កីឡាកាសជើងចាស់ Shad Gaspard ដោយសារតែជួយសង្គ្រោះកូនប្រុស ត្រូវរលកសមុទ្របោកទៅបាត់ខ្លួនរកមិនឃើញ មិនដឹងស្លាប់ ​ឬរស់

ជារឿងមួយដ៏ភ្ញាក់ផ្អើលមួយ ដោយ កំពូលអតីតកីឡាកាសជើងចាស់ Shad Gaspard របស់សហព័ន្ធ WWE និងជាតារាសម្តែងនៅក្នុងរឿង «Welcome to Willits» បានប្រកាសថាបានបាត់ខ្លួននៅលើឆ្នេរ Venice រដ្ឋ California ហើយកាលពីម្សិលមិញនេះដោយត្រូវរលកបោកបក់ទៅបាត់។

200518153048 Shad Gaspard Exlarge 169

តាមប្រភពដំណឹងបានឱ្យដឹងថា កីឡាកាសជើងចាស់ Shad Gaspard ​អាយុ​៣៩ឆ្នាំរូបនេះ បានទៅលេង Marina Del Rey Beach នៅឆ្នេរ Venice ជាមួយកូនប្រុសរបស់ខ្លួន។ ហើយក្រោយមកគេបានឃើញលោក Shad Gaspard រត់ចូលទៅក្នុងសមុទ្រ និងប្រឹងប្រែងហែលទៅជួយកូនប្រុស ដែលត្រូវបានរលកសមុទ្រដ៏ធំបោកពីលើ តែក្រោយមកលោកក៏បានបាត់ខ្លួនរហូត រកមិនឃើញទេ  ។ ​តែជាសំណាងល្អកូនប្រុសលោកដែលមានវ័យ១០ឆ្នាំ ​ត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា។

21a269574c39900fd5774de09b05ce9ccf6955d9


ក្រោយការបាត់ខ្លួន ក្រុមសង្គោះបានដុតដៃដុតជើងស្វែងរក អតីតកីឡាកាសជើងចាស់រូបនេះយ៉ាងញាប់ដៃញាប់ជើង ​ទាំងអ្នកមុជទឹក និងលើអាកាស ​តែនៅតែមិនមានតម្រុយថាកីឡាកររូបនេះនៅទីណាឡើយ។  បន្ថែមពីនោះផងដែរប្រពន្ធរបស់ លោក Shad Gaspard គឺអ្នកស្រី Siliana Gaspard ក៏បានធ្វើការប្រកាសស្វែងរកស្វាមីរបស់ខ្លួនដែរថា ​ប្រសិនជាបានឃើញ  សូមទូរស័ព្ទមកកាន់លេខ 911 ឬ Dm family ៕

ប្រភព៖   CNN

C54ad34afbd09e65f8f49740df9cdc93018d5045

Cb82b7d1aabef1165caae19ace85f247acde7bbf