ក្តីសុខពិតប្រាកដពេលខ្លះការមិនមែនការមានបានស្កឹមស្កៃពេកទេ! ​មានប្តី​ មានកូន​ មានផ្ទះតូចល្មម​ មានទ្បានធម្មតាៗមួយជិះ ​ជាក្តីសុខគ្រប់គ្រាន់សម្រាប់ការប្រឹងប្រែងកន្លងមក

មនុស្សភាគច្រើនតែងយល់ថាការមានបាន ​ទ្រព្យសម្បត្តិ ​កេរ្តិឈ្មោះ និងលុយកាក់ច្រើន ​ទើបធ្វើឱ្យគេមានក្តីសុខបាន។ ​ពិតណាស់បើគ្មានអ្វីសោះក៏មិនអាចមានក្តីសុខបានដែរ ​តែការដែលចេញស្កប់ស្កល់អ្វីដែលខ្លួនមាន  និងមានគ្រួសារដែលពេញលេញមួយទើបវាជាក្តីសុខផ្លូវចិត្តពិតប្រាកដ។

យ៉ាងណាមិញមានគូស្នេហ៍ប្តីប្រពន្ធមួយគូ  បានប្រឹងប្រែងតស៊ូជាមួយគ្នា  រហូតសម្រេចនូវក្តីស្រមៃរបស់ខ្លួនជាមួយនឹងការមានគ្រួសារពេញលេញមួយ ​និងផ្ទះសមរម្យ ដែលពេលខ្លះមិនប្រាកដថាមានលុយច្រើន  ពិតជាមិនមានក្តីសុខដូចការកសាងគ្រួសារមានផ្ទះតូចល្មមសម្រាប់ក្តីសុខផ្ទាល់ខ្លួនឡើយ។

95961439_617414698866051_3550911027111526400_n

តាមរយៈគណនីហ្វេសប៊ុក Chariya La បានរៀបរាប់ឱ្យដឹងថា៖ « មែនDramaទេតែបេីរូបមេីលលេងៗឃេីញរូបនឹងហេីយក៏នឹងឃេីញរឿងខ្លះ ផ្ទះញុមតូចមែន​ មិនមែនវិទ្បាធំស្គឹមស្គៃ​ដូចគេតែញុមស្រលាញ់វាខ្លាំងណាស់​ រកពាក្យនិយាយមិនត្រូវ​ ព្រោះថាវាជាអនុស្សាវរីយ៍ញុមជាមួយនឹងប្តីញុមនៅពេលដែលយេីងចាប់ផ្តេីមសម្រាច់ចិត្តថានឹងដេីរផ្លូវរួមគ្នា👫

ពេលហ្នឹងគ្នាលុយហូរហារអីទេព្រោះទេីបតែចេញរកស៊ីបានមួយឆ្នាំ​ ប្តីចូលធ្វេីការបានប៉ុន្មានខែ​ តែហេតុតែចង់ដេីរផ្លូវជាមួយគ្នាក៏សន្សំលុយរកផ្ទះមួយល្មមទុកសម្រាប់ពេលការហេីយបង្កេីតគ្រួសារថ្មីពីរអ្នកប្តីប្រពន្ធ💙 អារម្មណ៍ដឹតដាមជាមួយផ្ទះហ្នឹងណាស់ព្រោះថាដេីរមេីលជាមួយគ្នា​ សម្រាច់ចិត្តរួមគ្នា​ កាលពីមុនកាលមិនទាន់ទិញផ្ទះអោយតែដេីរផ្សារឃេីញរបស់ស្អាតនាំគ្នាយាយហេីយថាចាំពេលយេីងមានផ្ទះខ្លួនឯងចាំយេីងជួយគ្នាទិញដាក់ផ្ទះ​💞មុនការនិយាយគ្នាហេីយថាទិញផ្ទះទិញទ្បានបានហេីយយេីងនឹងរៀបការជាមួយគ្នា​ ញុមទៅខំរកស៊ី​ ប្តីខំធ្វេីការ​ រយះពេលខ្លីដែរយេីងធ្វេីវាបានទេីបយេីងឆាប់បានការ👰🏻


🤵🏻អាទ្បូវមានគ្រួសារមួយពេញលេញនឹងគេហេីយ​ មានប្តី​ មានកូន​ មានផ្ទះតូចល្មម​ មានទ្បានធម្មតាៗមួយជិះ​ ទុកថាការគិតនិងប្រឹងប្រែងមួយរយះមិនអត់ប្រយោជន៍😪 អញ្ចឹងបានថាស្រលាញ់គ្នាហេីយ​ សន្យា​គ្នាហេីយព្យាយាមសម្រាច់វាទៅមិនយូរមិនឆាប់គង់ដែរដល់គោលដៅសំខាន់មិនបោះបង់🙅 ​»៕

S 5978

100821883_628142781126576_7935636817406066688_o

97466058_620856675188520_9221426257755897856_n