [紫禁城] ដែលមាន អត្ថន័យថាទីក្រុងហាមឃាត់ ឬ រាជវាំងហាមឃាត់ ។ ពាក្យថា "ហាមឃាត់" នេះដែរ វាគ្រាន់តែជាន័យដែលបកប្រែថាមភាសាតែប៉ុណ្ណោះ តែសម្រាប់អត្ថន័យនៃ ពាក្យ "ហាមឃាត់" របស់ចិន គឺគេចង់បរិយាយពីវិមានដែលប្រៀបបាននឹងឋានសួគ៍សម្រាប់អ្នកដែលមានវណ្ណៈស្មើនឹងមេឃ ដែលយើងតែងហៅថា "អធិរាជ" ព្រមទាំងសម្រាប់ក្រុមបរិវារ ឬដែលគេហៅថាមន្ត្រីរាជការ អាមាត្រ សេនា ស្នំ និងគ្រួសាររបស់ អធិរាជ ដែលជាវិមានដែលមានច្បាប់តឹងរឹង និងវិន័យខ្ពស់ ហើយជាវិមានដែលអាចចូលបាន តែចេញមិនបាន ។

Unnamed

តាមដំណាលរឿងបុរាណរបស់ ចិន នាឆ្នាំ ១៤០៦ នៅពេលដែល ជូឌី ដែលកំពុងមានព្រះជន្មវ័យក្មេងនៅឡើយ បានក្លាយជា អធិរាជចិន ព្រមទាំង បានផ្លាស់ទីពី ណានជីង មកតាំងទីលំនៅនៅ ប៉ីជីង ហើយក៏ចាប់ផ្តើម កសាងទីតាំងដែលជាកន្លែងហាមឃាត់សម្រាប់ អធិរាជ និងគ្រួសារអធិ រាជស្នាក់នៅ ។ ការសាងសង់នេះត្រូវចំណាយពេល ១៤ឆ្នាំ និងកម្មករជាង ១លាននាក់ ព្រមទាំងវត្ថុធាតុដើមសំខាន់ៗជាច្រើន ដែលមានជាគោលដូចជាឈើ ហ្វឺបេ ជឺណាន ដែលប្រមូលយកពីភាគនីរតីនៃប្រទេសចិន ព្រមទាំងថ្មម៉ាប់ជាច្រើនតោនដែលដឹកជញ្ជូនពីតំបន់ក្បែរ ប៉ីជីង ។ ចំណែកកម្រាលថ្ម ត្រូវបានក្រាបដោយឥតមាស (金磚) ឬជាទូទៅគេប្រើ ជាឥតពិសេសសម្រាប់ដុតនំដែលនាំចូលពី ស៊ូចូវ ។


អស់រយះកាល ២២៤ឆ្នាំ ដែលអធិរាជ មីង គ្រងរាជនៅលើរាជវាំងមួយនេះ ដែលគិតតាំងពីឆ្នាំ ១៤២០ រហូតដល់ ឆ្នាំ ១៦៤៤ ហើយរាជវង្ស មីង ត្រូវ បានដួលរលំក្រោយការបះបោររបស់ លី ជីឈឹង ហើយប្រកាសខ្លួនជាអធិ រាជនៃរាជវង្ស ស៊ុន ។ ក្រោយមកទៀត លី ជីឈឹង ក៏បានភៀសខ្លួនចេញ ពីរាជវាំងមួយនេះក្រោមការធ្វើទុក្ខបុកម្នេញពី អតីតមេទ័ពរាជវង្ស មីង គឺ អ៊ូ សានគួយ និង ម៉ានជូ ព្រមទាំងបានបំផ្លាញផ្នែកខ្លះនៃរាជវាំងនេះ ផងដែរ ។

Unnamed (1)

នៅខែតុលា ឆ្នាំដដែល ម៉ានជូ បានយកឈ្នះលើកងទ័ពរបស់ លី ជីឈឹង ទាំងស្រុង ព្រមទាំងបើកសករាជថ្មីនៃអធិរាជ ស៊ុនជឺ នៃរាជវ​ង្ស ឈីង ។ ហើយរាជវង្សឈីង នេះទៀតសោត បានប្តូរឈ្មោះពី ជីជីង ឈឹង (Zijin Cheng) [紫禁城] ទៅជា ឋានសុខដុម ហើយក្រោយមកក៏ប្តូរម្តងទៀតទៅជា ឋានឧត្តមភាព ដែលមានអត្ថន័យថា ជាទីឋានសម្រាប់អធិរាជនៃឋានសួគ៍ ។

71XJKMnAx6L._AC_SL1134_