រស់នៅ និងបម្រើវិស័យភាពយន្តកម្ពុជាជិត ​២០ឆ្នាំ ​ទីបំផុត Matthew Robinson ម្ចាស់ផលិតខ្មែរមេគង្គ បានទទួលសញ្ជាតិខ្មែរហើយ

បើនិយាយពីផលិតកម្មខ្មែរមេគង្គ ​ប្រហែលជាមានប្រជាជនកម្ពុជាភាគច្រើនបានស្គាល់ហើយ ​ដោយសារតែផលិតកម្មនេះ បានផលិតភាពយន្តបែបអប់រំដាក់ទូរទស្សន៍ និងចាក់ផ្សាយនៅរោងកុនរាប់មិនអស់ ​ដែលចាត់ទុកថាជាភាពយន្តដែលមានគុណភាពខ្ពស់មួយ ដោយមានលោក Matthew Robinson មកពីចក្រភពអង់គ្លេសជាម្ចាស់ផលិតកម្ម  និងជាផលិតករផ្ទាល់។

87149857_2813588818684600_4554686455175184384_n

លោក Matthew Robinson ​ដំបូងឡើយបានស្គាល់ និងជាន់ទឹកដីខ្មែរដំបូងតាមរយៈការងារជាមួយ ​BCC  ក្នុងការផលិតរឿងភាគអប់រំ ​រសជាតិជីវិត ​ហើយក៏នាំឱ្យលោកស្រលាញ់ទឹកដីខ្មែររហូតបានបង្កើតផលិតកម្ម ​ខ្មែរមេគង្គ នេះផ្ទាល់ខ្លួនទៀតផង។ លោកបានសាងស្នាដៃផលិតភាពយន្តជាច្រើន ដូចជា ភាពយន្តភាគ និងភាពយន្តឯកសារ និងភាពយន្តខ្នាតធំជាដើម ដូចជារឿងបាត់ខ្លួន ស្នេហ៍ក្លែងក្លាយ គ្រួសារខ្ញុំបេះដូងខ្ញុំ កម្មវិធីវៃឆ្លាតបរិស្ថានស្អាត​ សង្រ្គោះសិកា កម្មវិធីពិភពក្រឡាប់ចាក់ នៅកំឡោះដល់ណាខ្ញុំ តម្លៃស្នេហ៍ ។ល។

Cover Kalabjak

75118172_2589080594468758_989485109797191680_o


តាមរយៈស្នាដៃជាច្រើនក្នុងការចូលរួមលើកស្ទួយវិស័យភាពយន្តកម្ពុជាទាំងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន  ក្រសួងវប្បធម៌បានស្នើទៅរដ្ឋាភិបាលដើម្បីផ្តល់សញ្ជាតិខ្មែរជូនលោក Matthew Robinson បានសម្រេច ​ដោយកាតផ្តល់សញ្ជាតិជាផ្លូវការនៅថ្ងៃទី ​២១ ​ខែឧសភានេះ ក្រោមការអបអរពីអ្នកគាំទ្រស្នាដៃរបស់លោក និងក្តីរំភើបរបស់លោកផ្ទាល់។

87845419_2828408680535947_5257044407005216768_o

ក្រោយទទួលបានលិខិតសញ្ជាតិខ្មែរ ដែលប្រគល់ជូនលោកពីរដ្ឋាភិបាលកម្ពុជានោះ លោក Matthew Robinson ក៏បានបង្ហោះសារថ្លែងសារអរគុណ រាជរដ្ឋាភិបាល អរគុណក្រសួងវប្បធម៌ អរគុណនាយកដ្ឋានភាពយន្ត លោកឡូវ មីឡេន ដែលបានចូលរួមក្នុងកិច្ចការផ្តល់សញ្ជាតិខ្មែរជូនលោកទៀតផង៕

S05787

99248955_3023027784407368_7814250317087768576_o