ជម្លោះរវាង អេស្ប៉ាញ និងអង់គ្លេស ឆ្នាំ ១៥៨៨ ជាប្រវត្តិសាស្ត្រ អឺរ៉ុប

អេស្បាញ Armada គឺជាឈ្មោះនាវាចម្បាំងមួយរបស់ អេស្បាញ ក្នុងឆ្នាំ ១៥៨៨ អេស្បាញ ជាមហាអំណាចជើងទឹក ដែលមាននាវាដ៏អស្ចារ្យ និងមានកងទ័ពដ៏ខ្លាំងពូកែ ហើយមានចំនួនច្រើនបំផុតនាសតវត្សទី១៥ គ្រានោះ អេស្បាញ បានបញ្ជូនកងនាវាចំនួន ១៣០ នាវា ក្នុងការវាយលុក អង់គ្លេស ដោយមានកងទ័ពនៅលើនាវាចំនួន ៣០០០០នាក់ ។

ក្នុងជម្លោះដណ្តើមដែនដីអាណានិគមនៅអាមេរិចខាងជើង និងខាងត្បូង កំឡុងពេលនោះដែរ អេស្បាញ ដែលជាប្រទេសរមើលគុណ បានប្លន់យកទ្រព្យសម្បត្តិដ៏មហាសាលរបស់ពួក អាស់ស្តិច រួចបញ្ជូនមក អេស្បាញ ហើយភ្លាមនោះ ម្ចាស់ក្សត្រី អេលីសាបេត នៃរាជាណាចក្រអង់គ្លេស ក៏បើកដៃឲ្យកងទ័ព អង់គ្លេស អាចវាយយកទ្រព្យសម្បត្តិទាំងនោះបាន ដែលកត្តានេះជាមូលហេតុដែល អធិរាជ របស់ អេស្បាញ មានការខឹងសម្បារជាខ្លាំង អធិរាជអេស្បាញ ដឹងច្បាស់ក្នុងចិត្តថា មាន អង់គ្លេស ដែលជាឆ្អឹងទទឹងកសម្រាប់ អេស្បាញ មិនអាចពង្រីកចក្រភពបាន ។

Armadaonfire

លើសពីនេះទៅទៀត អង់គ្លេស បានផ្តាច់ខ្លួនពីសាសនាកាតូលីក ដែលក្នុងសម័យ នោះ សម្តេចប៉ាប ជាអ្នកមានសិទ្ធិធំបំផុតនៃសាសនាកាតូលីក ហើយសម្តេចប៉ាប នេះទៀតសោតក៏មានអំណាចធំជាងស្តេចនានានៅ អឺរ៉ុប តៀទផង ដែលហេតុនេះ​វាបង្កជាការ ស្អប់ខ្ពើមទៅដល់បណ្តាលរដ្ឋទាំងអស់នៅ អឺរ៉ុប ដែលជាកត្តាជម្រុញទឹកចិត្តឲ្យ អេស្បាញ ដាច់ខាតត្រូវតែវាយលុក អង់គ្លេស ។

សូមបញ្ជាក់ផងដែរថា នាសម័យកាលនោះ សម្តេចប៉ាប ជាអ្នកមានអំណាចធំបំផុតនៅ អឺរ៉ុប បើសិនជាគាត់មិនពេញចិត្តអ្នកណាម្នាក់ ឬសូម្បីតែស្តេច ហើយសូម្បី តែគ្រួសារដែលមានអំណាចណាមួយនោះ វាប្រាកដជាក្លាយជារឿងដ៏សោកសៅជាក់ ជាមិនខាន ។

Spanish Armada


សម្រាប់ អង់គ្លេស ហេតុដែល ស្តេច ហេនរី ទី ៣ (Henry III) ចង់ផ្តាច់ខ្លួនពីសាសនាកាតូលីក ដោយសារតែមិនពេញចិត្តនឹងសម្តេចប៉ាប ដែលរារាំងទ្រង់មិនឲ្យលែងលះប្រពន្ធដើម ហើយទៅរៀបការនឹងនារីដ៏ទៃ ។

ដោយហេតុតែសំណាងរបស់អង់គ្លេស កំឡុងពេលដែលទ័ព អេស្បាញ ធ្វើដំណើរទៅ ជិតដល់ អង់គ្លេស គាប់ជួនមានធ្លាក់អាប់យ៉ាងក្រាស់ ដែលតម្រូវឲ្យមេទ័ព អេស្បាញ បញ្ជាឲ្យនាវានៅជិតគ្នា ដើម្បីងាយស្រួលការពារក្នុងគ្រាដែល អង់គ្លេស វាយលុក ។ ភ្លាមនោះ មេទ័ពអង់គ្លេស បាននឹកឃើញវិធីដ៏សាមញ្ញមួយ គឺដុតភ្លើង នាវា រួចបណ្តែតឲ្យទៅជិតនាវា អេស្បាញ  នាវា អេស្បាញ ដែលបាននៅគៀកគ្នាពេក មានការពិបាកក្នុងការបើកគេច ក៏ត្រូវរងគ្រោះឆេះបន្តគ្នា ។ មាននាវាខ្លះ ដោយសារគាំងយុថការ ក៏សម្រេចចិត្តកាត់យុថការដើម្បីចៀសឲ្យផុតពីភ្លើង តែវាពិតជាសំណាងអាក្រក់របស់ អេស្បាញ ណាស់ ភ្លាមនោះ ស្រាប់តែមានខ្យល់ព្យុះ ហើយនាវាដែលបានកាត់យុថការចោល ក៏មិនអាចនៅមួយកន្លែងដើម្បីការពារ ខ្យល់ព្យុះ ក៏ត្រូវខ្យល់បក់រហូតដល់កណ្តាលសមុទ្រ រកកោះ រកត្រើយមិនឃើញ ។

នេះជាចំណុចរបត់មួយដ៏សំខាន់ ព្រោះថាពេលនោះ អេស្បាញ ជាមហាអំណាចមាន ដែនដីអាណានិគមច្រើន បើពេលនោះ អេស្បាញ ឈ្នះដែនដីអាណានិគមរបស់ អាមេរិច អាចធ្លាក់ទៅលើ អេស្បាញ ហើយច្បាស់ណាស់ ថាជនជាតិដែលរស់នៅសព្វថ្ងៃ នៅលើទឹកដីអាមេរិច ប្រាកដជាមានដំណើតជា អេស្បាញ ។ គួរសម្លឹងមើលបច្ចុប្បន្ន ក្នុងទឹកដីអាមេរិច ដែលសម្បូរដោយជនជាតិដើម អង់គ្លេស វាពិតជា មានការរីកចម្រើនខ្លាំង ទាំងវិស័យវិទ្យាសាស្ត្រ និងសេដ្ឋកិច្ច បើពេលនោះ ជាអេស្បាញ ប្រហែលយើងមិនមានបច្ចេកវិទ្យាដូចសព្វថ្ងៃឡើយ ៕

រៀបរៀងដោយ ស្តេចផារាអង់