ចម្រៀងក្នុងរឿង « ​ទេពធីតាព្កុលមាស » ច្រៀង និងសម្តែងដោយ ព្រះនាងតូច នរោត្តម ជេនណា ពិតជាពិរោះ និងកម្សត់ខ្លាំង (មានវីដេអូ)

ជារឿយៗយើងពិតជាបានដឹងហើយថា ​អ្នកអង្គម្ចាស់​ សែរាជវង្ស ​ព្រះនាងតូច នរោត្តម​ ជេនណា  ពិតជាមានទេពកោសល្បខ្លាំងនៅក្នុងវិស័យសិល្បៈ  ដោយទ្រង់មានសមត្ថភាព ​អាច  ច្រៀង ​រាំ  និងសម្តែងបានយ៉ាងស័ក្តិសមឥតខ្ចោះ រហូតទទួលបានការស្រលាញ់ និងគាំទ្រជាខ្លាំង។

84529651_2669745549921927_5492916022262366208_o

នៅពេលកន្លងទៅនោះ ​ព្រះនាងតូច ​នរោត្តម ​ជេនណា  ក៏ត្រូវបានគេដឹងថា ​បានទទួលការចេញសមត្ថភាពសម្តែងនៅក្នុងខ្សែភាគយន្តភាគបុរាណខ្មែរផងដែរ  ដោយបានដំណើរការចេញថតអស់រយៈពេលជាច្រើនខែទៅហើយ ក្នុងរឿង « ​ទេពធីតាព្កុលមាស » និងគ្រោងចាក់បញ្ចាំងនៅក្នុងទូរទស្សន៍ ​CTN  ផងដែរ។

Maxresdefault

Photo_2019 08 16_17 20 36 640x427

ស្រាប់តែពេលនេះ ​ខ្សែភាពយន្តនេះ ​ត្រូវបានប្រកាសថាបានថតចប់រួចរាល់ហើយ  ថែមទាំងនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះទៀតផង ​ហើយកាន់តែពិសេសពេលនេះ​បទចម្រៀងនៅក្នុងខ្សែភាពយន្តនេះ ​បានបញ្ចេញជាផ្លូវការហើយអមនឹងសាច់រឿងខ្លីនៅក្នុងរឿង « ​ទេពធីតាព្កុលមាស » ដោយច្រៀងដោយ ព្រះនាងតូច ជេនណា ផ្ទាល់ មានចំណងជើងថា « វាសនា ធីតាព្កុលមាស »

K.Song Pka Pkol Meas.00_04_31_06.Still001 640x360

Photo_2019 08 16_17 20 28 640x358

បទចម្រៀងដែលច្រៀងដោយព្រះនាងតូច នរោត្តម ​ជេនណា ​មួយបទនេះពិតជាពិរោះ ​លន្លង់លន្លោច និងកម្សត់មែនទែន  ស្តែងចេញសាច់រឿងនេះ ព្កុលមាស ត្រឹមជាក្មេងស្រីម្នាក់ គ្មានអាណាព្យាបាលនៅក្បែរ ជីវិតត្រូវរស់នៅខ្វះភាពកក់ក្តៅ ខ្វះការថែទាំ ថែមទាំងស្នាក់អាស្រ័យនៅជាមួយម្តាយកូនមានចិត្តឃោរឃៅ  ធ្វើបាប ​វាយដំ ​ច្រំធាក់ ​ពិតជាសង្វេកមែនទែន។ ​ដោយសាច់រឿងនេះ  ព្រះនាងតូច នរោត្តម ​ជេនណា បានដើរតួជានាង ព្កុលមាស កាលពីនៅតូច ​ហើយទ្រង់ពិតជាមានសមត្ថភាពសម្តែងស័ក្តិសមខ្លាំង អាចសម្តែងទឹកមុខកម្សត់ ​ស្រក់ទឹកភ្នែក និងអាចសម្តែងទ្រាំនឹងការត្រូវគេវាយដំ ដោយមិនប្រកាន់ខ្លួនទ្រង់ទៀតផង។


Photo_2019 08 16_17 20 45 640x359

K.Song Pka Pkol Meas.00_02_31_07.Still007 640x360

K.Song Pka Pkol Meas.00_00_46_01.Still004 640x360

K.Song Pka Pkol Meas.00_01_02_08.Still005 640x360

K.Song Pka Pkol Meas.00_03_34_15.Still008 640x360

K.Song Pka Pkol Meas.00_00_14_07.Still003 640x360

ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូចម្រៀងខាងក្រោម ៖