ធ្វើដល់ឧកញ៉ា ក៏ខ្វះអំបែងដែរ! ឧកញ៉ា ស៊ី គង់​ទ្រី​វ ជំពាក់​រដ្ឋរាប់សិប​ឆ្នាំ ពេលនេះអគ្គនាយកដ្ឋាន​ពន្ធដារ បានកោះហៅឱ្យ​ចូលខ្លួនមក​ទូទាត់​បំណុល​ពន្ធ

លោកឧកញ៉ា ស៊ី គង់​ទ្រី​វ ​គឺជាអ្នកជំនួញដ៏ល្បី និងជោគជ័យមួយរូប តែស្រាប់តែថ្មីៗនេះលោកឧកញ៉ា ​បែរជាបែកធ្លាយរឿងអាស្រូវ ​ដោយជំពាក់លុយរដ្ឋរាប់សិបឆ្នាំមិនទាន់ទូទាត់ទៅវិញ។

នេះបើយោងតាមលិខិតរបស់ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​លិខិតអញ្ជើញ ឧកញ៉ា ស៊ី គង់​ទ្រី​វ ឱ្យ​ចូលមក​ទូទាត់​បំណុល​ពន្ធ ដែល​ជំពាក់​រដ្ឋ​ ដោយ ក្រុមហ៊ុន​ដែលមិនទាន់ទូទាត់ពន្ធរបស់ ឧកញ៉ា ស៊ី គង់​ទ្រី​វ មានដល់ទៅ២ក្រុមហ៊ុនឯណោះ។

IMG_20200207_185118_582

តាមរយៈលិខិតបានរៀបរាប់ថា កន្លងមក អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​អញ្ជើញ​ឧកញ៉ា​នាយក​ក្រុមហ៊ុន​មក ដើម្បី​ដោះស្រាយ​បំណុល​ពន្ធ​របស់​ក្រុមហ៊ុន តាមរយៈ​លិខិតអញ្ជើញ ជូន​ដល់​អាសយដ្ឋាន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ ប៉ុន្តែ​ឧកញ៉ា​នាយក​មិន​បានមក​តាម​ការអញ្ជើញ និង​មិនបាន​ទូទាត់​បំណុល​ពន្ធ​ឡើយ​ ដោយលោក​ឧកញ៉ា ត្រូវ​មក​ទូទាត់​បំណុល តាម​កាលបរិច្ឆេទ មិន​ឲ្យ​លើសពី​១៥​ថ្ងៃ​។


Unnamed 6

លិខិតក៏បានបញ្ជាក់បន្ថែមទៀតថា ក្នុងករណី លោកឧកញ៉ា មិនបាន​អញ្ជើញ​មក​តាម​កាលកំណត់​នោះទេ  ត្រូវ​ចាត់ទុកថា​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​លើ​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ ដូច​មានចែង​ក្នុង​មាត្រា ១២៧ , ១៣៥ និង​១៣៦ នៃ​ច្បាប់​ស្តីពី​សារពើពន្ធ ហើយ​អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ប្តឹងទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ជា​ធរមាន ដោយ​រាល់​ការចំណាយ​ជា​បន្ទុក​របស់​ឧកញ៉ា​ជា​ម្ចាស់​ក្រុមហ៊ុន៕

97976661_716404149136024_7295718434405351424_n