កន្លែងស្នាក់នៅពិសេសបំផុត សម្រាប់អ្នកដែលធ្លាប់គិតភៀសខ្លួនជាមួយគ្រួសារ ​រស់នៅដោយស្ងប់ស្ងាត់ ​ជាមួយធម្មជាតិពិតៗតែមានផាសុកភាពប្រៀបបីដូចជាផ្ទះខ្លួនឯង

ដោយសារតែជីវភាព និងការងារប្រចាំថ្ងៃពេញដោយភាពស្មុគស្មាញ តេីអ្នកធ្លាប់គិត ពីដំណេីរកំសាន្ត ជាលក្ខណៈឯកជន ដាច់ដោយឡែក សំរាប់តែក្រុមគ្រួសារ ឬមិត្តភក្តិរបស់អ្នកជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ ​តែពេញដោយផាសុកភាព​ និងធម្មជាតិស្រស់ស្រាយដែរឬទេ? ថ្ងៃនេះ « ក្នុងស្រុក ​» ​សូមណែនាំកន្លែងស្នាក់នៅដ៏ពិសេសមួយនោះគឺ « ម៉ានេ ហ្វាមីលី វេខេស្សិន (Mane Family Vacation) »

87427644_210799390322146_8236237584133521408_o

នៅលេីទឹកដីអង្គរ ម៉ានេ ហ្វាមីលី វេខេស្សិន (Mane Family Vacation) គឺជាកន្លែងស្នាក់នៅកម្សាន្តដែលមានផ្ទះវីឡាឯកជនបែបបុរាណចំនួន ១៨ ខ្នង តែមានការរៀបចំស្រស់ស្អាតពេញដោយផាសុកភាពដូចបន្ទប់លំដាប់ផ្កាយ ដែលហ៊ុំព័ទ្ធជុំវិញដោយវាលស្រែ វាលស្មៅ សួនផ្កា និងព្រៃធម្មជាតិខៀវស្រងាត់ជាមួយនឹងទំហំដីចំនួន៩ហិកតា។

Mane Family Vacation គឺជាកន្លែងលំហែរដ៏ល្អឥតខ្ចោះ សំរាប់គ្រួសារ និង មិត្តភក្តិអ្នកចំណាយពេលវេលាផ្ទាល់ខ្លួនពេញដោយភាពរីករាយ ដោយវីឡានីមួយៗសុទ្ធតែមានភ្ជាប់ជាមួយផ្ទះបាយ សួនច្បារ និងអាងហែលទឹកឯកជន ដែលមានសុវត្ថិភាពដូចជានៅផ្ទះរបស់អ្នកដែរ ​ពិសេសមានអុិនធ័រណិត (Wifi) ល្បឿនលឿន បរិក្ខារ BQQ សម្រាប់ពិធីជប់លៀងនៅផ្ទះឯកជនរបស់អ្នក អាចជិះកង់កម្សាន្ត ​បូករួមនឹងមានអាហារពេញព្រឹកផងដែរ។

100049931_280267040042047_4854565890735210496_o

97488990_280268566708561_6926064398968553472_o

សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ជាមួយនឹងការស្នាក់នៅប្រៀបបីដូចជាផ្ទះខ្លួនឯងបែបនេះ ​លោកអ្នកអាចសាកសួរព័ត៌មានបន្ថែម ​ឬធ្វើការកក់តាមរយៈ៖ [email protected] ​ឬលេខទូរស័ព្ទ 063 211 222 | 096 7 3333 77៕

រក្សាសិទ្ធអត្ថបទ៖ ក្នងស្រុក


ប្រភពរូបភាព៖ Mane Family Vacation

97773933_280271393374945_1350132388360880128_o

92676732_246103103458441_17216930456797184_o

97534432_280271800041571_2301864164395581440_o

99294091_280274676707950_3062702691575660544_o

97446754_280267620041989_3317566119639777280_o

99269478_280267156708702_7128440882839158784_o

97458928_280273343374750_1849994847071502336_o