ល្បឿនយឺត ហើយមានភាពរអាក់រអួលខ្លាំង ពេលនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងឱ្យក្រុមហ៊ុនសេវាទូរសព្ទចល័តទាំងអស់ចាប់ផ្តើមពង្រឹងគុណភាព និងល្បឿនបន្ថែម

ដោយសារតែសម័យបច្ចុប្បន្ននេះជាសម័យជឿនលឿន ​ទាំងការងារ ​និងការទំនាក់ទំនងស្ទើរតែពឹងផ្អែកលើវិស័យអ៊ីនធើណេតទាំងស្រុង  ហើយរឹតតែមានវិបត្តិវីរុស ​Covid-19  មនុស្សជាច្រើនពឹងផ្អែកលើព័ត៌មានលើបណ្តាញសង្គមជាច្រើនសម្រាប់ការស្រាវជ្រាវរកព័ត៌មានជាក់លាក់​ ហើយសិក្សានុសិស្សគ្រប់កម្រិតក៏ត្រូវពឹងផ្អែកលើការសិក្សាតាមប្រព័ន្ធអនឡាញនេះគ្រប់គ្នាដែរ។

អ្វីដែលជាបញ្ហាចចោទ ​បើទោះបីជាការប្រើប្រាស់បណ្តាញអនឡាញ ​អ៊ីនធើណេតសត្វថ្ងៃមានភាពទូលំទូលាយ  និងមានតម្លៃអាចទទួលយកបាន  តែបើនិយាយពីល្បឿនវិញធ្វើឱ្យអ្នកប្រើប្រាស់ឈឺក្បាលមែនទែន  ពិសេសក្នុងកំឡុងមួយរយៈនៃស្ថានភាព ​Covid-19  ប្រព័ន្ធអ៊ីនធើណេតយឺតបានចោទជាបញ្ហាជាខ្លាំងសម្រាប់អ្នកប្រើប្រាស់។

81 4

ហេតុនេះហើយដោយសាតែមានភាពរអាក់រអួលខ្លះ និងមានការត្អូញត្អែរពីអ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងមួយទៅកាន់ក្រុមហ៊ុនសេវាទូរសព្ទចល័តទាំងអស់ចាប់ផ្តើមពង្រឹងគុណភាពបន្ថែមទៀត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយក្នុងនោះក្រសួងបានណែនាំទៅលើ ២ ចំ​ណុចធំៗរួមមាន៖

១. ប្រតិបត្តិករទូរគមនាគមន៍ចល័តទាំងអស់ត្រូវតែពង្រឹងគុណភាពសេវាទូរសព្ទរបស់ខ្លួននៅគ្រប់ទីកន្លែង ជាពិសេសនៅតាមទីប្រជុំជន និង តំបន់អភិវឌ្ឍន៍ថ្មីៗ ដោយបំពាក់ឧបករណ៍ផ្តល់សេវា ឬសាងសង់បង្គោលអង់តែនបន្ថែមទៀតជាកំហិត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


២. តាមរយៈការសិក្សាស្រាវជ្រាវ គ្រប់ក្រុមហ៊ុនផ្តល់សេវាទូរសព្ទទាំងអស់បានប្រើប្រាស់ឧបករណ៍ស្របតាមស្តង់ដាររបស់សហភាពទូរគមនាគមន៍អន្តរជាតិហើយ ។ មួយវិញទៀត បង្គោលនីមួយៗក៏បានភ្ជាប់ឧបករណ៍ការពាររន្ទះផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអានសេចក្តីប្រកាសលម្អិតខាងក្រោមនេះ ៖

79 8

To Replace SIM Cards1