បដិមា ១​ព្រះអង្គតូច​ ទំងន់​៦​ខាំ​ ត្រូវបាន ប្តីប្រពន្ធ២នាក់ ប្រទះឃើញតាមផ្លូវខណៈកំពុងនាំគ្នាដើររកផ្សិតប៉ក់ក្នុងព្រៃ

ថ្មីៗនេះប្រទេសកម្ពុជាបានរកឃើញរូបបដិមា  និងសំណាកក្បាច់ក្បូរបុរាណខ្មែរ ​ដែលបានបន្យល់តាំងពីសម័យមុនជាបន្តបន្ទាប់ ​ទាំងតាមរយៈការកំណាយ ​និងការប្រទះដោយចៃដន្យផ្សេងៗ ​ដែលការរកឃើញនេះអាចនិយាយបានថាធ្វើឱ្យកូនខ្មែរកាន់តែយល់ដឹងថា ​ប្រទេសកម្ពុជាសម័យមុនពិតជាប្រទេសដែលមានអរិយធម៌រុងរឿង និងមានវប្បធម៌ដ៏ផូរផង់មានតម្លៃមិនអាចកាត់ថ្លៃបាន។

កាន់តែភ្ញាក់ផ្អើលទៅទៀតនោះ ​បើតាមរយៈមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ​ឯកឧត្តម ខៀវ កាញារីទ្ធ បានឱ្យដឹងថា ​ពេលនេះ មាន បដិមា១​ ព្រះអង្គតូច​ ទំងន់​៦​ខាំ​ ត្រូវបាន ប្តីប្រពន្ធ២នាក់ ប្រទះឃើញតាមផ្លូវខណៈកំពុងនាំគ្នាដើររកផ្សិតប៉ក់ក្នុងព្រៃ។

101110724_3127619703964501_5042684448982695936_o

100789211_3127619737297831_2971434941478338560_o


ដោយយោងតាមរបាយការណ៍របស់ លោក ហេង សាវឿន អភិបាលស្រុកវ៉ើនសៃ ខេត្តរតនគិរីបានអោយដឹងថា កាលពីវេលាម៉ោងប្រហែល​៨​ព្រឹក​ថ្ងៃទី៣០​ ខែ​ឧសភា​ ឆ្នាំ២០២០​ មានប្រជាពលរដ្ឋ ជាប្តីប្រពន្ធ​២នាក់ដែលមានឈ្មោះ ប៉ែង​ តៃ​ អាយុ​ ៤៥​ ឆ្នាំ​ជនជាតិឡាវ​ ជាប្តី​ និង​ឈ្មោះ សៃ​ ថៃ​ អាយុ​ ៤២​ ឆ្នាំជនជាតិ​ ឡាវ​ ត្រូវជាប្រពន្ធ​ រស់នៅភូមិប៉ាកាឡាន់​ ឃុំប៉ាកាឡាន់​ ស្រុកវេីនសៃ

ធ្វេីដំណេីរចេញពីផ្ទះសំដៅទៅព្រៃ​ដេីម្បីរកផ្សិតប៉ក់មកលក់​ លុះទៅដល់ចំណុចជិតអូរផៃចុងភូមិ​កំពង់ចាម​ ឃុំប៉ាកាឡាន់​ ប្រពន្ធ​ក៏ប្រទះឃេីញ រូបបដិមា១​ ព្រះអង្គតូច​ ទំងន់​៦​ខាំ​ ហេីយក៏រេីសទុក ដាក់ជាប់ខ្លួន​ និង​ដេីរទៅរករេីសផ្សិតបន្តក្នុងព្រៃរហូត​ដល់ល្ងាចទេីបមកដល់ផ្ទះវិញ​។

បច្ចុប្បន្នគាត់ទាំង២នាក់ប្តីប្រពន្ធបានយករូបបដិមា​នេះមកទុកក្នុងផ្ទះដាក់ទានធូបសក្ការៈបូជា​ ហេីយប៉ុស្តិ៍រដ្ឋបាលបានធ្វេីការណែនាំអោយពួកគាត់រក្សាទុកដាក់អោយបានល្អ ៕

100105764_3127619767297828_5325947472118284288_o

98427648_3127619807297824_2513250025069346816_o